ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​ជប៉ុនស្រវឹង​ស្រា​បើក​រថយន្ត​​​ធុនត្រា​ទៅ​បុក​របាំង​ថ្ម​ពុះចែក​ទ្រូង​ផ្លូវ​បាក់​អស់​ច្រើនកំណាត់​ហើយ​រថយន្ត​ខូច​មួួយ​កំណាត់​មុខ​អ្នក​ជិះ​មិន​មាន​របួស​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធុនត្រា​ពណ៌​ក្រ​ហម​មួយ​គ្រឿង បើក​បរ​ដោយ​ជន​ជា​តិ​ជប៉ុន​​ម្នាក់ ក្នុង​ស្ថាន​ភាព​ស្រ​វឹង​ បាន​ជិះ​ទៅ​បុក​​ រ​បាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ជា​ច្រើន​​កំណាត់​ កាល​ពី​វេលា​ម៉ោង ៣និង​៣០​នាទី ទាប​ភ្លឺ​ថ្ងៃ​ទី ១៩​មេសា ២០១៤ នៅ​លើ​ផ្លូវ​ព្រះ​នរោត្ថម ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការមន​ ។​ក្នុង​ហេតុ​ការណ៏​នេះ​បណ្តាល​​ឱ្យ​រថយន្ត​​ខ្ទេច​មុខ​ទាំង​ស្រុង​

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធុនត្រា​ពណ៌​ក្រ​ហម​មួយ​គ្រឿង បើក​បរ​ដោយ​ជន​ជា​តិ​ជប៉ុន​​ម្នាក់ ក្នុង​ស្ថាន​ភាព​ស្រ​វឹង​ បាន​ជិះ​ទៅ​បុក​​ រ​បាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ជា​ច្រើន​​កំណាត់​ កាល​ពី​វេលា​ម៉ោង ៣និង​៣០​នាទី ទាប​ភ្លឺ​ថ្ងៃ​ទី ១៩​មេសា ២០១៤ នៅ​លើ​ផ្លូវ​ព្រះ​នរោត្ថម ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការមន​ ។​ក្នុង​ហេតុ​ការណ៏​នេះ​បណ្តាល​​ឱ្យ​រថយន្ត​​ខ្ទេច​មុខ​ទាំង​ស្រុង​ ប៉ុន្តែ​អ្នក​ជិះ​មិន​មាន​រង​របួស ។​

បន្ទាប់​ពី​កើត​ហេតុ សមត្ថ​កិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ ដើម្បី​ឱ្យ​ម្ចាស់​រថយន្ត​បង្ក​ទៅ​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់​ ប៉ុន្តែ​ជន​ជាតិ​ជប៉ុន​នោះ​មិន​សុខ​ចិត្ត ហើយ​បាន​ប្រ​កែក​ជា​មួយ​សមត្ថ​កិច្ច​ ដោយ​គេ​បាន​លើក​ឡើង​ថា ផ្លូវ​នេះ​មាន​ការដ្ឋាន​ធ្វើ​លូ មួយ​ចំហៀង​ផ្លូវ ហើយ​អ្នក​ជំនាញ​មិន​បាន​ដាក់​ស្លាក​សញ្ញា​បញ្ចៀស​ផ្លូវ ឱ្យ​បាន​ច្បាស់​លាស់​នោះ​ទេ ដែល​ធ្វឱ្យ​មាន​ករណី​នេះ​កើត​ឡើង ។