ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​បញ្រ្ចាស់ទិស​ ត្រូ​វរថយន្ត​ដឹកឥដ្ឋ​កៀដួល​ជាប់នឹងថ្មរ​បាំងចែក​ទ្រូងផ្លូវ​រងរបួស​ធ្ងន់

9 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេ​ញ ៖ បុរស​ម្នាក់​ឈ្មោះ​ជិន​ ស្រ៊ុន​ អាយុ​ជាង៤០​ឆ្នាំ ត្រូវ​បានរង​របួសជា​ទម្ងន់​​នៅពេល​ដែល​បាន​ព្យាយាម​​បើក​បរ​​ម៉ូតូ​​មួយគ្រឿង​ម៉ាក​វីវ៉ា ​ ព៌ណ​ខ្មៅ ពាក់​ស្លាកលេខ​ភ្នំពេញ​១AX-១០​៥០ ​មានគ្នាពីរ​នាក់ដោយ​​បញ្ចា្រស​​ទិសដើម្បី​វៀងថ្ម​របាំង​​ចែក​ទ្រូង​ផ្លូវ ហើយ​ក៏ត្រូវ​បានរថយន្ត​ដឹកឥដ្ឋមួយ​គ្រឿងម៉ាក​ហ៊ីយន់ដាយ​ធន់​ពីរតោន​កន្លះ ព៌ណខៀវ ​ ពាក់ស្លាក​លេខ​កណ្តាល​​

រាជ​ធានី​​ភ្នំពេ​ញ ៖ បុរស​ម្នាក់​​ឈ្មោះ​ជិន​​ ស្រ៊ុន​ អាយុ​ជាង​៤០​ឆ្នាំ ត្រូវ​បានរង​របួ​សជា​ទម្ងន់​​​នៅពេល​​ដែល​បាន​​ព្យាយាម​​​បើក​បរ​​​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​​វីវ៉ា ​ ព៌ណ​ខ្មៅ​ ពាក់​ស្លាកលេខ​​ភ្នំពេញ​១AX-១០​៥​០ ​មានគ្នាពីរ​នា​ក់ដោយ​​បញ្ចា្រស់ទិស​ដើម្បី​វា​ង​ថ្ម​របាំង​​​ចែក​​ទ្រូង​ផ្លូវ ហើយ​​ក៏ត្រូវ​បាន​រថយន្ត​ដឹកឥដ្ឋ​មួយ​គ្រឿងម៉ាក​​ហ៊ីយ៉ាន់​ដាយ​ធន់​​ពីរតោន​​កន្លះ ព៌ណ​ខៀវ ​ ពាក់ស្លាក​​លេខ​​កណ្តាល​​​​៣A-០១៥១​ ​ដែលមា​ន​អ្នកបើកប​រ​ឈ្មោះរិ​ន​ ចាន់​ណា ​​អាយុ២១​ឆ្នាំ​ ស្នាក់​នៅ​ឡរ​ឥដ្ឋ​ជា​ ហ៊ុយ​ តាម​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​៦A ​ស្ថិត​នៅ​ក្នុងសង្កា​ត់បាក់​​ខែង ខណ្ឌឬ​ស្សី​កែវ​ កៀ​រ​ដួល​។​

ករណី​គ្រោះថ្នាក់ចរាចរណ៍​​នេះបានកើត​ឡើង​កាលពី​វេលាម៉ោង៤​​និង១០នាទី​ល្ងាច​ ថ្ងៃទី១៨​ ​ខែមេសា​​ នៅលើផ្លូវ​​ព្រះមុនី​វង្ស​ ​ក្នុងសង្កាត់​​ទន្លេបា​សាក់​ ខណ្ឌចំការ​​មន​។​

ករណីគ្រោះថ្នាក់​ចរាចរណ៍​​មួយបាន​កើតឡើង​​ដោយសារ​តែម៉ូតូ​មួយ​គ្រឿងជិះ​គ្នាពីរនាក់​​ ហើយបុរស​​ជាអ្នកបើកបរ​​​ត្រូវបាន​​​រង​​របួស​​ជាទម្ងន់ ​​ នៅពេល​ដែល​បុរស​រូបនោះ​​ព្យាយាម​​បើកបរម៉ូតូ​​វាងរបាំងថ្ម​ចែក​ផ្លូវ​ហើយក៏​ត្រូវ​រថយន្ត​កៀរដួល​​ផ្ទប់​តែ​ម្តង​។​ តាម​សម្តីរបស់​អ្នក​បាន​ឃើញហេតុការណ៍នេះ​បាននិយាយ​ថា បុរសរូបនេះ​​មិនគួរណា​​​បើកបរម៉ូតូ​​ដោយ​​ប្រញាប់ ​ហើយ​​​បញ្ចា្រស់​​ទិសនោះ​​ទេ ទើបបណ្តាល​​ឱ្យ​រងគ្រោះ​​បែបនេះ​​។

បុរសរង​គ្រោះត្រូវ​បានបញ្ជូន​ទៅកាន់មន្ទីរ​ពេទ្យភ្លាមៗ​ ចំណែកឯរថយន្ត​និងម៉ូតូ​បន្ទាប់ពីត្រូវបាន​កម្លាំងជំនាញនគរបាល​ចរាចរ​ណ៍នៃអធិការដ្ឋាន​ខណ្ឌចំការមន​​ធ្វើការវាស់វែង​រួច​ហើយក៏ត្រូវបានអូស​យកមកដាក់​នៅលើចិញ្ចើម​ផ្លូវ​ដើម្បីរង់ចាំ​ធ្វើការដោះ​ស្រាយគ្នា​ដោយ​ពុំមាន​ភាគីណា​ធ្វើការសង​ជាសំណង​​ទៅភាគីណា​​ឡើយ​។