ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុល្យ​ការ​នៃ​ការ​លិច​នាវា​ដឹក​អ្នក​ដំណើរ​កូរ៉េ​ខាង​ត្បូង​ស្រង់​សាក​សព​អ្នក​ស្លា.ប់​បាន​​28​នាក់​រួច​កំពុង​តាម​រក​អ្នក​បាត់​ខ្លួន​

10 ឆ្នាំ មុន

តុល្យ​ការ​នៃ​ការ​លិច​នាវា​ដឹក​អ្នក​ដំណើរ​មួយគ្រឿង​ក្នុង​​ដែន​ទឹក​កូរ៉េខាង​ត្បូង​​ ចំនួន​អ្នក​ស្លា.ប់​បន្ត​កើន​ឡើង​ ហើយ​ពួក​អ្នក​ជួយ​សង្គ្រោះ​សម្រាប់​ពេល​នេះ​ស្រង់​សាក​សព​មនុស្ស​បាន​២៨​នាក់​ហើយ​គេ​មានសង្ឃឹម​​តិច​ណាស់​ថា​ អាច​រក​ឃើញ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ក្នុង​នាវា​នោះ​ ដែល​ពេល​នេះ​​ស្ទើរ​លិច​បាត់​ទាំង​ស្រុង​ទៅ​ហើយ។

តុល្យ​ការ​នៃ​ការ​លិច​នាវា​ដឹក​អ្នក​ដំណើរ​មួយគ្រឿង​ក្នុង​​ដែន​ទឹក​កូរ៉េខាង​ត្បូង​​ ចំនួន​អ្នក​ស្លាប់​បន្ត​កើន​ឡើង​ ហើយ​ពួក​អ្នក​ជួយ​សង្គ្រោះ​សម្រាប់​ពេល​នេះ​ស្រង់​សាក​សព​មនុស្ស​បាន​២៨​នាក់​ហើយ​គេ​មានសង្ឃឹម​​តិច​ណាស់​ថា​ អាច​រក​ឃើញ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ក្នុង​នាវា​នោះ​ ដែល​ពេល​នេះ​​ស្ទើរ​លិច​បាត់​ទាំង​ស្រុង​ទៅ​ហើយ។​

ក្នុង​ចំណោម​មនុស្ស​៤៧៥​នាក់​ដែល​ជិះ​ក្នុង​នាវាឈ្មោះ​ SEWOL នោះដែល​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ JEJU ១៧៩​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ ហើយ​២៦៨​នាក់​ទៀត​នៅតែ​បាត់​ខ្លួន ។​ទូរ​ទស្សន៍​កូរ៉េខាង​ត្បូង​ YTN រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៨ មេសា​ថា​ ក្រោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​​ពុំ​បាន​ផល​អស់​រយៈ​ពេល​២ថ្ងៃ​មក​ ចរន្ត​ទឹក​កញ្ជ្រោក​ខ្លាំង​ហើយ​ទឹក​ល្អក់​ទៀត ពួក​អ្នក​​មុជ​ទឹក​៨​នាក់​អាច​ចូល​ទៅ​ក្នុង​​​នាវា​ដែល​លិច​នោះ​ បុ៉ន្តែ​ព័ត៌​មាន​ក្រោយ​មក​ត្រូវ​​បាន​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​បដិសេធ ។​ នាវា​នោះ​ស្ទើរ​តែ​លិច​បាត់ បើ​មើល​តាម​រូបភាព​ផ្សាយ​ដោយ​ទូរ​ទស្សន៍​ YTN ។​ ដោយ​ពុំ​អាច​ចូល​ក្នុង​នាវា​នេះ​បាន​ ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​បញ្ចូល​ខ្យល់​ទៅ​ក្នុងបន្ទប់​ភោជនីយ​ដ្ឋាន​របស់​នាវា​ដែល​គេ​យល់​ថា​​ មានអ្នក​ដំណើរ​ម​ួយ​ចំនួន​អាច​រត់​ចូល​ ដែល​នៅ​កន្លែង​នោះ​គេសង​្ឃឹម​ថាអាច​រកឃើញ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ ។ តែ​ក្តីសង្ឃឹម​នេះ​កាន់តែ​ថយ​ចុះ​ ព្រោះ​នាវា​ជិត​លិច​បាត់​ក្នុង​សមុទ្រ​ ដែល​​នៅ​កន្លែង​ជួប​គ្រោះ​ថ្នាក់​នេះ​មាន​ជម្រៅ​ដល់​៥០​ម៉ែត្រ។​

អាជ្ញាធរ​នា​ថ្ងៃទី​១៨ មេសា​ គ្រោង​ប្រើ​ប្រាស់​នាវា​មុជ​ទឹក​ធុន​តូច​មួយ​គ្រឿង​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ ។​ ចំណែក​ការ​សើុប​អង្កេត​លើ​ប្រភព​នៃ​សោកនាដ​កម្ម​នេះ​ ក៏​បន្តធ្វើ​​ជាមួយ​ការសួរ​ចម្លើយ​កាពីតែន​នាវា ។​ យោង​តាម​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​ថា ពួក​អ្នក​សើុប​អង្កេត​សិក្សា​​លើ​សេណា​រីយ៉ូ​៣ ឬ​មួយ​មក​ពី​កំហុស​នៃ​ការ​បើក​បរ​ ឬ​មួយ​មក​ពី​បញ្ហា​ការដឹក​ទំនិញ​លើស​ចំណុះ​ ឬ​មក​ពី​បញ្ហា​នាវា​នោះ​ដែល​ចាស់​មាន​អាយុ​កាល​២០​ឆ្នាំ​មក​ហើយ ៕​