ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន ​សាវុធ​ និង​​ខុន សីហា​ ​ត្រៀម​កក់​​កៅ​អី​នៅ​​វគ្គ​ពាក់​​កណ្តាល​​ផ្តាច់​ព្រ័ត្រ​​ដូច​​គ្នា​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ជន សាវុធ​ មកពី​ក្លិប​ពោធិ៍សែន​ជ័យ​កីឡា ​និង​ខុន សីហា​ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣ ព្រះ​វិហារ​ បន្ទាប់​ពី​យក​ឈ្នះ​លើ​គូ​ប្រកួត​ដោយ​ពិន្ទុ​រៀងៗ​ខ្លួន​នៅ​ក្នុង​វគ្គ​ប្រកួត​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​ភ្នំ​ពេញ​នៅ​លើ​សង្វៀន​​ CTN កាល​ពីថ្ងៃ​​ទី​១៧​ មេសា​រួច​មក​នោះ​ ពួក​គេ​ត្រៀម​ឡើងទៅប្រកួត​​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​​បន្ត​ទៀត​ដូចគ្នា ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ ជន សាវុធ​ មកពី​ក្លិប​ពោធិ៍សែន​ជ័យ​កីឡា ​និង​ខុន សីហា​ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣ ព្រះ​វិហារ​ បន្ទាប់​ពី​យក​ឈ្នះ​លើ​គូ​ប្រកួត​ដោយ​ពិន្ទុ​រៀងៗ​ខ្លួន​នៅ​ក្នុង​វគ្គ​ប្រកួត​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​ភ្នំ​ពេញ​នៅ​លើ​សង្វៀន​​ CTN កាល​ពីថ្ងៃ​​ទី​១៧​ មេសា​រួច​មក​នោះ​ ពួក​គេ​ត្រៀម​ឡើងទៅប្រកួត​​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​​បន្ត​ទៀត​ដូចគ្នា ។​

ជន សាវុធ​ បាន​យក​ឈ្នះ​ អាន​ មុន្នី​ មក​ពី​សមា​គម​យុវ​ជន​កម្ពុជា​ខណ្ឌ​មាន​ជ័យ​ដោយ​ពិន្ទុ​ ចំណែក​ ខុន សីហា​ បាន​យក​ឈ្នះ​ កែវ សុផានិត​ មក​ពី​ក្លិប​សំរោង​កោង​​កីឡា​ខេត្ត​បាត់​ដំបង ។​ ជំនួប​រវាង​ ជន សាវុធ​ និង​អាន មុន្នី​ នៅ​ត្រឹម​ទឹក​ទី​១​ និង​ទី​២​ ទាំង​សង​ខាង​បាន​បង្ហាញ​ការ​ឌឺ​ដង​ដាក់​គ្នា​បន្តិច​ ជា​ពិសេស​ អាន មុន្នី​ តែ​ម្តង​ ជា​ហេតុ​ធ្វើ​ឱ្យ​ ជន សាវុធ​ ក្តៅ​ស្លឹក​ត្រចៀក​ស្ទុះ​ចូល​ទាត់ និង​វាយ​ម៉ាត់​ ព្រម​​ទាំង​បុក​ស្នៀត​កែង​ដូច​ព្យុះ​ ។ ទោះ​បី​ជា​យ៉ាង​ណា​ អាន មុន្នី​ នៅ​តែ​បង្ហាញ​ចរិត​ឌឺ​ដង​ដដែល​ ទោះ​បី​ជា​ត្រូវ​ ជន សាវុធ​ វា​​យ​ត្រូវ​ឡើង​ចង់​ទក់​សាច់​យ៉ាង​ណា​ក៏​ដោយ​ ។ អាន មុន្នី​ ​មាន​ឱកាស​វាយ​តប​ត​បាន​ល្អ​នៅ​ត្រឹម​ទឹក​ទី​៣​ បុ៉ណ្ណោះ​ ​លុះ​ឈាន​ចូល​ដល់​ទឹក​ទី​៤​ និងទី៥​ គេ​ត្រូវ ជន សាវុធ​ ដេញ​វាយ​រត់​ពេញ​សង្វៀន​តែ​ម្តង​ ទើប​ត្រូវ​ចាញ់​ពិន្ទុ​​ដោយ​គ្មាន​ការ​តវ៉ា ។​

គិត​​មក​ដល់​ពេល​នេះ​ ជន សាវុធ​ ប្រកួត​បាន​៥​លើក​ ឈ្នះ​៤ ចាញ់១​ ធ្វើ​ឱ្យ​ពិន្ទុ​របស់​គេ​ល្មម​អា​ច​កក់​កន្លែង​នៅវគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​បាន​ហើយ ។​ ចំណែក​ អាន មុន្នី​ ប្រកួត​បាន​៥​លើក​ ចាញ់​៤​ ឈ្នះ​១​ ដូច្នេះ​គេ​មាន​តែ​ផ្លូវ​ហាល​ខោ​ត្រឡប់​ទៅ​ផ​្ទះ​វិញ​បុ៉ណ្ណោះ​ ។​ ខុន​ សីហា និង​កែវ សុផានិត​ ប្រកួតគ្នា​ក្នុង​ស្ថាន​ភាព​តឹង​តែង​ខ្លាំងណាស់​ទម្រាំ​តែ​ ខុន សីហា​ យក​ឈ្នះ​ដោយ​ពិន្ទុ​នោះ ។​ ខុន សីហា មុន​នឹង​ឈ្នះ​ពិន្ទុ​ ក៏​វេទនា​មិនតិច​ដែរ​ដោយសារ​ កែវ សុផានិត​ ដើរ​ចូល​វាយ​កែង និង​ជង្គង់​យ៉ាង​សាហាវ​បំផុត​ចាប់​ពី​ទឹក​ទី​១ ដល់​ទឹក​ទី​៣​ បុ៉ន្តែ​គេ​បែរ​ជា​បង្ហាញ​នូវ​ការ​ចាញ់​ប្រៀប​គូ​​ប្រកួត​នៅ​ពេល​ឈាន​ចូល​ដល់​ទឹក​ទី​៤ និង​ទី​៥​ ធ្វើ​ឱ្យ​គេ​ត្រូវ​ចាញ់​ពិន្ទុ​នៅ​នាទី​ចុង​ក្រោយ​ ។ ខុន សីហា​ គិត​មក​ដល់​ពេល​នេះ​ប្រកួត​បាន​៥​លើក​ ឈ្នះ​៤ ចាញ់​១ រី​ឯ​កែវ សុផានិត​ ប្រកួត​បាន​៥​លើក​ដូចគ្នា​ ឈ្នះ​១ ចាញ់​៤​ ដូច្នេះ​ឱកាស​ឡើង​ទៅប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​បន្ត​ទៀត​គឺ​បាន​ទៅ​លើ​ ខុន សីហា ។​
ដោយ​ឡែក​ លទ្ធ​ផល​គូ​ប្រកួត​មិត្តភាព​​វិញ សូត្រ ប៊ុនធី​ មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​ ឈ្នះ​ពិន្ទុ​ ជ័យ​ ស៊ី​ណេត​ មក​ពីក្លិប​​ឃ្លាំង​មឿង​កីឡា​ ។

ឈិន​ ធារ៉ា មក​ពី​ក្លិប​បក្សីស្លាបដែក​ ផ្តួលឡុង​​ ប៊ុនយីម​ មក​ពី​ក្លិប​សាល​វ័ន្ត​កីឡា​ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៤​ និង​ឌី​ ដាវុធ​ មក​ពី​ក្លិប​បញ្ជាការដ្ឋាន​កង​ទ័ព​ជើង​ទឹក យកឈ្នះ​សេរី​ សីហា​ មក​ពី​ក្លិប​អេភូថង​កីឡា​ដោយ​ពិន្ទុ​ ៕​