ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Rio 2 (3D)

10 ឆ្នាំ មុន

ខ្សែភាព​យន្តតុក្កតា​ហូលីវូដ​ដែលកំពុង​តែល្បីល្បាញ និងមានអ្នក​រង់ចាំ​ទស្សនាជា​ច្រើន​នៅជុំវិញ​ពិភព​លោក​មានចំណង​ជើងថា «Rio 2» ដែល​ជាខ្សែភាព​យន្ត​តុក្តតា​បែប 3D ដែល​បង្កប់​ទៅដោយ​ឈុតឆាក​កំប្លែង​ការអប់រំ និង​ទេស​ភាព​ដ៏​ស្រស់​ស្អាត​របស់​ហ្វូង​បក្សីនៅ​ក្នុងព្រៃ​អាម៉ាហ្សូន កំពុងតែ​ចាក់បញ្ចាំង​ក្នុងប្រទេស​កម្ពុជា។

ដូចលោក​អ្នកធ្លាប់​បាន​ទស្សនា​កាលពី​វគ្គ១កន្លងមក ខ្សែភាព​យន្តនេះ គឺពិតជា​បង្កប់ទៅ​ដោយខ្លឹម​សារ​អប់រំគួប​ផ្សំជាមួយ​នឹង​ទេស​ភាព​ដ៏ស្រស់​ស្អាតរបស់​ប្រទេស​ប្រេស៊ីល។

សូម​ជម្រាប​លោកអ្ន​ក​ឱ្យ​បានជ្រាប​ផងដែរ​ថា ខ្សែភាព​យន្ត Rio 2 (3D) នេះនឹង​បង្ហាញ​ពីជីវិត​របស់ក្រុម​គ្រួសារ​បក្សីមួយ​ដែលមាន Blu ជាឪពុក, Jewel ជាម្ដាយ និងកូនៗ​របស់ពួកគេ​៣នាក់ផ្សេង​ទៀត នឹងធ្វើ​ដំណើរ​ផ្សង​ព្រេង​ទៅកាន់​ព្រៃអាម៉ា​ហ្សូន។ Blu គឺជា​សត្វ​ស្លាប​ដែលធ្លាប់​តែរស់នៅ​ក្នុងទីក្រុង និងមាន​ជីវិតដែល​ទាន់ស​ម័យ។ លើសពីនេះ​ទៅទៀត Blu នឹង​ត្រូវ​ប្រឈម​មុខជាមួយ​នឹង​ឪពុក​ក្មេករបស់គេ​ដែលជា​សត្វដែល​មិនចូល​ចិត្តអ្នក​រស់នៅទី​ក្រុងនោះទេ។ចង់​ដឹងថា តើភាព​យន្តនេះ មានឈុត​ឆាក​កំប្លែង ការ​អប់រំ ទេសភាពដ៏​ស្រស់ស្អាត និងការធ្វើដំណើរ​ផ្សងព្រេង​របស់ក្រុម​គ្រួសារ Blu និង Jewel ទៅ​កាន់ព្រៃ​អាម៉ាហ្សូន ដោយរបៀប​ណា និងជួប​ឧបសគ្គ​អ្វីខ្លះ​ មានតែចូលរួម​តាមដាន​ទស្សនា​ទាំងអស់​គ្នា​នៅរោង​ភាពយន្ត​លំដាប់​អន្តរជាតិ លេជេន (Legend Cinemas) ។

សូម​បញ្ជាក់ផងដែ​រថា ខ្សែភាព​យន្តនេះ កំពុងតែ​ចាក់បញ្ចាំង​នៅរោង​ភាពយន្ត លេជេន (Legend Cinema) ទូរស័ព្ទទំនាក់​ទំនង 095 300 400 ។