ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ផ្ទាំង​ទឹក​កក​នៅ​ចង្កេះ​ភ្នំ​ EVEREST ស្លា.ប់​6​នាក់​

10 ឆ្នាំ មុន

អ្នក​ឡើង​ភ្នំ​ជា​អ្នក​នាំ​​ផ្លូវ​ជន​ជាតិ​នេ​បា៉ល់​​យា៉ង​តិច​៦​នាក់​បាន​ស្លា.ប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨​ មេសា​ នៅ​ចង្កេះ​ភ្នំ​ EVEREST ហើយ​មន​ុស្ស​៦​នាក់​ទៀត​នៅ​តែ​បាត់​ខ្លួន​ពេល​មាន​ការ​បាក់​ផ្ទាំង​ទឹក​កក​មួយ​ ។ បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​នេ​ប៉ាល់​និយាយ​ថា នេះ​ជា​គ្រោះ​ថ្នាក់​យា៉ង​អាក្រក់​បំផុត​មួយ​នៅ​លើ​ភ្នំ​ដែល​មាន​​កម្ពស់​ខ្ពស់​ជាង​គេ​បំផុត​លើ​ពិភព​លោក​នេះ​ ។ លោក​ ANG ISHERING SERPA

អ្នក​ឡើង​ភ្នំ​ជា​អ្នក​នាំ​​ផ្លូវ​ជន​ជាតិ​នេ​បា៉ល់​​យា៉ង​តិច​៦​នាក់​បាន​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨​ មេសា​ នៅ​ចង្កេះ​ភ្នំ​ EVEREST ហើយ​មន​ុស្ស​៦​នាក់​ទៀត​នៅ​តែ​បាត់​ខ្លួន​ពេល​មាន​ការ​បាក់​ផ្ទាំង​ទឹក​កក​មួយ​ ។ បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​នេ​ប៉ាល់​និយាយ​ថា នេះ​ជា​គ្រោះ​ថ្នាក់​យា៉ង​អាក្រក់​បំផុត​មួយ​នៅ​លើ​ភ្នំ​ដែល​មាន​​កម្ពស់​ខ្ពស់​ជាង​គេ​បំផុត​លើ​ពិភព​លោក​នេះ​ ។ លោក​ ANG ISHERING SERPA ប្រធាន​សមា​គម​អ្នក​ឡើង​ភ្នំ​នេ​បា៉ល់​និយាយ​ថា ពួក​អ្នក​ជួយ​សង្គ្រោះ​រក​ឃើញ​សាក​សព​មនុស្ស​៤​នាក់​ហើយ​ប៉ុន​ប៉ង​ទាញ​យក​សាក​សព​មនុស្ស​២​នាក់​​ទៀត​ដែល​កប់​ក្រោម​ព្រិល​ ។

ការ​បាក់​ទឹក​កក​នេះ​កើត​មាន​នា​វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក​ម៉ោង​ក្នុង​ស្រុក​ នៅ​កន្លែង​មួយ​មាន​កម្ពស់​ប្រមាណ​ជា​៥៨០០ម៉ែត្រ​ ត្រង់​តំបន់​គេ​ឱ្យ​ឈ្មោះ​ថា POPCORN FIELD ។ ជន​រង​គ្រោះ​ទាំង​អស់​សុទ្ធ​តែ​ជា​ជន​ជាតិ​នេបា៉ល់​ដែល​រៀប​ចំ​ផ្លូវ​នាំ​ទៅ​កាន់​កំពូល​ភ្នំ​ ។ ពួក​អ្នក​ជួយ​សង្គ្រោះ​រក​ឃើញ​មនុស្ស​២​នាក់​នៅ​រស់​រាន​មាន​ជីវិត​ ហើយ​កំពុង​តាម​រក​អ្នក​បាត់​ខ្លួន​៦​នាក់ ៕