ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​ដោយ​ផ្ទាល់​នៅ​ក្រៅ​​ប្រទេស​​របស់​​ចិន​ក្នុង​​ត្រី​មាសទី​1កើន​ទ្បើង​5,5%

10 ឆ្នាំ មុន

ថ្មី​ៗ​នេះ​រដ្ឋាភិបាល​​ចិន​បានឱ្យ​ដឹង​ថា ​ការ​វិនិ​យោគ​ដោយ​ផ្ទាល់​​នៅ​ក្រៅ​ប្រទេស​​របស់​ចិន​​បាន​កើនទ្បើង​​៥,៥%​​ ក្នុង​រយៈ​ពេល​​៣ខែ​​ដំបូង​ នៃ​ឆ្នាំ​២០១៤​ នេះ បើ​​ទោះ​ជា​​ខែ​មីនាធ្លាក់ចុះ​​១,៤៧​%​ យ៉ាង​​ណា​ក៏ដោយ​ ។ ក្រសួង​​ពាណិជ្ជ​កម្ម​​ចិន​ បាន​លើក​ទ្បើង​​ថា ការ​វិនិ​យោគ​​នៅ​ក្រៅ​ប្រទេស​​មិនរាប់​​បញ្ចូល​​វិស័យ​​ហិរញ្ញ​វត្ថុ​​ ដែល​មាន​ទឹក​ប្រាក់​​សរុប​​ប្រមាណ​​៣១,​៥៥​ពាន់​​លាន​ដុល្លារ​ កាល​ពី​ខែ​មីនា​

ថ្មី​ៗ​នេះ​រដ្ឋាភិបាល​​ចិន​បានឱ្យ​ដឹង​ថា ​ការ​វិនិ​យោគ​ដោយ​ផ្ទាល់​​នៅ​ក្រៅ​ប្រទេស​​របស់​ចិន​​បាន​កើនទ្បើង​​៥,៥%​​ ក្នុង​រយៈ​ពេល​​៣ខែ​​ដំបូង​ នៃ​ឆ្នាំ​២០១៤​ នេះ បើ​​ទោះ​ជា​​ខែ​មីនាធ្លាក់ចុះ​​១,៤៧​%​ យ៉ាង​​ណា​ក៏ដោយ​ ។ ក្រសួង​​ពាណិជ្ជ​កម្ម​​ចិន​ បាន​លើក​ទ្បើង​​ថា ការ​វិនិ​យោគ​​នៅ​ក្រៅ​ប្រទេស​​មិនរាប់​​បញ្ចូល​​វិស័យ​​ហិរញ្ញ​វត្ថុ​​ ដែល​មាន​ទឹក​ប្រាក់​​សរុប​​ប្រមាណ​​៣១,​៥៥​ពាន់​​លាន​ដុល្លារ​ កាល​ពី​ខែ​មីនា​ទ្បើយ​ ។ ម៉្យាង​ទៀត នៅ​ក្នុង​​អំទ្បុង​​ត្រី​​មាស​​ទី​១នេះ​ ការ​វិនិយោគ​​ដោយ​ផ្ទាល់​នៅ​ក្រៅ​ប្រទេស​​​ជា​មួយ​នឹង​​សមាជិក​ទាំង​១០​​អាស៊ាន​​បាន​កើន​ទ្បើង​​៧,៨៤​%​ គិ​ត​ជា​ទឹក​ប្រាក់​​១,៩៧​%​ពាន់​លាន​ដុល្លារអាមេរិក​ ។ ​

ចំណែក​​ការ​វិនិ​យោគ​​ពី​សហ​​រដ្ឋ​អាមេរិក​​ធ្លាក​់​ចុះ​​១,៩១​%​​ស្មើ​​នឹង​ទឹក​ប្រាក់​​១,០៤ពាន់​លាន​ដុល្លារ​ ខណ​ៈ​​ដែល​ការ​វិនិយោគ​​មក​ពី​សហគមន៍​​អឺ​រ៉ុប​​ បាន​ធ្លាក់​ចុះ​​យ៉ាង​​គំហុក​២៤,​៥២​%​ ​ទឹក​ប្រាក់​​១,៥៥​ពាន់​លាន​ដុល្លារ​ ។ រី​ឯ​ការ​វិន​ិយោគ​​ជា​មួយ​​នឹង​​តំបន់​​សេដ្ឋ​កិច្ច​​ធំរួម​មាន​ ​ហុង​កុង​ អាស៊ាន​ ​សហគមន៍​អឺ​រ៉ុប​ ​អូស្ត្រា​លី​ ​អាមេរិក​ រុស្ស៊ី​ និង​ជប៉ុន​ ​មាន​ចំនួន​​១២,៦៣​ពាន់​លាន​ដុល្លារ​ ឬ​ស្មើ​​នឹង​៦៣,៥%​ ​នៃ​បរិ​មាណ​​សរុប​ក្នុង​ត្រី​មាស​​ទី​១​នេះ​ ។ ​

ការ​វិនិយោគ​​របស់​ចិន​​ជា​មួយ​នឹង​​សហ​គមន៍​​អឺ​រ៉ុប​​បាន​ធ្លាក​់​ចុះ​​៧%​ ​ដោយ​ទ្បែក​​ជា​មួយ​​សហ​រដ្ឋ​អាមេរិក​​ហក់​ទ្បើយ​​១០៥,២%​ ​ស្មើ​នឹង​​ទឹក​ប្រាក់​១,០៧​ពាន់​​លាន​ដុល្លារ​ ។ សរុប​​ការ​​វិនិ​យោគ​​នៅក្រៅ​ប្រទេស​​ដ៏​ប្រសើរ​បំផុត​​របស់​ប្រទេស​ចិន​​មិន​រាប់​បញ្ចូល​វិស័យ​​ហិរញ្ញ​វត្ថុ​​នៅ​ចុង​ខែ​មី​នា​​កន្លង​មក​នេះ មាន​ចំនួន​​៥៤៥​ពាន់​លាន​​ដុល្លារ​ ៕