ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តី​ជំនាញ​ខាង​លួច​ទូរសព្ទ័​និង​​លួច​កាត់​ខ្សែករ​នៅ​ក្នុង​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ម្នាក់​ត្រូវ​សន្តិសុខ​និង​ប៉ូលិស​ចាប់​ខ្លួន​បាន​ក្រោយ​ធ្វើ​សកម្មភាព

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ស្រ្តី​ម្នាក់​ជំនាញ​ខាងលួច​ទូរសព្ទ័​និងកាត់​ខ្សែក​រគេ នៅ​ក្នុង​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ពេល​នេះ​ត្រូវ​បាន​សន្តិ​សុខ សហការ​ជាមួយ​ប៉ូលិស នៅ​ទីនោះ ចាប់​បាន​បន្ទាប់​ពី​ជន​​សង្ស័យ​ធ្វើ​សកម្មភាព​លួច​បាន​ទូរសព្ទ័​០៣​គ្រឿង និង​ខ្សែករ​មួយ​ខ្សែ​ ពី​​ប្រ​ជា​ពល​រដ្ឋ មក​ជូនដំណើរ​បង​ប្អួន​ឡើង​យន្ត​ហោះ​ ទៅ​ធ្វើ​ការ​នៅ​ ប្រ​ទេស​បកូរ៉េ ។

ហេតុការណ៏​នេះ​កើត​ឡើង​នៅ​វេលា ម៉ោង ៩និង​៣០​នាទី យប់​ថ្ងៃ ទី ១៨ មេសា ២០១៤ នៅ​ក្នុង​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ តាម​បណ្តោយ​មហា​វិថី សហពន្ធ័​រុស្ស៊ី ស្ថិតនៅ​ក្នុង​ភូមិប៉ប្រកខាង​ជើង សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​មាន​ឈ្មោះ សយ​ ហៀង​ ភេទ​ស្រី អាយុ២៤​ឆ្នាំ  មុខ​របរ​មិន​ពិត​ប្រា​កដ ស្នាក់​នៅ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោក​ហើយ​មាន​ស្រុក​កំណើត​នៅ​ក្នុង នៅ​ភូមិ១៥ ឃុំ​កំពង់សៀម ខេត្ត​កំពង់​ចាម ។ចំណែក ជនរង​គ្រោះ ទី​១. ឈ្មោះ​ សុខ​សុភាព ភេទ​ស្រី​អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិ​គ្រួស ឃុំ​ព្រែក​ព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃ​វែង ,ជនរងគ្រោះ​ទី​២. ឈ្មោះ ច្រឹង​ សុម៉ាលី ភេទ​ស្រី​អាយុ ២៥​ឆ្នាំ ជាកម្មករ​រោង​ចក្រ ស្នាក់​នៅ​ភូមិ​ថ្នល់​ចិន ឃុំ​សិត្បូ ស្រុក​ស្អាង​ ខេត្ត​កណ្តាល ។

ក្រោយ​ពេល​កើត​ហេតុ ជន​សង្ស័យ​ត្រូវ​បាន​សមត្ថ​កិច្ច​នាំ​ទៅ សាក​សួរ​នៅ​អធិការ​ដ្ឋាន នគរ​បាល​ប៉ុស្តិ៍​កាកាប ។