ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃ​កុងរថយន្ត​លោក​​មេប៉េអឹម​រង​ខេត្តបន្ទាយ​មានជយ័ ​វាយគេ​ផ្អេីលពល​រដ្ឋខ្លាច​ញាក់សាច់​ពេញក្រុង​ប៉ោយ​​ប៉ែត‏

9 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ​​បុរស​ស្លៀក​ពាក់​ស៊ី​វិល​ម្នាក់​ ជិះ​ម៉ូតូ​ម៉ាក​ស្គុប​បពី​ ពណ៌​ទឹក​ប្រាក់​មួយ​គ្រឿង​ ដឹក​ស្រី​ស្នេហ៏​របស់​ខ្លួន​ដើរ​លេង​ហើយ​ខឹង​គេ​ជិះ​ឆាប​ចង់​លាប​ម្ស៉ៅ​ស្រី​ស្នេហ៏​របស់​ខ្លួន​បាន​ចុះ​យក​ ដំបង​​ប៉ុន​កដៃមួយ​ព្យាម​​​វ៉ៃ​គេ​ផ្អើល​​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ល្ងាច​ ថ្ងៃ​ទី​១៦ មេសា ២០១៤ ជា​ថ្ងៃ​បង្ហើយ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ​ នៅ​ចំណុច​ក្រោម​ប្រ​សាទ​កំពូល​៣​មាត់​ច្រក​ទ្វារ​

ក្រុង​ប៉ោយ​ប៉ែត​ ៖ ​​បុរស​ស្លៀក​ពាក់​ស៊ី​វិល​ម្នាក់​ ជិះ​ម៉ូតូ​ម៉ាក​ស្គុប​បពី​ ពណ៌​ទឹក​ប្រាក់​មួយ​គ្រឿង​ ដឹក​ស្រី​ស្នេហ៏​របស់​ខ្លួន​ដើរ​លេង​ហើយ​ខឹង​គេ​ជិះ​ឆាប​ចង់​លាប​ម៉្សៅស្រី​ស្នេហ៏​របស់​ខ្លួន​បាន​ចុះ​យក​ ដំបង​​ប៉ុន​កដៃមួយ​ព្យាម​​​វ៉ៃ​គេ​ផ្អើល​​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ល្ងាច​ ថ្ងៃ​ទី​១៦ មេសា ២០១៤ ជា​ថ្ងៃ​បង្ហើយ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ​ នៅ​ចំណុច​ក្រោម​ប្រ​សាទ​កំពូល​៣​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ដោយ​ជន​បង្ក​ស្លៀក​ស៊ី​វិល​ មាន​កាំ​ភ្លើង​ខ្លី​ដក​គំរាម​គេ​ឯង​ ច្រ​ង៉េង​ច្រ​ង៉ាង​ ស្រែក​ថា​ខ្លួន​ជា​ប៉េ​អឹម​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​និង​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ហេតុ​ការណ៏​ ​ញាក់​សាច់​​ពេញ​ក្រុង​ប៉ោយ​ប៉ែត ។

ប្រ​ភព​ព័ត៌មាន​មួយ​បានបង្ហើប​​ឱ្យ​ដឹង​ថា​ ជន​បង្ក​ស្លៀក​ស៊ី​វិល​នេះ​មាន​ឈ្មោះ រ៉ា​ ភេទ​ប្រុស​ អាយុ​ប្រ​មាណ​៣០​ឆ្នាំ​ ជា​មន្រ្តី​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ទើប​ចូល​ថ្មី និង​ជា​តៃ​កុងបើក​​រថយន្ត​ឱ្យ​លោក​វិរៈ​សេនីយ៍​ឯក​ម៉ែន ភា​រម្យ​ មេ​បញ្ជា​ការ​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​ដ៏​មាន​ឥទ្ធពល​ផង​ដែរ​ ដូច្នេះ​ហើយ​បាន​ជា​តៃ​កុង​រថយន្ត​ម្នាក់​នេះ​មាន​ចរិក​ក្រ​អឺត​ក្រ​ទម​ មិន​ខ្លាច​ក្រែង​រអែង​ច្បាប់​ឡើយ ដោយ​គេ​មាន​មេ​កើយ​ដ៏មាន​ឥទ្ធិ​ពល​នៅ​ក្នុង​តំបន់​ ជាយ​ដែន​កម្ពុជា​-ថៃ​នៅ​ក្រុង​ប៉ោយ​ប៉ែត​នេះ​តែ​ម្តង ។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កា​សែត​កោះ​សន្តិ​ភាព​