ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាស​ភាព​គូ​ប្រកួត​​ប្រដាល់​កំពូល​​អ្នក​ប្រយុទ្ធ​​គុន​ខ្មែរ​​វគ្គ​2 នៅ​​​​រេញ CTN ថ្ងៃ​​អាទិត្យ​​ស្អែក​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ កម្មវិធី​ប្រកួត​ប្រដាល់​កំពូលអ្នក​​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​២​ នៅ​លើ​សង្វៀន​ CTN ថ្ងៃ​អាទិត្យ​ស្អែក​នេះ​ធ្វើ​ឡើង​ជា​លក្ខណៈ​មិត្តភាព​បុ៉ណ្ណោះ​ ខណៈ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ដែល​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ត្រូវបាន​សម្រាក​មួយ​ពេល​សិន​ ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ កម្មវិធី​ប្រកួត​ប្រដាល់​កំពូលអ្នក​​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​២​ នៅ​លើ​សង្វៀន​ CTN ថ្ងៃ​អាទិត្យ​ស្អែក​នេះ​ធ្វើ​ឡើង​ជា​លក្ខណៈ​មិត្តភាព​បុ៉ណ្ណោះ​ ខណៈ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ដែល​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ត្រូវបាន​សម្រាក​មួយ​ពេល​សិន​ ។​

ការ​ប្រកួត​ក្នុង​លក្ខណៈ​មិត្តភាព​នោះ​មាន​ទាំង​អស់​​៥​គូ​ ក្នុង​នោះ​មាន​២គូ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាងគេ​ គឺ​កីឡា​ករ​ទេស សំខាន់​ មក​ពី​ក្លិប​កង​ពល​តូច​លេខ​៧០​ ដែល​មិន​ធ្លាប់​ស្គាល់​រស​ជាតិ​ក្នុងការប្រកួត​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​ម្តងណា​សោះ​នោះ​ ត្រូវ​ប៉ះ​ជា​មួយ​កីឡា​ករ​វុ៉ន​ ម៉ន​ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣​ ព្រះ​វិហារ​ ​និង​កីឡាករ​ឈាន ហំ មក​ពី​ក្លិប​កីឡា​ប្រដាល់​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ប្រកួត​ជា​មួយ​កីឡាករ​ថៃ ប៊ុន​តត​ មក​ពី​ក្លិប​នាគ​រាជ​គុន​ខ្មែរ ។​

ទេស សំខាន់​ គឺ​ជា​កំពូល​ជើង​ខ្លាំង​មួយ​រូប​នៅ​ក្នុងការប្រកួត​ក្បាច់​គុន​បុរាណ​ខ្មែរ​ ដោយ​គេ​មាន​ភាព​បុិន​ប្រសប់​បំផុត​ក្នុង​ការ​ប្រើ​ស្នៀត​កែង​ និង​ជង្គង់​ តែ​បើ​និយាយ​ពី​ស្នៀតចាប់​ក្រៀក​បោក​ផ្តួល​វិញ​នោះគឺ​អន់​បន្តិច​ហើយ​ ។ ម្យ៉ាង​វិញ​ទៀត​ សម្រាប់​ការ​មក​ប៉ះ​ វុ៉ន​ ម៉ន​ ដែលធ្លាប់​​ប្រកួត​វាយ​នៅ​ក្នុង​ទ្រុង​យ៉ាង​ជោក​ជាំ​នោះ​អាច​ជួប​ការ​​លំបាក​ខ្លះៗ​ដែរ ទើប​គេ​ពិបាក​ប៉ាន់​ស្មាន​ពី​លទ្ធ​ផល​ចុង​ក្រោយ​ មានតែរង់ចាំ​មើល​ការ​ប្រកួត​ជាក់​ស្តែង​បុ៉ណ្ណោះ ។​
ចំណែក​ ឈាន ហំ​ និង​ថៃ ប៊ុន​តត​ វិញ​សុទ្ធ​តែ​ជា​អ្នក​ដែល​មាន​ប្រវត្តិ​ប្រកួត​​វាយ​នៅ​ក្នុង​ទ្រុង​យ៉ាង​ជោក​ជាំ​ដូច​គ្នា​ ។ កន្លង​មក​ពួកគេ​២នាក់​ធ្លាប់​​ជួប​គ្នា​ជា​ច្រើន​លើក​ច្រើនសា​រួច​មក​ហើយ​ ដោយ​មាន​ចាញ់​-​ឈ្នះ​ទៅ​វិញទៅ​មក​ដូចគ្នា​ បុ៉ន្តែ​លើក​នេះ​មិនដឹង​ថា​​អ្នក​ណា​ទទួល​បាន​ជ័យ​ជម្នះ​ក្នុងការ​ជួប​គ្នា​ជា​លើក​ដំបូង​នៅ​ក្នុងឆ្នាំ​ថ្មី​​នេះ​ទេ ។​

ក្រៅ​ពី​គូ​ចាប់​អារម្មណ៍​នេះ​ទៅ​នៅ​មាន​ការ​ប្រកួត​រវាង​កីឡា​ករ​ឈុំ បញ្ញា មក​ពី​ក្លិប​ខេមរិន្ទ​មានរិទ្ធ​ និង​កីឡាករ​រឿង​ ដេត​ មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្ត​បាត់​ដំបង​ ។​ កីឡា​ករ​ណប់ ស្រ៊ុន​ មកពី​ក្លិប​​សាល​វ័ន្ត​កីឡា​ ជួប​ជា​មួយ​កីឡាករ​មុត​ ប៊ុន​ធឿន​ មកពី​ក្លិប​​ឃ្លាំង​មឿង​កីឡា ​និង​កីឡាករ​ម៉ៃ​ សុភ័ក្ត្រ​ មកពី​ក្លិប​​យុវ​ជន​កម្ពុជា​ខណ្ឌ​មាន​ជ័យ​ ជួប​ជា​មួយ​កីឡា​ករ​ជី ប្រាក់​ជា មក​ពី​ក្លិប​និទាន​សែន​ជ័យ​ ៕​