ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​ភ្ញៀវ​ទេស​ចរ​កើន​ឡើង​១៤%​បើធៀប​នឹង​ឆ្នាំ​មុន​នៅ​ខេត្ត​ប៉ៃ​លិន​

10 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណិ​ជាតិរយៈ​ពេល​៣​ថ្ងៃ​កន្លង​មក​ថ្មីៗនេះនៅ​ខេត្ត​ប៉ៃ​លិន​ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​មក​លេង​កម្សាន្ត​យ៉ាង​ច្រើន​កុះ​ករ​នៅ​តាម​រម​ណីយ​ដ្ឋាន​នានា​។

ខេត្ត​ប៉ៃ​លិន​ ៖ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណិ​ជាតិរយៈ​ពេល​៣​ថ្ងៃ​កន្លង​មក​ថ្មីៗនេះនៅ​ខេត្ត​ប៉ៃ​លិន​ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​មក​លេង​កម្សាន្ត​យ៉ាង​ច្រើន​កុះ​ករ​នៅ​តាម​រម​ណីយ​ដ្ឋាន​នានា​ ពោល​គឺ​កើន​ឡើង​១៤%​បើ​ធៀប​នឹង​ឆ្នាំ​មុន​​។

បើ​តាម​​លោក​ស្រេង តុង​ឡាយ ប្រធាន​ការិយា​ល័យ​ផែន​ការ និង​អភិវឌ្ឍ​មន្ទីរ​ទេស​ចរណ៍ខេត្ត​ប៉ៃ​លិន​បាន​ឱ្យ​ដឹងថា នៅ​ឆ្នាំ​២០១៤​នេះ​ ភ្ញៀវ​ទេស​ចរ​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ហើយ​នៅ​តាម​រម​ណីយ​ដ្ឋាន​នានា​ក្នុង​ខេត្ត​ប៉ៃ​លិន​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ គ្រាន់​តែ​មាន​ការ​ស្ទះ​ចរាចរណ៍បន្តិច​បន្តួច​ប៉ុណ្ណោះ​។

នៅ​ខេត្ត​ប៉ៃ​លិន​មាន​រម​ណីយ​ដ្ឋាន​​ទឹក​ធ្លាក់​ភ្នំ​ខៀវ អូរ​តា​វ៉ៅ រមណីយ​ដ្ឋាន​ភ្នំ​យ៉ាត ចំណែក​ផ្ទះ​សំណាក់​ និង​សណ្ឋា​គារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រុង​ប៉ៃ​លិន​គេ​ឃើញ​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ចូល​ស្នាក់​នៅ​ពេញ​ៗ​ជា​រៀង​រាល់​ថ្ងៃ​ស្ទើរ​តែ​រក​កន្លែង​ទំនេរ​គ្មាន​។

លោក​ស្រេង តុង​ឡាយ បាន​បញ្ជាក់​ថា ជាមួយ​គ្នា​នេះ​ភ្ញៀវ​ទេស​ចរ​ខ្លះ​បាន​រអ៊ូ​រទាំ​រឿង​តម្លៃ​សំបុត្រ​ នៅ​រម​ណីយ​ដ្ឋាន​ទឹក​ធ្លាក់​ភ្នំ​ខៀវ​ថា​ យក​ថ្លៃ​លើស​គេ​ ដោយ​មានការ​ឡើង​ថ្លៃ​លើស​លប់​ គឺ​លក់​សំបុត្រ​តាំង​ពី​ផ្លូវ​ចូល​រហូត​ដល់​កន្លែង​ផ្ញើ​ម៉ូតូ និង​រថ​យន្ត​។

ទាក់​ទិន​​នឹង​រឿង​តំម្លៃ​សំបុត្រ​ឡើង​ថ្លៃ​ អ្នក​លក់​សំបុត្រ​ម៉ូតូ និង​រថ​យន្ត​បាន​ឱ្យ​ដឹង​ថា គឺ​ខាង​ថ្នាក់​លើ​ជា​អ្នក​ដាក់​ឱ្យ​ពួក​គេ​យក​ទេ ហើយ​ពួក​គេ​យក​តាម​តែ​តម្លៃ​ដែល​មាន​នៅ​ក្នុង​សំបុត្រ​កំណត់​ប៉ុណ្ណោះ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព