ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​ស្រី​ស្នេហ៍​ដឹក​សព​ទៅប្លុង​ចោល​ក្រោម​ស្ពាន​ខេត្ត​កំពត​

9 ឆ្នាំ មុន

ខេត្ត​កំពត ៖ សព​ស្ត្រី​ម្នាក់​ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦​ មេសា​ ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ចុង​ក្រោយ​ នៅ​ក្រោម​ស្ពាន​ស្ទឹង​ចារឹក​ ស្ថិត​ក្នុង​ភូមិ​ស្រែលាវ​ ឃុំ​ត្រពាំង​ភ្លាំង​ ស្រុក​ឈូក​ ។​ ក្រោយ​ពី​ប្រទះ​ឃើញ​សព​នារី​រង​គ្រោះ​ នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ និង​នគរ​បាល​ការិយា​ល័យ​បច្ចេក​ទេស​ខេត្ត​ សហ​ការ​ជាមួយ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉ៅ​ ច័ន្ទមធុ​រិទ្ធ​ ស្នង​ការ​រង​នគរ​បាល​ខេត្ត​ និង​ជា​ប្រធាន​ការិយា​ល័យ​កណ្តាល​នគរ​បាល​យុត្តិ​ធម៌​ខេត្ត​ ចុះ​ទៅ​

ខេត្ត​កំពត ៖ សព​ស្ត្រី​ម្នាក់​ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦​ មេសា​ ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ចុង​ក្រោយ​ នៅ​ក្រោម​ស្ពាន​ស្ទឹង​ចារឹក​ ស្ថិត​ក្នុង​ភូមិ​ស្រែលាវ​ ឃុំ​ត្រពាំង​ភ្លាំង​ ស្រុក​ឈូក​ ។​ ក្រោយ​ពី​ប្រទះ​ឃើញ​សព​នារី​រង​គ្រោះ​ នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ និង​នគរ​បាល​ការិយា​ល័យ​បច្ចេក​ទេស​ខេត្ត​ សហ​ការ​ជាមួយ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉ៅ​ ច័ន្ទមធុ​រិទ្ធ​ ស្នង​ការ​រង​នគរ​បាល​ខេត្ត​ និង​ជា​ប្រធាន​ការិយា​ល័យ​កណ្តាល​នគរ​បាល​យុត្តិ​ធម៌​ខេត្ត​ ចុះ​ទៅ​ពិនិត្យ​សព​ ។​

លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​ មាន​ប្រសាសន៍​ថា​ ដំបូង​សព​នោះ​មិន​ដឹង​ថា​ គេ​យក​មក​ពី​កន្លែង​ណា​មក​ប្លុង​ចោល​នៅ​ទីនេះ​ទេ​ ។ ប៉ុន្តែ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​សព​នារី​រង​គ្រោះ​នៅ​ក្រោម​ស្ពាន​ស្ទឹង​ចារឹក​ នគរ​បាល​ក៏​រើស​បាន​ទូរ​ស័ព្ទ​ដៃ​នារី​រង​គ្រោះ​ ជ្រុះ​នៅ​ជិត​សព​ រួច​យក​មក​ធ្វើ​​ការ​ទាក់​ទង​តាម​លេខ​ទូរ​ស័ព្ទ​ជន​រង​គ្រោះ​ ទើប​ដឹង​ថា​ នារី​រង​គ្រោះ​ឈ្មោះ​ កែវ​ ស្រីមុំ​ អាយុ​២៨​ឆ្នាំ​ ស្នាក់​នៅ​ក្នុង​ភូមិ​៤​ ក្រុម​ទី​២២​ ផ្ទះ​លេខ​១៤​ ផ្លូវ​លេខ​៤៦០​ ក្នុង​ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំពេញ​ មាន​មុខ​របរ​ជា​អ្នក​រាប់​លុយ​នៅ​ផ្សារ​ទួល​ទំពូង​ និង​ផ្សារ​បឹង​កេង​កង​ ។​

លោក​ឧត្តម​សេនីយ៍​ត្រី​ស្នង​ការ​រង​ មាន​ប្រសាសន៍​បន្ត​ថា​ បន្ទាប់​ពី​ស្គាល់​អត្ត​សញ្ញាណ​នារី​រង​គ្រោះ​ហើយ​ នគរ​បាល​បាន​ស្រាវ​ជ្រាវ​បន្ត​ រហូត​ឈាន​ដល់​ការ​ចាប់​ឃាត់​ខ្លួន​ជន​ម្នាក់​ជា​សង្សារ​ ឈ្មោះ យ៉ុន​ ប៉ុន្នី​ អាយុ​៣១​ឆ្នាំ​ ជា​ទន្តបណ្ឌិត​ (ពេទ្យ​ធ្មេញ)​ មាន​ស្រុក​កំណើត​នៅ​ក្នុង​ភូមិ​ដំរី​លេង​ ឃុំ​ទទុង​​ ស្រុក​ដង​ទង់​ ខេត្ត​កំពត​ ។​ ជន​ឈ្មោះ​ យ៉ុន​ ប៉ុន្នី​ បាន​សារ​ភាព​ថា​ ខ្លួន​ពិត​ជា​បាន​សម្លាប់​នារី​ជា​សង្សារ​មែន​ គឺ​សម្លាប់​នៅ​លើ​រថយន្ត​របស់​នារី​រង​គ្រោះ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥​ មេសា​ ដោយ​យក​ខ្សែ​នីឡុង​សម្រាប់​ពាក់​ក​ព្យួរ​ប័ណ្ណ​សម្គាល់​ខ្លួន​ពេល​ធ្វើ​ការ​ មក​ទាក់​រឹត​ក​ ។ លុះ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​ហើយ​ ទើប​ដឹក​សព​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្រោម​ស្ពាន​នោះ​តែ​ម្តង​ ។​

ជន​នេះ​សារ​ភាព​នៅ​ក្នុង​កំណត់​ហេតុ​ថា​ រូប​គេ​មិន​បាន​ស្រឡាញ់​នារី​រង​គ្រោះ​ទេ​ តែ​នារី​រូប​នេះ​តែង​បាន​រំខាន​ខ្លួន​ពេល​ធ្វើ​ការ​ ដូច​ជា​និយាយ​ទូរ​ស័ព្ទ​មក​រក​ខ្លួន​ និង​គំរាម​សម្លាប់​ទៀត​ផង​ ។​ ទោះ​បី​ជា​បែប​ណា​ នេះ​ជា​ការ​សារ​ភាព​ពី​មូល​ហេតុ​សម្លាប់​ដោយ​ជន​សង្ស័យ​តែ​ប៉ុណ្ណោះ​ តែ​បើ​គ្មាន​ទំនាក់​ទំនង​គ្នា​ទេ​ ក៏​ប្រហែល​ជា​នារី​រង​គ្រោះ​ មិន​មក​ទាក់​ទង​ខ្លួន​ដែរ​ ។​ ជា​ការ​ពិត​ ពួក​គេ​គឺ​ជា​សង្សារ​នឹង​គ្នា​ ។​
មន្ត្រី​នគរ​បាល​បច្ចេក​ទេស​ ឱ្យ​ដឹង​ថា​ តាម​ការ​ពិនិត្យ​សព​នារី​រង​គ្រោះ​ គឺ​ជន​សង្ស័យ​បាន​យក​ខ្សែ​នីឡុង​ មក​រឹត​ក​សម្លាប់​ ហើយ​មុន​ពេល​ស្លាប់​ គឺ​នារី​រង​គ្រោះ​បាន​ត្រដរ​ខ្យល់​ធាក់​រហែក​ស្រោម​ពូក​រថយន្ត​ ។​ ជន​សង្ស័យ​មិន​បាន​រំលោភ​នាង​ជា​សង្សារ​ទេ​ ។​ ទោះ​ជា​បែប​ណា​ ជន​សង្ស័យ​ និង​រថយន្ត​កាមរី​បាឡែន​ ពណ៌​ទឹក​ប្រាក់​ របស់​នារី​រង​គ្រោះ​ ត្រូវ​បាន​យក​មក​ដល់​ស្នង​ការ​ដ្ឋាននគរ​បាល​ខេត្ត​ រួច​ហើយ​ ។​

លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​ ស្នង​ការ​រង​នគរ​បាល​ខេត្ត​ មាន​ប្រសាសន៍​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ មេសា​ នឹង​មាន​ការ​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ ស្តីពី​ឃាត​កម្ម​សម្លាប់​នារី​រង​គ្រោះ​ ។​ ទាក់​ទិន​នឹង​រថយន្ត​របស់​នារី​រង​គ្រោះ​នេះ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ឯ​រាជ​ធានី​ភ្នំពេញ​ ពេល​ជន​សង្ស័យ​ជិះ​ត្រឡប់​មក​រាជ​ធានី​ភ្នំពេញ​វិញ​ ក្រោយ​ពី​យក​សព​ទៅ​ទម្លាក់​ចោល​នៅ​ក្រោម​ស្ពាន​ ឯ​ខេត្ត​កំពត​ រួច​មក​ ។​

ប្រភព​ព័ត៌​មាន​នៅ​រាជ​ធានី​ភ្នំពេញ​ ឱ្យ​ដឹង​ថា​ រថយន្ត​កាមរី​បាឡែន​ ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Y-3477 ត្រូវ​បាន​ប្រជា​ការ​ពារ​ប្រទះ​ឃើញ​នៅ​ក្នុង​ដីឡូត៍​មួយ​កន្លែង​ ដែល​ឃ្លាត​ចម្ងាយ​ប្រមាណ​៣០​ម៉ែត្រ​ ពី​ផ្លូវ​ភ្នំពេញ​-​ហាណូយ​ ស្ថិត​ក្នុង​ភូមិ​បាយ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​៧ព្រឹក​ ថ្ងៃ​ទី​១៦​ មេសា​ ។​ មន្ត្រី​នគរ​បាល​ការិយា​ល័យ​បច្ចេក​ទេស​ បាន​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​រថយន្ត​ គេ​ឃើញ​កូន​សោ​រថយន្ត​នៅ​ជាប់​ទី​នោះ​ ហើយ​មាន​កាបូប​ខោ​អាវ​ ទឹក​ផ្លែ​ឈើ​ ទឹក​ក្រូច​ ស្រាបៀរ​កំប៉ុង​ និង​ឃើញ​សក់​នារី​រង​គ្រោះ​ជ្រុះ​រាយ​ប៉ាយ​នៅ​លើ​កៅអី​ពូក​កន្លែង​ចង្កូត​រថយន្ត​នោះ​ថែម​ទៀត​ ។​

សមត្ថ​កិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា​ រថយន្ត​នេះ​ ទំនង​ជា​ទើប​មក​ពី​ដើរ​លេង​នៅ​ខេត្ត​ណា​មួយ​ ហើយ​កើត​មាន​ជម្លោះ​បង្ក​ជា​អំពើ​ហិង្សា​ ទើប​មាន​សក់​ជ្រុះ​ទាំង​ដុំៗ​យ៉ាង​ដូច្នេះ​ ។ ប៉ុន្តែ​ក្រោយ​មក​ក៏​មាន​ការ​ទាក់​ទង​រវាង​សមត្ថ​កិច្ច​រាជ​ធានី​ភ្នំពេញ​ និង​ខេត្ត​កំពត​ ទើប​ដឹង​រឿង​រ៉ាវ​នៃ​អំពើ​មនុស្ស​ឃាត​នេះ​ ក៏​បញ្ជូន​រថយន្ត​ដែល​ប្រទះ​ឃើញ​ទៅ​បង្ក​សំណុំ​រឿង​នៅ​ឯ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពត​ វិញ​ ។​ មាន​ការ​សន្និ​ដ្ឋាន​ថា​ ល្បែង​ស្នេហ៍​របស់​ទន្ត​បណ្ឌិត​ដែល​ដើរ​ក្នុង​ផ្លូវ​ទាល់​ច្រក​ ហើយ​គិត​ខ្លី​ ទើប​សម្លាប់​មនុស្ស​បំបិទ​ភស្តុ​តាង​ គឺ​ជា​អំពើ​ឆោត​ល្ងង់​បំផុត​ ៕​