ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​AK ​បា.ញ់​ប្រហារ​បុរស​ជាប្តី រួច​ភ្ជង់​ប្រពន្ធ​ប្លន់​មាស​ប្រាក់​ និង​គេច​ខ្លួន​ដោយ​សុវត្ថិភាព​

10 ឆ្នាំ មុន

ខេត្ដបាត់​ដំបង​ ៖ បុរស​ម្នាក់​ ត្រូវ​ជន​មិន​ស្គាល់មុខ២​នាក់ប្រើ​កាំភ្លើង​អាកា​បា.ញ់ចំនួន​២​គ្រាប់​ត្រូវ​ចំ​ដើម​ទ្រូង​បណ្ដាល​ឱ្យ​ស្លា.ប់​ភ្លាមៗ​នៅ​ក្បែរ​កាំ​ជណ្ដើរ​ផ្ទះ​ រួច​ភ្ជង់​ប្រពន្ធ​ប្លន់​យក​ទ្រព្យ​សម្បត្ដិ​អស់​គ្មាន​សល់​ និង​យក​ម៉ូតូ​១​គ្រឿង​ជិះ​ចេញ​ទៅ​បាត់​ កាល​ពី​វេលា​ម៉ោង​ជាង​៧​យប់​ថ្ងៃ​ទី​១៦​ មេសា​ នៅ​ក្នុង​ភូម​ិ​ចុង​ពរ​ ឃុំ​ព្រៃ​ត្រឡាច​ ស្រុក​រុក្ខគិរី​ ។​

ខេត្ដបាត់​ដំបង​ ៖ បុរស​ម្នាក់​ ត្រូវ​ជន​មិន​ស្គាល់មុខ២​នាក់ប្រើ​កាំភ្លើង​អាកា​បាញ់ចំនួន​២​គ្រាប់​ត្រូវ​ចំ​ដើម​ទ្រូង​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​ក្បែរ​កាំ​ជណ្ដើរ​ផ្ទះ​ រួច​ភ្ជង់​ប្រពន្ធ​ប្លន់​យក​ទ្រព្យ​សម្បត្ដិ​អស់​គ្មាន​សល់​ និង​យក​ម៉ូតូ​១​គ្រឿង​ជិះ​ចេញ​ទៅ​បាត់​ កាល​ពី​វេលា​ម៉ោង​ជាង​៧​យប់​ថ្ងៃ​ទី​១៦​ មេសា​ នៅ​ក្នុង​ភូមិ​ចុង​ពរ​ ឃុំ​ព្រៃ​ត្រឡាច​ ស្រុក​រុក្ខគិរី​ ។​

ជន​រង​គ្រោះ​ដែល​ត្រូវ​ចោរ​បាញ់​សម្លាប់​ឈ្មោះ​ វិត​ ពឿត​ អាយុ​ ៤៤​ឆ្នាំ​ រី​ឯ​ប្រពន្ធ​ឈ្មោះ​ នឿន​ ធី​ អាយុ​ ៤២​ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​-​ឃុំ​ខាង​លើ​ ។ សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា​ ជន​ដៃ​ដល់​មាន​គ្នា​២​នាក់​ប្រដាប់​ដោយ​កាំ​ភ្លើង​វែង​ខ្លី​គ្រប់​ដៃ​ បាន​ចូល​ទៅ​បាញ់​សម្លាប់​ប្ដី​ និង​ភ្ជង់​ប្រពន្ធ​ប្លន់​យក​ទ្រព្យ​សម្បត្ដិ​ ។ បុរស​ជា​ប្ដី​ត្រូវ​ក្រុម​ចោរ​ប្រើ​កាំភ្លើង​អាកា​បាញ់​ចំ​ដើម​ទ្រូង​ចំនួន​២​គ្រាប់​ និង​១​គ្រាប់​ទៀត​បាញ់​គំរាម​អ្នក​ភូមិ​ដែល​ព្យាយាម​ចូល​ជួយ​ពេល​កើត​ហេតុ​ ។​

បើ​តាម​ស្រ្ដី​ជា​ប្រពន្ធ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ មុន​ពេល​កើត​ហេតុ​ ប្ដី​របស់​គាត់​បាន​ឡើង​សម្រាក​លើ​គ្រែ​ក្រោម​ផ្ទះ​ ខណៈ​ស្រវឹង​ស្រឿងៗ​ រី​ឯ​រូប​គាត់​ងូត​ទឹក​រួច​បាន​ឡើង​ទៅ​លើ​ផ្ទះ​ ។​ ពេល​ឡើង​ដល់​លើ​ផ្ទះ​ ស្រាប់​តែ​មាន​បុរស​២​នាក់​ឡើង​តាម​គាត់​ដល់​លើ​ផ្ទះ​ ហើយ​ដក​កាំភ្លើង​ភ្ជង់​គាត់​ ។​ ក្នុង​ចំណោម​ជន​ទាំង​២​នាក់​នោះ​ មាន​ម្នាក់​ស្លៀក​ខោ​ប៉ារ៉ា​ពាក់​ម៉ាស់​មុខ​កាន់​កាំភ្លើង​ខ្លី​ និង​ម្នាក់​ទៀត​ស្លៀក​ពាក់​ស៊ីវិល​កាន់​កាំភ្លើង​វែង​ ដែល​សង្ស័យ​ថា​ជា​កាំភ្លើង​អាកា​ ។​

ប្រពន្ធ​របស់​ជន​រង​គ្រោះ​បញ្ជាក់​ថា​ ពេល​ជន​ទាំង​២​នាក់​ភ្ជង់​ស្រែក​គំរាម​សម្លាប់​គាត់​ ប្ដី​គាត់​ដែល​សម្រាក​ក្រោម​ផ្ទះ​ឮ​ ហើយ​ងើប​ដើរ​មក​ខាង​មុខ​ជណ្ដើរ​រួច​សួរ​ថា​ អ្នក​ណា​ឡូឡា​អី​លើ​ផ្ទះ​?​ ស្រាប់​តែ​ជន​ម្នាក់​កាន់​កាំភ្លើង​ខ្លី​ស្រែក​បញ្ជា​ឱ្យ​អ្នក​កាន់​កាំភ្លើង​វែង​បាញ់​ប្ដី​គាត់​ចំនួន​២​គ្រាប់​ចំ​ដើម​ទ្រូង​បណ្ដាល​ឱ្យ​ស្លាប់​តែ​ម្ដង​ ។​ បន្ទាប់​ពី​បាញ់​សម្លាប់​ប្ដី​គាត់​ហើយ​ ជន​ទាំង​២​នាក់​បាន​គំរាម​ឱ្យ​គាត់​ប្រមូល​ទ្រព្យ​សម្បត្ដិ​ឱ្យ​វា​ទាំង​អស់​ ព្រម​ទាំង​បាន​បាញ់​គំរាម​១​គ្រាប់​ទៀត​ពេល​អ្នក​ភូមិ​ក្បែរ​នោះព្យាយាម​ចូល​ជួយ​ ។​

អ្នក​ភូមិ​និយាយ​ថា​ គ្មាន​អ្នក​ណា​បាន​ដឹង​ពី​ដំបូង​ថា​ មាន​រឿង​អ្វី​កើត​ឡើង​ទេ​ តែ​អ្នក​ភូមិ​បាន​ភ្ញាក់​ផ្អើល​ពេល​ឮ​ស្នូរ​បាញ់​កាំភ្លើង​ផ្ទួន​ៗ​ ដែល​គេ​ខាន​ឮ​ស្នូរ​កាំភ្លើង​បែប​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។​ អ្នក​ភូមិ​បន្ដ​ថា​ ពួក​គាត់បាន​នាំ​គ្នា​ចេញ​ទៅ​កាន់​ប្រភព​នៃ​កន្លែង​ផ្ទុះ​នោះ​ តែ​ត្រូវ​ក្រុម​ចោរ​បាញ់​គំរាម​១​គ្រាប់​ជា​មួយ​នឹង​សំឡេង​ស្រែក​គំរាម​បាញ់​សម្លាប់​ ទើប​អ្នក​ភូមិ​មិន​ហ៊ាន​ចូល​ និង​ថែម​ទាំង​ដឹង​ថា​ មាន​ចោរ​កំពុង​ប្លន់​ផ្ទះ​ជន​រង​គ្រោះ​ទៀត​ផង​ ។​

ជុំវិញ​ករណី​នេះ​ សមត្ថកិច្ច​មិន​ទាន់​សន្និដ្ឋាន​បែប​ណា​នៅ​ឡើយ​ទេ​ តែ​អាច​សន្និដ្ឋាន​ជា​បឋម​ថា​ ក្រុម​ចោរ​អាច​ជា​មនុស្ស​ដែល​ធ្លាប់​ចេញចូល​ក្នុង​ភូមិ​ និង​ស្គាល់​គ្រួសារ​ជន​រងគ្រោះ​ទៀត​ផង​ ព្រោះ​ជន​សង្ស័យ​ម្នាក់​ត្រូវ​ស្រ្ដីជា​ប្រពន្ធ​ឃើញ​ពាក់​ម៉ាស់​បិទ​មុខ​ ។​ សមត្ថកិច្ច​និយាយ​ថា​​ ជន​ទាំង​២នាក់​អាច​មាន​បក្ស​ពួក​ជា​អ្នក​ដឹក​មក​ទម្លាក់​នៅ​កន្លែង​ណា​មួយ​ រួច​ដើរ​ចូល​ទៅ​ផ្ទះ​ជន​រង​គ្រោះធ្វើស​កម្មភាព​ប្លន់​តែ​ម្ដង​ ។​

សូម​បញ្ជាក់​ថា​ ក្នុង​រយៈ​ពេល​ជាង​មួយ​សប្ដាហ៍​កន្លង​ទៅ​នេះ​ អំពើ​ប្លន់​បាន​កើត​ឡើង​ចំនួន​៣​លើក​ផ្ទួនៗ​ក្នុង​ខេត្ដ​​បាត់​ដំបង​ ដែល​២​លើក​កើត​ឡើង​នៅ​ស្រុក​កំរៀង​ និង​១​លើក​នៅ​ស្រុក​រុក្ខគិរី​ ហើយ​ជន​រង​គ្រោះ​២​នាក់បាន​ស្លាប់​​និង​ម្នាក់​រង​របួស​ ។​ ក្នុង​ចំណោម​នោះ​ មាន​ជន​ដៃ​ដល់​ម្នាក់​បាន​ឃាត់​ខ្លួន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ដ​ ក្រៅ​ពី​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ប្រាកដ​ក្នុង​ការ​កំណត់​មុខ​សញ្ញា​នៅ​ឡើយ​​ ​៕​