ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​កាតា​និង​ប្រទេស​ឯ​ទៀតៗ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែរ្ស៍​

10 ឆ្នាំ មុន

យោង​តាម​សេចក្ដី​ប្រកាស​ផ្លូវ​ការ​មួយ​ចេញ​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​ទី​១៧​ មេសា​ ថា​ បណ្ដា​ប្រទេស​អារ៉ាប់​នៅ​តំបន់​ឈូង​សមុទ្រ​ពែរ្ស៍​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​អាច​បញ្ចប់​វិបត្ដិ​រវាង​ប្រទេស​៤​ក្នុង​តំបន់​នោះ​ ពិសេស​រវាង​អារ៉ាប៊ីសាអ៊ូឌីត​និង​កាតា​ ។​ កិច្ច​ព្រម​ព្រៀង​នោះ​សម្រេច​បាន​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​មួយ​របស់​រដ្ឋ​មន្ដ្រី​ការ​បរទេសនៃ​បណ្ដា​ប្រទេស​ជា​សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​សហ​ប្រតិបត្ដិ​

យោង​តាម​សេចក្ដី​ប្រកាស​ផ្លូវ​ការ​មួយ​ចេញ​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​ទី​១៧​ មេសា​ ថា​ បណ្ដា​ប្រទេស​អារ៉ាប់​នៅ​តំបន់​ឈូង​សមុទ្រ​ពែរ្ស៍​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​អាច​បញ្ចប់​វិបត្ដិ​រវាង​ប្រទេស​៤​ក្នុង​តំបន់​នោះ​ ពិសេស​រវាង​អារ៉ាប៊ីសាអ៊ូឌីត​និង​កាតា​ ។​ កិច្ច​ព្រម​ព្រៀង​នោះ​សម្រេច​បាន​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​មួយ​របស់​រដ្ឋ​មន្ដ្រី​ការ​បរទេសនៃ​បណ្ដា​ប្រទេស​ជា​សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​សហ​ប្រតិបត្ដិ​ការ​ឈូង​សមុទ្រ​ CCG ដែលប្រព្រឹត្ដ​ទៅ​នៅ​ឯ​មូល​ដ្ឋាន​អាកាស​ចរណ៍​ទី​ក្រុង​រីយ៉ាដ​ ។​

កាល​ពី​ថ្ងៃ​ទី៥​ មីនា​ កន្លង​មក​នេះ​មាន​រឿង​មួយ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ពុំ​ធ្លាប់​មាន​ពី​មុនមក​ ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ប្រទេស​អេមីរ៉ាតអារ៉ាប់​រួម​ និង​ប្រទេស​បារ៉ែន បាន​ដក​ឯក​អគ្គ​រដ្ឋ​ទូតរបស់​ពួកគេ​ចេញ​ពី​ក្រុង​ដូហា​ ដោយ​ចោទ​ប្រកាន់​ប្រទេស​កាតា​ថា​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​ពួក​គេ​ ហើយ​អនុវត្ដ​នយោបាយ​បង្ក​អស្ថេរ​ភាព​ក្នុង​តំបន់​មក​ពី​កាតា​ជួយទ្រទ្រង់​ដល់​ចលនា​របស់​ពួក​អ៊ិស្លាម​និយម​ ។​ ប្រទេស​ទាំង​៣​ចោទ​កាតា​ថា​ មិន​គោរព​កិច្ច​សន្យា​មួយ​កាល​ពី​ខែ​វិច្ឆិកា​ របស់​ព្រះ​មហាក្សត្រ​ប្រទេស​នោះ​ ព្រះ​ចៅ​តាមីម​ បេនហាម៉ាដអាល់ថានី​ ដែល​ថា​មិន​ជ្រៀត​ជ្រែក​ចូលកិច្ច​ការ​ផ្ទៃ​ក្នុង​របស់​បណ្ដា​ប្រទេស​ជិត​ខាងខ្លួន​ ហើយ​មិន​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​ណា​មួយ​ដែល​គំរាម​កំហែង​ដល់​ស្ថេរ​ភាព​របស់​ប្រទេស​ទាំង​នោះ​ ។

យោង​តាម​សេចក្ដីប្រកាស​របស់​ CCG រដ្ឋ​មន្ដ្រី​របស់​ក្រុម​ប្រទេស​តំបន់​នោះ​បានព្រមព្រៀង​គ្នា​កាល​ពី​យប់​ថ្ងៃ​ទី​១៧​ មេសា​​ថា​ គ្មាន​នយោ​បាយរបស់​ប្រទេស​ជា​សមាជិក​ណា​មួយ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​ផល​ប្រយោជន៍​ សន្ដិសុខ​និង​ស្ថេរភាព​របស់​ប្រទេស​ដទៃៗទៀត​របស់​ CCG ៕