ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​The world this week

10 ឆ្នាំ មុន

ចក្ខុវិស័យ​​នៃកំណើន​សេដ្ឋកិច្ច​​របស់​ចិន​​​​
​​តាម​​តួលេខ​​ផ្លូវការ​មួយបានបង្ហាញថា សេដ្ឋ​កិច្ច​​របស់​ប្រទេស​ចិន​កំពុង​កើន​​ឡើង​នៅ​ក្នុង​ល្បឿន​យឺត​​បំផុ​តក្នុង​អំឡុង​ពេលជិត​​​២ឆ្នាំ​​​នេះ ។ ចំណែក​​​GDP​​​​​បានកើន​ឡើង​​​​​៧,៤%​ក្នុង​រយៈ​ពេល​​​​​​៣ខែ​​​​ដំបូងនៃ​ឆ្នាំ​​​២០១៤ ​ធៀប​នឹង​ទិស​ដៅ​របស់​​រដ្ឋាភិបាល​​សម្រាប់GDP នៃ​ឆ្នាំ​​​​​២០១៤នេះ​នឹង​​​​​បង្កើន​ឱ្យ​បាន​​៧,៥​%​​ ខណៈ​​ដែល​​អ្នក​វិភាគ​​សេដ្ឋកិច្ច​​មួយ​ចំនួន​យល់​ថា​វា​​នឹងមាន​ការ​ពុះពារ​​ជម្នះ​​រាល់​ឧបសគ្គ​​ដើម្បី​

ចក្ខុវិស័យ​​នៃកំណើន​សេដ្ឋកិច្ច​​របស់​ចិន​​​​
​​តាម​​តួលេខ​​ផ្លូវការ​មួយបានបង្ហាញថា សេដ្ឋ​កិច្ច​​របស់​ប្រទេស​ចិន​កំពុង​កើន​​ឡើង​នៅ​ក្នុង​ល្បឿន​យឺត​​បំផុ​តក្នុង​អំឡុង​ពេលជិត​​​២ឆ្នាំ​​​នេះ ។ ចំណែក​​​GDP​​​​​បានកើន​ឡើង​​​​​៧,៤%​ក្នុង​រយៈ​ពេល​​​​​​៣ខែ​​​​ដំបូងនៃ​ឆ្នាំ​​​២០១៤ ​ធៀប​នឹង​ទិស​ដៅ​របស់​​រដ្ឋាភិបាល​​សម្រាប់GDP នៃ​ឆ្នាំ​​​​​២០១៤នេះ​នឹង​​​​​បង្កើន​ឱ្យ​បាន​​៧,៥​%​​ ខណៈ​​ដែល​​អ្នក​វិភាគ​​សេដ្ឋកិច្ច​​មួយ​ចំនួន​យល់​ថា​វា​​នឹងមាន​ការ​ពុះពារ​​ជម្នះ​​រាល់​ឧបសគ្គ​​ដើម្បី​សម្រេ​ច​​ឱ្យ​បាន ។ ​

​វិស័យ​ពាណិជ្ជ​កម្ម​លើ​ពិភ​ព​លោក​
​​អង្គការ​ពាណិជ្ជ​កម្ម​​ពិភព​លោក​បាន​លើក​ឡើង​​​​នូវកំណើន​​តិច​តួច​​របស់​ខ្លួន​នៅ​ក្នុង​​ការ​នាំ​​ចេញ​ទំនិញ​​​​​៤,៧​​%​សម្រាប់​ឆ្នាំនេះ​ន​ិង​​​​៥,៣%​សម្រាប់​ឆ្នាំក្រោយ​​​ (ជា​​អត្រា​​​​​​កំណើន​​​ជា​មធ្យម​​នៅ​ក្នុង​ពាណិជ្ជ​កម្ម​ជាង​​២០ឆ្នាំ​ម​​ក​នេះ ) ។ ​​​​ការ​កើន​ឡើង​​នៃការ​នាំចេញ​ទំនិញ​​​កម្រិតនេះ​​​គឺត្រូវ​​បាន​លើក​​ទឹកចិត្ត​​ដោយ​សញ្ញានៃ​ការ​ប្រសើរ​ឡើង​​វិញ​​នៃសេដ្ឋកិច្ច​​​នៅ​ក្នុង​តំបន់អឺរ៉ុប​​​និង​អាមេរិក​ ។ ការលក់​រាយ​​នៅ​សហ​រដ្ឋ​អាមេរិក​បានកើន​ឡើង​​​១,១​%​ក្នុង​ខែ​មីនា ​ធៀប​នឹង​ខែកុម្ភៈ​​ ដែល​ជាការ​បោះជំហាន​​​ទៅមុខ​​ដ៏​​លឿន​​បំផុត​នៅ​ក្នុង​អំឡុង​ពេល​​១៨ខែ​មក​នេះ ។ ​ចំណែក​ការ​​​​​​​​​​​​​លក់​រថយន្ត​បន្ត​កើន​ឡើង​នៅ​ក្នុង​ខែមីនា​​គឺស្មើ​នឹង​​៣,១​%​ ។

ទីផ្សារ​​ការ​ងារនៅប្រទេសហូឡង់​​
​​តាមស្ថិត​ិ​របស់ការិយាល័យ​កណ្ដាល​​របស់​ហូ​ឡង់​​បានបង្ហាញ​ថា​ អត្រា​​​អត់ការ​ងារ​ធ្វើ​​​​​​​​​​​​របស់ជន​​​​ជាតិហូឡង់​​ក្នុង​ខែមីនា​​ ឆ្នាំ​​​២០១៤ ​​បាន​ធ្លាក់ចុះ​​​​៧.០០០​នាក់​នៃ​ចំនួន​អ្នក​អត់ការ​ងា​រធ្វើ​​​៦៨​៤.០០០​នាក់​ ។ តាម​របាយការណ៍​​បញ្ជាក់​ថា​នា​អំឡុង​​​​ខែកក្កដា​ ឆ្នាំ​​២០១៣​ ពលរដ្ឋ​​អត់​មាន​ការ​ងារ​ធ្វើ​​ចំនួន​​​​៦៩៤​.០០០​នាក់ ដោយ​ឡែក​​ការ​កើន​ឡើង​នៃបរិមាណ​​អ្នក​អត់ការ​ងារ​ធ្វើ​នៅ​ក្នុង​ត្រីមាស​​​ទី​​១នេះ​​​ភាគច្រើន​​ជា​ស្ត្រី​ក្នុង​វ័យ​​២៥​ឆ្នាំ​​ព្រោះតែ​​​​​ការ​បោះបង់​ការ​ងាររ​ក្នុងវិស័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​ថៃទាំ​សុខ​ភាព​​​និង​វិស័យ​ពាណិជ្ជ​កម្ម​​ជា​ដើម​កាល​ពី​​ចុង​ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម​ុ​ន​នេះ ។

​អ្នក​ទេស​ចរ​​ជនជាតិ​​​​ចិន​លុប​ចោល​​​​ដំណើរ​កម្សាន្ត​​​​ទៅកាន់​ប្រទេសម៉ាឡេ​សីុ
​ភ្ញៀវ​​ទេស​ចរ​​ជនជាតិចិន​​ប្រមាណ​​​៣០​%​​​បានលុប​ចោល​​​​ដំណើរ​កម្សាន្ត​​របស​់​ពួកគេ​​ទៅ​ក្នុង​ប្រទេសម៉ាឡេសីុ​​នៅ​ក្នុង​ឆ្នាំ​​​​២០១៤ នេះ​​​ ចាប់​តាំង​ពីការបាត់​ដាន​​​ជើង​ហោះ​របស់​យន្ត​ហោះ​ម៉ាឡេសីុ​​​​កាល​ពី​ពេលថ្មី​​ៗ​​នេះ​​ដែលធ្វើ​ឱ្យ​មានការ​កាត់បន្ថយ​នូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សក្ដានុ​ពល​នៃ​ចំណូល​​​​មក​ពី​ឧស្សា​ហ​កម្ម​​ទេស​ចរ​​​ក្នុង​ស្រុក​របស់​ប្រទេសនេះ​ ។​​​ ចំណូល​​​ដ៏​​​មាន​សក្ដានុ​ពល​​នៃអ្នក​ទេស​ចរ​​​ជន​ជាតិ​ចិន​​ភាគ​ច្រើន​គឺមក​​​​ពីទីក្រុង​ធំ​ដូច​ជា​​ ទីក្រុង​ប៉េ​កាំង ​សៀង​ហៃ និង​ក្វាង​ចូវ​ជា​ដើម ៕​