ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិ​ករ​​ចិន​វ័យ​​ចំណាស់​ម្នាក់​​សាង​សង់​​យាន​អវ​កាស​​​​លើ​ដំបូល​​ផ្ទះ​របស់​ខ្លួន​

10 ឆ្នាំ មុន

លោក​ Meng Ni វ័យ​៦៣​ឆ្នាំ​ រស់​នៅ​ខេត្ត​​ ​​ហ្គាង​ដុង​ ប្រទេស​ចិន​ បាន​សាង​​សង់​​យាន​​អវ​​កាស​​​ដ៏​ធំ​លើ​ដំបូល​ផ្ទះ​​ ដើ​ម្បី​បំពេញ​​ក្តី​ស្រមៃ​​របស់​ខ្លួន​ចង់​ក្លាយ​ទៅ​ជា​​អាកាស​យានិក​ ។ ​គំនិត​​ស្រមើ​ស្រមៃ​របស់​​លោក​ Meng Ni បាន​ធ្វើ​ឱ្យ​អ្នក​ភូមិ​​​ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

លោក​ Meng Ni និយាយ​ថា ​«បំណង​ប្រាថ្នា​​តែ​មួយ​គត់​​របស់​ខ្ញុំ​ គឺ​ចង់​ក្លាយ​ជា​អាកាស​​យានិក​​របស់​អង្គ​ការ​​ NASA ​ដើ​ម្បី​រុក​រក​របក​​គំហើញ​ ថ្មី​​ៗ​ និង​បាន​​ធ្វើ​ដំណើរ​​កម្សាន្ត​​ទៅ​កាន់​លំហអាកាស​ទៀត​ផង​» ។ ​​​ការ​សាង​សង់​​យាន​អាវកាស​​ដ៏​ធំ​នេះ​ ​​​​​លោក​ Meng Ni ​ចំណាយ​អស់​ទឹក​​ប្រាក់​​​យ៉ាង​ច្រើន​​សន្ធឹក​​សន្ធាប់​ ព្រម​ទាំង​​ចំណាយ​​ពេល​វេលា​​ជា​ច្រើន​​ខែ​​​ ។ ​​

​​អ្នក​ភូមិ​​ម្នាក់​​ក្នុង​ចំណោម​​អ្នកភូមិ​​ដទៃ​ទៀត​​ ​និយាយ​ថា ​ការ​ធ្វើ​​​យាន​អវ​កាស​​នេះ​​ ​​​បង្ហាញ​​ពី​ការ​យក​​ចិត្ត​ទុក​ដាក់​​លើ​វិទ្យា​សាស្ត្រ​​សម័យ​ថ្មី​​របស់​​លោក​ Meng Ni ។ ​លើស​ពី​នេះ​​ទៅ​​ទៀត​ ​មនុស្ស​ម្នា​ក្នុងភូមិ​​ទាំង​អស់​​ចាប់​អារម្មណ៍​ខ្លាំង​លើ​ពន្លឺ​ភ្លើង​​ពណ៌​ដ៏​ស្រស់​ស្អាត​​ដែល​លោក​ Ni ​ភ្ជាប់​ជា​មួយ​​យាន​អវ​​កាស​​នោះ ​។ វា​ប្រៀ​ប​ដូចជា​​យាន​អវកាស​​មួយ​នេះ​ ត្រៀម​នឹង​ហោះ​ហើរ​​ក្នុងរយៈ​ពេល​ប៉ុន្មាន​​នាទី​ទៀត​អីុ​ចឹង​ ៕