ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​មេ​ដឹកនាំ​អឺរ៉ុប​មាន​ប្រាក់​ខែ​ខ្ពស់​បំផុត​ក្នុង​ចំណោម​អ្នក​នយោបាយ​ពិភព​លោក​

10 ឆ្នាំ មុន

ការ​សិក្សា​មួយ​របស់​ទស្សនា​វដ្ដី​ EUROPE-AN VOICE បង្ហាញ​កាល​ពី​ថ្ងៃ​ទី​១៧​ មេសា​ ថា​ បណ្ដា​មេ​ដឹកនាំ​អឺរ៉ុប​ ជា​អ្នក​នយោបាយ​មាន​ប្រាក់​ខែ​ខ្ពស់​ជាង​គេ​បំផុត​លើពិភព​លោក​ ដែលប្រការ​នោះ​អាច​នាំ​ឱ្យ​មាន​សង្គ្រាម​ប៉ាកា​ជុំ​វិញ​ការ​ចំណាយ​របស់​សហភាព​អឺរ៉ុប​ ។​
យោង​តាម​ការ​សិក្សា​នោះ​ថា​ មេ​ដឹក​នាំ​អឺរ៉ុប​មួយ​ចំនួន​ទទួលបាន​ប្រាក់​បៀវត្ស​ខ្ពស់​ជាង​បណ្ដា​ប្រមុខ​រដ្ឋជាតិ​ និង​បណ្ដា​ប្រមុខ​ស្ថាប័ន

ការ​សិក្សា​មួយ​របស់​ទស្សនា​វដ្ដី​ EUROPE-AN VOICE បង្ហាញ​កាល​ពី​ថ្ងៃ​ទី​១៧​ មេសា​ ថា​ បណ្ដា​មេ​ដឹកនាំ​អឺរ៉ុប​ ជា​អ្នក​នយោបាយ​មាន​ប្រាក់​ខែ​ខ្ពស់​ជាង​គេ​បំផុត​លើពិភព​លោក​ ដែលប្រការ​នោះ​អាច​នាំ​ឱ្យ​មាន​សង្គ្រាម​ប៉ាកា​ជុំ​វិញ​ការ​ចំណាយ​របស់​សហភាព​អឺរ៉ុប​ ។​
យោង​តាម​ការ​សិក្សា​នោះ​ថា​ មេ​ដឹក​នាំ​អឺរ៉ុប​មួយ​ចំនួន​ទទួលបាន​ប្រាក់​បៀវត្ស​ខ្ពស់​ជាង​បណ្ដា​ប្រមុខ​រដ្ឋជាតិ​ និង​បណ្ដា​ប្រមុខ​ស្ថាប័ន​អន្ដរ​ជាតិ​ក្នុង​នោះ​រួម​មាន​ប្រធានាធិប​តី​អាមេរិក​ លោក​បារ៉ាក់​ អូបាម៉ា​ និង​ប្រមុខ​ អ.ស​.ប​ លោក​បាន​គីមូន​ផង​ ។

ប្រធាន​ធនាគារ​កណ្ដាល​អឺរ៉ុប​លោក​ MAR-IO DRAGHI ជា​មេដឹក​នាំ​អឺរ៉ុប​មាន​ប្រាក់​បៀ​វត្ស​ខ្ពស់​ជាង​គេ​បំផុត​ដល់​​ទៅ​៣១.១៧៧​អឺរ៉ូ​ ក្នុង​១​ខែ​ ពោល​២​ដង​ខ្ពស់​ជាង​ប្រាក់​បៀវត្ស​របស់​ប្រធាន​ធនាគារ​កណ្ដាល​អាមេរិក​លោក​ JANE-T YELLEN ។​ បន្ទាប់​ពី​នេះ​គឺ​​ប្រធាន​គណៈ​កម្មាធិការ​អឺរ៉ុប​លោក​ JOSE MANUEL BA-RROSO ប្រធាន​តុលាការ​យុត្ដិធម៌​លោក​ VASSILIOS SKOURIS ន​ិង​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​លោក​ HERMAN VAN ROMP-UY ដែល​ម្នាក់ៗ​ទទួល​បាន​ប្រាក់​បៀវត្ស​ដល់​ទៅជាង​២៦.០០០អឺរ៉ូ​ក្នុង​១​ខែ​ ។​

ការ​សិក្សា​នោះ​ឱ្យ​ដឹង​ទៀត​ថា​ អគ្គ​លេខា​ធិការ​ អ.ស.ប​ លោក​បាន​គីមូន​ ជា​មនុស្ស​ដែលទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ចំណោម​មន្ដ្រី​អន្ដរជាតិ​នោះ​ទទួលបាន​ប្រាក់​បៀ​វត្ស​ទាប​ជាង​លោក​ MARIO DRAGHI គឺ​មាន​ប្រាក់​ខែ​ត្រឹម​តែ​២៥.០០០​អឺរ៉ូ​ ។​
ចំណែក​ប្រាក់​បៀវត្ស​របស់​អធិការ​បតី​អាល្លឺម៉ង់​លោក​ស្រី​ អេនហ្សឺឡាម័រ​កែល​ មាន​កម្រិត​ទាប​ជាង​២១​%​នៃប្រាក់​បៀវត្ស​របស់​នាយ​ស្នង​ការ​អឺរ៉ុប​ម្នាក់​ផង​ ។​ ប្រាក់​បៀ​វត្ស​របស់​ប្រធានាធិបតី​បារាំង​ លោក​ហ្វ្រង់​ស្វ័រ​ហូ​ឡង់​ មាន​កម្រិត​ទាប​ជាង​ប្រាក់​ខែ​របស់​នាយ​ស្នង​ការ​អឺរ៉ុប​ម្នាក់​ដល់​ទៅ​៣០​%​ឯ​ណោះ​ ៕​