ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូលឿនពេកវ៉ារថយន្តដួល​បោកក្បាល​សន្លប់ស្តូក​ស្តឹង

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ បុរស​ម្នាក់ជិះ​ម៉ូតូវ៉ារថយន្ត​ក្នុងល្បឿន​លឿនពេក​​ ដួលបោក​ក្បាលសន្លប់​ស្តូកស្តឹង​ ត្រង់ចំណុច​មហា​វិថី​​​ព្រះ​​នរោ​ត្តម​​​កែងមហាវិថី​ម៉ៅសេទុង ​សង្កាត់ទន្លេបា​សាក់ ខណ្ឌចំកា​រមន កាលពីវេលា​ម៉ោង១០និង​១៥នាទីយប់​ថ្ងៃទី១៧​ ខែមេសា ២០១៤​។

ប្រភពព័ត៌​មានបានឲ្យដឹង​ថា ជនរងគ្រោះ​ជិះម៉ូតូស្មាស​រ៉េវូ ពណ៌ក្រហម ​ពាក់ស្លាកលេខ​ ភ្នំពេញ 1X 9635 ​ បើកបរដោយ​​បុរស​ម្នាក់​តាមមហាវិថី​ព្រះនរោត្តម​ ធ្វើដំណើរពីត្បូង​ទៅជើង មកដល់ចំណុចខាង​លើអ្នកបើកម៉ូតូ​ជិះអត់ពាក់មួក​ការពារ​សុវត្ថិភាព​ទេ បានជិះវ៉ា​កាច់ចង្កេះនៅ​មុខរថយន្ត ​ទីកូ ពណ៌ស​ មិនចាំស្លាក​លេខ ជិះក្នុងទិស​ដៅស្របគ្នា​ ក្នុងល្បឿន​ពេក​​បណ្តាលដួល​​បោក​ក្បាលនឹង​ថ្នល់សន្លប់ស្តូក​ស្តឹង ចំណែក​រថយន្តទីកូ​មិនមានជាប់​ពាក់ព័ន្ធ​បើកចេញ​ទៅបាត់​ ។

ក្រោយ​ពេលកើតហេតុ​អ្នករងរបួស​ធ្ងន់ត្រូវរថយន្ត​សង្គ្រោះ​ដឹកយកទៅ​ព្យាបាល​នៅគ្លីនិ​កឯកជន ចំណែកម៉ូតូ​ដែលរង​ការ​ខូច​ខាត​សមត្ថកិច្ចយក​ទៅរក្សាទុក​នៅអធិការដ្ឋាន​ខណ្ឌចំកា​រមន៕