ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​បំពង់​ហ្គាស​​​ក្នុង​រោង​ចក្រ​ទឹកកក​នៅ​ក្នុង​ខេត្ត​កំ​ពង់​ស្ពឺ ស្លា.ប់​​ម្នាក់​​របួស​​ធ្ងន់​ស្រាល​​ច្រើន​នាក់​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លា.ប់ និង​ជា​ច្រើន​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល ក្នុង​ករណី​ផ្ទុះ​បំពង់​ហ្គាស​រោង​ចក្រ​ទឹកកកមួយ​កន្លែង ។

ហេតុការណ៏​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៥ មេសា ២០១៤ នៅ​ក្នុង​រោង​ចក្រ​ទឹកកក​

ខេត្ត​កំពង់​ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល ក្នុង​ករណី​ផ្ទុះ​បំពង់​ហ្គាស​រោង​ចក្រ​ទឹកកកមួយ​កន្លែង ។

ហេតុការណ៏​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៥ មេសា ២០១៤ នៅ​ក្នុង​រោង​ចក្រ​ទឹកកក​ មួយ​កន្លែង ស្ថិត​នៅ ក្នុង​ភូមិចំបក់ ឃុំ​វល្លិស ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ ។

តាម​ការ​ឱ្យ​ដឹង​ពី​លោក​តា គឹម​ សុខ អាយុ ៧០​ឆ្នាំ ដែល​នៅ​ជិត​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គាត់ និង​ក្រុម​គ្រួសារ បាន​សំរាក​នៅ​ក្នុង​ផ្ទះ លុះ​ដល់​យប់​ជ្រៅ ក៏​បាន​ឮ​សម្លេង​ផ្ទុះ​យ៉ាង​ខ្លាំង ពេល​នោះ​បាន​ធ្វើ​ឱ្យ​គាត់ និង​កូន​ចៅ អួល​ណែន​ក្នុង​ទ្រូង និង​ផ្សា​ភ្នែក​បើក​ពុំរួច​ឡើយ​​ ដោយ​សារ​តែ​មាន​ក្លិន​ឈួល អ្វី​ម្យ៉ាង មក​គ្រប​ដណ្តប់ នៅ​ជុំ​វិញ​ផ្ទះ​របស់​គាត់ បន្តិច​ក្រោយ​មក​ទើប​គាត់​ដឹង​ថា ជា​សម្លេង​ផ្ទុះ បំពង់​ហ្គាស​ក្នុង​រោង​ចក្រ​ទឹកកក ។

ពាក់​ពន្ធ័​ករណី​ការ​ធ្លាយ​បំពង់​ហ្គាស​ក្នុង​រោង​ចក្រ​ទឹកកក​នេះ​ផង​ដែរ​ លោក ប្រ​ធាន​មន្ទីរ​ឧស្សាហកម្មនិងសិប្បកម្ម​​ ​អ៊ុង យ៉ុមអាន​​បាន​ឱ្យ​ដឹង​ថា ករណី​នេះ​លោក​បាន​ឱ្យ​មន្រ្តី​ចុះ​ពិនិត្យ​រួច​រាល់​អស់​ហើយ តែ​អ្នក​ស្លាប់​គឺ​ស្លាប់​ដោយ​សារ​ជំងឺ មិន​មែន​ស្លាប់​ដោយ​សារ​ផ្ទុះ​ធុង​ហ្គាស​ក្នុង​រោង​ចក្រ​ទឹកកក​នោះ​ទេ ។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កា​សែត​កោះ​សន្តិ​ភាព