ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក​ម្មករ​ស៊ីន​ទ្រី​ទើប​ចេញពីផឹ​ក ​​បើ​ក​ម៉ូតូបុ​ករថយន្តឈ​ប់ស្តុប​ពីក្រោ​យសន្ល​ប់មួយ​សន្ទុះ​ដឹង​ខ្លួន​វិញ​​

9 ឆ្នាំ មុន

​រាជធា​នីភ្នំពេញ​ ៖​ ​កម្មក​រក្រុម​ហ៊ុនស៊ី​នទ្រីម្នា​ក់​ទើបចេ​ញពីផឹ​​ក​​​ជិះ​ម៉ូ​តូ​ធុ​ន​សេ១០​០កូរ៉េ ព​ណ៌​ព្រីង​ទុំ​លាយ​ក្រហ​មមួយ​គ្រឿង​ ទៅ​​បុក​ពី​ក្រោយ​រថយន្ត​មួយ​គ្រឿង​ដែលកំ​ពុង​តែ​ឈប់​ស្តុប​​ បណ្តាលឱ្យ​​ដួល​សន្លប់​មួយ​សន្ទុះ​ហើយដឹ​ងខ្លួនវិ​ញ។​ ទោះបីជា​យ៉ាង​ណា​​ ​​ម្ចាស់​រថយន្ត​ពុំទា​​រសងកា​រខូចខា​តឡើយ​។​​

គ្រោះ​ថ្នាក់​ចរាចរណ៍​នេះបា​ន​កើ​តឡើង​កាលពី​​វេលាម៉ោ​ង១រសៀ​លថ្ងៃទី១​៨ មេសា ​នៅ​តាមវិថីមហា​វិថី​​សេនា​ប្រមុ​ខគឹម​អ៊ីល​ស៊ុង​ មុខ​សណ្ឋាគា​រឡុងប៊ិច​ផ្លា​ហ្សា​​ ក្នុង​សង្កាត់​បឹង​កក់ទី​១​ ខណ្ឌ​ទួល​គោ​ក។​​   ជន​រង​គ្រោះ​​​ឈ្មោះ​​ហែ​ម តុលា​ ភេទ​ប្រុស ​​​អាយុ​៣៣​ឆ្នាំ ​​ជាក​ម្មករក្រុ​មហ៊ុន​ស៊ីនទ្រី ​​​ស្នាក់​​​​នៅក្នុងភូ​មិថ្មគោ​ល សង្កា​ត់ចោម​ចៅ​ ខណ្ឌពោធិ៍​សែន​ជ័យ​ ។

សាក្សី​ឱ្យដឹង​ថា ​​នៅ​មុន​ពេល​កើត​ហេតុ ​​ក​ម្ម​ករខាងលើ​​ស្ថិត​នៅក្នុង​ស្ថាន​ភាព​ស្រវឹ​ង ​​​បានជិះម៉ូតូ​ធុនសេ១០​០កូរ៉េ​​ ​​ទិស​ដៅពី​ត្បូងទៅ​ជើងដោ​យល្បឿន​លឿន​។ ​​ពេល​មកដល់​​ចំណុច​កើតហេតុ​ដែលជា​ចំណុច​ស្តុប​ ​​ស្រាប់​តែម៉ូតូនោះ​បុក​​ពីក្រោយរថ​យន្តម៉ាក​តូយ៉ូតា ព​ណ៌ខ្មៅ ​ពាក់​​ស្លាក​លេខភ្នំពេញ​២W.0036 ​មួយ​គ្រឿង​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ដួល​បោក​ទៅ​លើ​ថ្នល់​សន្លប់​ដេក​ស្តូក​ស្តឹ​ង។

ភ្លាមៗ​​​នគរបា​លដែ​ល​នៅក្បែរ​​នោះបា​ននាំគ្នារ​ត់ទៅ​​ជួយលើក​ម៉ូតូប្រុង​ហៅរ​ថយន្តពេទ្យ​ តែ​​កម្មកររូប​នោះ​ដឹងខ្លួនវិ​ញ។ បន្ទាប់ពី​មាន​គ្រោះ​ថ្នាក់​​​ អ្នក​​បើក​បររថ​យន្តបានចុះ​ពីលើរថ​យន្តមើ​លនឹកហួសចិ​ត្តដែល​ជិះម៉ូតូមកបុ​ករថយន្តដែល​កំពុងឈប់​ស្តុប ​​​រួច​ក៍បាន​ឡើង​ជិះរថយន្ត​ទៅបាត់​​​ទៅ ​ព្រោះ​របួសស្រា​ល​ដោយ​អ្នករងរបួស​ដឹងខ្លួនវិញ​ ៕