ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ៊ីយ៉ាន់ដាយ​ពីរ​តោន​កន្លះ​ដឹក​សាប៊ូ​ទៅ​ខេត្ត​កំពង់ឆ្នាំង​គេច​ចង្ហុក​ក្រឡាប់​ប៉ះ​ជើង​ទៅ​ចំហៀង​ផ្លូវ​អ្នក​ជិះ​ក្នុង​រថយន្ត​មិន​មាន​រង​របួស​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ី​យ៉ាន់ដាយ​ពីរ​តោន​កន្លះ​ ពណ៌ស ពាក់​ស្លាក​លេខ ក.៨១០០​ភព៣ ដឹក​សាប៊ូ​ពី​ផ្លូវ​កៅ​ដាយ យក​ទៅ​ខេត្ត​កំពង់ឆ្នាំង បាន​ក្រ​ឡាប់ប៉ះ​ជើង​ទៅ​​ចំហៀង​ផ្លូវ ខណះ​បើក​គេច​ចង្ហុក នៅ​ចំណុច ផ្លូវ​ជាតិ​លេខ​៥ ស្ថិតនៅ​ក្នុង​ភូមិ​ស្វាយ​ប៉ាក សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឬស្សី​កែវ កាល​ពី​វេលា​ម៉ោង ២និង​៥៥​នាទី​រំលង​អធ្រាត​ ឈាន​ចូល​ថ្ងៃ​ទី ១៩ មេសា២០១៤​។ក្នុង​ហេតុ​

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ី​យ៉ាន់ដាយ​ពីរ​តោន​កន្លះ​ ពណ៌ស ពាក់​ស្លាក​លេខ ក.៨១០០​ភព៣ ដឹក​សាប៊ូ​ពី​ផ្លូវ​កៅ​ដាយ យក​ទៅ​ខេត្ត​កំពង់ឆ្នាំង បាន​ក្រ​ឡាប់ប៉ះ​ជើង​ទៅ​​ចំហៀង​ផ្លូវ ខណះ​បើក​គេច​ចង្ហុក នៅ​ចំណុច ផ្លូវ​ជាតិ​លេខ​៥ ស្ថិតនៅ​ក្នុង​ភូមិ​ស្វាយ​ប៉ាក សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឬស្សី​កែវ កាល​ពី​វេលា​ម៉ោង ២និង​៥៥​នាទី​រំលង​អធ្រាត​ ឈាន​ចូល​ថ្ងៃ​ទី ១៩ មេសា២០១៤​។ក្នុង​ហេតុ​ការណ៏​នេះ​ បណ្តាល​ឱ្យ​រថយន្ត​កំពិត​មួយ​ចំហៀង ប៉ុន្តែ​សំណាង​ល្អ​មនុស្ស​ជិះ​ក្នុង​រថយន្ត​ទាំង​០៥​នាក់​មិន​មាន​រង​របួស ។

នៅ​ក្រោយ​ពេល​កើត​ហេតុ​គេ​ឃើញ​ ម្ចាស់​សាប៊ូ​បាន​ហៅ​រថយន្ត​ហ៊ី​យ៉ាន់​ដាយមួយ​គ្រឿង​ទៀត​ដើម្បី​សាង​សាប៊ូ​ ដឹក​ទៅ​កាន់​ខេត្ត​កំពង់ឆ្នាំង​បន្ត​ទៀត ចំណែក​រថយន្ត​ដែល​ក្រ​ឡាប់​ ត្រូវ​បាន​ម្ចាស់​ហៅ​រថយន្ត​ស្ទូច​ មក​ស្ទូច​ចេញ​ពី​ផ្លូវ​យក​ទៅ​ជួស​ជុល​ឱ្យ​បាន​មុន​ ព្រឹក​ដើម្បី​កុំឱ្យ​មាន​ការ​កក​ស្ទះ​ចរា​ចរណ៏ ។