ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រដ្ឋា​ភិបាល​​ថៃអាច​នឹង​​បង្វិល​ថ​វិកា​​ផ្ដល់​ឱ្យកសិករ​​របស់​ខ្លួនសា​ជា​ថ្មី​

10 ឆ្នាំ មុន

រដ្ឋា​ភិបាល​​ថៃ​បាន​​ថ្លែង​ថា ​ខ្លួន​នឹង​​​បើក​កិច្ច​​ពិ​ភាក្សា​​ក្នុង​ពេល​ឆាប់​ៗ​នេះ​​លើសេចក្ដីអនុម័ត​​ក្នុងការ​យក​ថវិកា​​​ម​ក​ប្រើ​​បន្ថែម​​ពីស​្ថាប័ន​​គ្រប់​គ្រង​​ថវិកា​កណ្ដាល​​​របស់ជាតិ​ដើម្បី​ផ្ដល់​​ឱ្យ​កសិ​ករ​​អនុវត្ត​ផែនការ​​នៃកិច្ច​សន្យា​​ផលិត​អង្ក​រ​​របស់​ពួក​គេ​ ។ ​លោក​Yanyong Phuangrach អនុ​រដ្ឋ​​​មន្ត្រី​​​​ក្រសួង​ពាណិជ្ជកម្ម​​បាន​លើក​ឡើង​ថា​ ​​​លោ​ក​ជឿ​ជាក់​​​​​​ថា​ក្រសួង​នឹង​អា​ច​​ប្រមូល​​នូវ​ការ​សង​មក​វិញ​​បាន ​

រដ្ឋា​ភិបាល​​ថៃ​បាន​​ថ្លែង​ថា ​ខ្លួន​នឹង​​​បើក​កិច្ច​​ពិ​ភាក្សា​​ក្នុង​ពេល​ឆាប់​ៗ​នេះ​​លើសេចក្ដីអនុម័ត​​ក្នុងការ​យក​ថវិកា​​​ម​ក​ប្រើ​​បន្ថែម​​ពីស​្ថាប័ន​​គ្រប់​គ្រង​​ថវិកា​កណ្ដាល​​​របស់ជាតិ​ដើម្បី​ផ្ដល់​​ឱ្យ​កសិ​ករ​​អនុវត្ត​ផែនការ​​នៃកិច្ច​សន្យា​​ផលិត​អង្ក​រ​​របស់​ពួក​គេ​ ។ ​លោក​Yanyong Phuangrach អនុ​រដ្ឋ​​​មន្ត្រី​​​​ក្រសួង​ពាណិជ្ជកម្ម​​បាន​លើក​ឡើង​ថា​ ​​​លោ​ក​ជឿ​ជាក់​​​​​​ថា​ក្រសួង​នឹង​អា​ច​​ប្រមូល​​នូវ​ការ​សង​មក​វិញ​​បាន ​ខណៈ​​​រដ្ឋា​ភិបាល​​​​មាន​សមត្ថ​ភាព​លក​់​​អង្ក​រ​ក្នុង​ស្ដុក​​ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ​​ប្រទេស​ថៃ​​នឹង​ស្វែងរក​​ទីផ្សារ​ថ្មី​និងការ​ប្រកួតប្រជែង​​​តម្លៃ ​​​​ឱ្យ​​មានកម្រិត​​​ទាប​ដើម្បី​នាំ​ចេញ​​​អង្ករ​បន្ទាប់​ពី​មាន​ឱកា​ស​នាំចេញ​​​​​៨០០.០០០​តោន​​ទៅ​ប្រទេស​ហ្វ៊ីលីពីន​​​​​​​​​ ដែល​ត្រូវ​បាន​​បង្អាក់​​ដោយការ​ផ្ដល់​​នូវ​តម្លៃ​​ទាបជាង​​​​​របស់​ប្រទេស​វៀត​ណាម​ ។

តាមការ​ឱ្យ​ដឹ​ង​ពី​លោក​​​Surasak Riangkrul ​​អគ្គនាយក​​​ទូទៅ​​របស់​ក្រសួង​​ពាណិជ្ជ​កម្ម​​បរ​ទេស​​របស់​ថៃបាន​​បញ្ជាក់​ថា​ ប្រទេស​វៀត​ណាម​​បាន​ដាក់​តម្លៃ​លក់​ធូរ​ថ្លៃឱ្យ​​ប្រទេសហ្វ៊ីលីពីន​​​​​ទាំង​​តម្លៃ​ ធានា​រ៉ាប់​រង​​ និង​ថ្លៃដឹក​ជញ្ជូន​​​ចំពោះ​​​អង្ករ​​នាំ​ចេញ​​​​៤៤០​​ដុល្លារ​អាមេរិក​ ក្នុងមួយ​តោន​សម្រាប់​អង្ករ​​ស​​១៥%​​​​​ ដែល​តួលេខ​នេះ​ទំនង​​​ជា​អាច​​ផ្ដាច់​​​ឱកាស​​​​​​នៃការ​នាំចេញ​​៨០០.០០០​​​តោន​របស់​​ថៃ​ទៅ​​ក្នុងប្រទេស​ហ្វ៊ីលី​ពីន​​យ៉ាង​ពិត​ប្រាក​​ដ​​​ដែល​​មាន​​តម្លៃ​​​​​៤៧៥​ដុល្លារ​​​​​ក្នុង​មួយ​តោន​​​ឯណោះ​ ។ នៅ​ក្នុង​​ករណី​នេះ​ប្រទេស​ថៃ​នឹង​​ស្វែង​រក​​​ទីផ្សារ​ដទៃ​ដើម្បីនាំចេញ​នូវ​អង្ករ​ដែល​មាន​គុណ​ភាព​ប្រសើរ​ជាង​នេះ​និង​តម្លៃខ្ពស់ជាង​នេះ​​ទៅ​ទៀត​ដើម្បីបញ្ចៀស​​នូវ​​សង្គ្រាម​តម្លៃហាង​ឆេង​​​​​អង្ករ​ជាមួយ​​​វៀតណាម​ ម្យ៉ាង​ទៀត​គឺ​ដើម្បី​ការ​ពារ​គុណ​ភាព​​នៃ​អង្ករ​របស់​ថៃផង​ដែរ​ ។

គួរ​បញ្ជាក់​​​ថា សមាគម​នាំ​អង្ករ​​ចេញ​របស់​ថៃ​បាន​កំណត់​​តម្លៃ​​មិន​គិត​​ថ្លៃ​ដឹកជញ្ជូន​​មក​ដល់​នា​វា​​​​សម្រាប់​​​​អង្ករ​នាំចេញ​​​​​៣៨០​​ដុល្លារ​ក្នុង​មួ​យ​តោន​​ ។ ដោយ​​ឡែក​ក្រសួង​​ពាណិជ្ជ​កម្ម​ថៃ​បញ្ជាក់​​​ថា​​ តម្លៃ​​​នៃ​ការ​នាំចេញ​មិន​គិត​ថ្លៃ​ដឹក​​ដល់​នាវា​​​​នៃ​អង្ក​​រ​ថៃ​​១៥%​គឺ​​៣៧៧​ដុល្លារ​ក្នុង១​​​​តោន​ខណៈ​​វៀត​ណាម​​​៣៦៥​ដុល្លារ​ក្នុង​​១​តោន​​​គឺ​មាន​​ភាព​ខុស​គ្នា​​ដល់​ទៅ​​១០​ទៅ​​១២​%​​ឯណោះ​​ក្នុង​មួយ​តោន​ ៕​