ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ដហោះ​បាត់​ដាន​រ៉ូបូ​មុជទឹក​ចុះយ៉ាង​ជ្រៅ​តែ​ពុំ​ទាន់​រក​ឃើញ​អ្វី

9 ឆ្នាំ មុន

រ៉ូបូ​មុជ​ទឹក​ដែល​ប្រើ​សម្រាប់​តាម​រុករក​យន្ដ​ហោះ​បាត់​ដាន​ម៉ាឡេស៊ី​ជើង​ហោះ​ហើរ​ MH 370 នៅក្នុង​ដែន​ទឹក​អូស្រ្ដាលី​ កាល​ពី​ថ្ងៃ​ទី​១៨​ មេសា​ បាន​មុជ​ទឹក​ជា​លើក​ទី​៥​ហួស​ពី​ជម្រៅ​កម្រិត​ ដោយ​ពួក​អ្នក​ផលិត​វា​ទៀត​ផង​ ក៏​ប៉ុន្ដែ​នៅ​តែ​ពុំ​ទាន់​អាច​រក​ឃើញ​អ្វី​សោះ​ដូច​លើក​មុនៗ​ដែរ​ ។

រ៉ូបូ​មុជ​ទឹក​ដែល​ប្រើ​សម្រាប់​តាម​រុករក​យន្ដ​ហោះ​បាត់​ដាន​ម៉ាឡេស៊ី​ជើង​ហោះ​ហើរ​ MH 370 នៅក្នុង​ដែន​ទឹក​អូស្រ្ដាលី​ កាល​ពី​ថ្ងៃ​ទី​១៨​ មេសា​ បាន​មុជ​ទឹក​ជា​លើក​ទី​៥​ហួស​ពី​ជម្រៅ​កម្រិត​ ដោយ​ពួក​អ្នក​ផលិត​វា​ទៀត​ផង​ ក៏​ប៉ុន្ដែ​នៅ​តែ​ពុំ​ទាន់​អាច​រក​ឃើញ​អ្វី​សោះ​ដូច​លើក​មុនៗ​ដែរ​ ។​

រ៉ូបូ​ BLUEFIN-21ប្រដាប់​ដោយ​ឧបករណ៍​​ SONAR មួយ​ បានមុជ​ចុះរហូត​ដល់​ជម្រៅ​៤.៦៩៥​ម៉ែត្រ​ ។​ នេះ​ជា​ការ​អះ​អាង​របស់​កង​ម៉ារីន​អាមេរិក​ ដែល​ចូលរួ​ម​ក្នុង​ការ​តាម​រុករក​យន្ដ​ហោះ​បាត់​ដាន​ដែរ​ ។​ កង​ម៉ារីន​អាមេរិក​និយាយ​ថា​ ការ​មុជចុះ​ដល់​ជម្រៅ​យ៉ាង​ជ្រៅ​បែប​នេះ​អាច​មានគ្រោះ​ថ្នាក់​សម្រាប់​គ្រឿង​ឧប​ករណ៍​របស់​រ៉ូបូ​ ហើយ​ប្រតិបត្ដិការ​នោះត្រូវ​បាន​តាម​ដាន​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់​ ។

មជ្ឈមណ្ឌល​សម្រប​សម្រួល​ទទួល​បន្ទុក​តាមរុករក​យន្ដហោះ​ប៊ូអីុង​៧៧៧​បាត់​ដាន​គូស​បញ្ជាក់​ថា​ ពេល​រ៉ូបូ​នោះ​មុជ​ទៅ​បាត​មហា​សមុទ្រ​ឥណ្ឌា​ នៅ​កន្លែង​មួយ​ចម្ងាយ​ប្រមាណជា​២.០០០​គីឡូ​ម៉ែត្រ​ភាគ​ពាយ័ព្យទីក្រុង​ PERTH របស់​អូស្រ្ដាលី​ ពុំ​កំណត់​ឃើញអ្វី​ខុស​ប្លែក​ឡើយ​ ។

ការ​មុជ​ទឹក​លើក​មុនៗ​របស់​រ៉ូបូនោះ​ក៏​ពុំ​ចាប់​បាន​អ្វី​ជា​ពិសេស​ដែរ​ ដូច្នេះ​ទើប​លើក​ទី​៥​ គេ​ជំរុញ​ឱ្យ​រ៉ូបូ​មុជ​ទឹក​ក្នុង​ជម្រៅ​លើសពី៤.៥០០​ម៉ែត្រ​ ដែលបែប​នេះ​តាម​ធម្មតា​ពុំ​មាន​ឡើយ​ ។​ នាយក​រដ្ឋ​មន្ដ្រី​អូស្រ្ដាលី​លោក​ TONY ABBOTT អះអាង​ថា​ រ៉ូបូ​ BLUEFIN-21 នឹង​ប្រើ​រយៈ​ពេល​១​សប្ដាហ៍​ ៕​