ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​កើន​ឡើង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ខេត្ត​កំពត​

10 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រយៈ​ពេល​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១៤ដល់​ថ្ងៃ​ទី​១៦ មេសា ភ្ញៀវ​ទេស​ចរ​មក​កម្សាន្ត​នៅ​រម​ណីយ​ដ្ឋាន​នានា​ក្នុង​ខេត្ត​កំពត​មាន​ចំនួន​៧​៤.០៧៥នាក់​ ក្នុង​នោះ​ភ្ញៀវ​ជាតិ​៧​​ម៉ឺន​១​ពាន់​៩៤២​នាក់​ និង​ភ្ញៀវ​អន្តរ​ជាតិ​មាន​ចំនួន​២​​.១៣៣​នាក់​។

បើ​តាម​លោក​សយ ស៊ី​ណិល ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​បាន​ឱ្យ​ដឹង​ថា បើ​ធៀប​នឹង​ឆ្នាំ​២០១៣ ភ្ញៀវ​ទេស​ចរ​ម​ក​កម្សាន្ត​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​​​​ភ្ញៀវ​ជាតិ​កើន​ឡើង​​៦,១៨% ភ្ញៀវ​អន្តរ​ជាតិ​កើន​៥៥,០១% ​។

លោក​បញ្ជាក់​បន្ថែម​ថា ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​​ភ្ញៀវ​ទេស​ចរ​ភាគ​ច្រើន​ឡើង​ទៅ​លេង​តំបន់​រមណីយ​ដ្ឋាន​ភ្នំ​បូក​គោ​ ​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព