ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាក់​គី​អាវ​ ប៉ង​ជួប​ហ្វ្លយ មេវេដឌ័រ​ ក្រោយ​ឈ្នះ​​ប្រ៊ែតលី​ដោយ​ពិន្ទុ​

10 ឆ្នាំ មុន

កីឡាករ​ប្រ​ដាល់​ហ្វ៊ី​លី​ពីន ម៉ា​នី ប៉ាក់​គី​អាវ​សង្ឃឹម​នឹង​ទទួល​បាន​ការ​ប្រ​កួត​ជា​មួយ​កីឡាករ​ប្រ​ដាល់​មិន​ដែល​ចាញ់​របស់​អា​មេរិក​ហ្វ្លយ មេវេដឌ័រ​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ខ្សែ​ក្រវាត់​ស្ថា​ប័ន WBO ក្នុង​ប្រ​ភេទទម្ងន់ Welterweight ។ ការ​ប្រ​កួត​កាល​ពី​ថ្ងៃ​អា​ទិត្យ​សប្តា​ហ៍​កន្លង​ទៅ ប៉ាក់​គី​អាវ​ បាន​យក​ឈ្នះ​ប្រែ៊ត​លី​ ដោយ​ពិន្ទុ​ជា​ឯកច្ឆ័ន្ទ ។

កីឡាករ​វ័យ​៣៥​ឆ្នាំ​រូប​នេះ​ដែល​បច្ចុប្បន្ន​គ្រង​ខ្សែ​ក្រវាត់​ពិភព​លោក​៨​ប្រ​ភេទ​ទម្ងន់​បាន​បន្លុយ​ពាក្យ​ពី​ការប្រ​កួត​មួយ​រវាង​រូប​គេ​ និង​ម្ចាស់​ខ្សែ​ក្រវាត់​ស្ថា​ប័ន​ WBC មេវេដឌ័រ ។ «ទ្វារ​គឺបើក​ចំហ​២៤​ម៉ោង និង​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ។ ប្រសិន​ជា​គេ​ចង់​ នោះ​ការ​ប្រ​កួត​មួយ​នឹង​កើត​ឡើង​ភ្លាម»​ ។

ប៉ាក់​គី​អាវ​ និង​មេវេដឌ័រ​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កំពូល​ជើង​ខ្លាំង​ក្នុង​ចំណោម​អ្នក​ខ្លាំង ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ជំ​រំហ្វឹក​ហាត់​របស់​ពួក​គេ​ពុំ​ដែល​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ណា​មួយ​នាំ​ពួក​គេ​ទាំង​២​នាក់​ឱ្យ​ឡើង​តទល់​គ្នា​លើ​សង្វៀន​ឡើយ ។ មាន​ដែរ​ ការ​ព្រម​ព្រៀង​មួយ​លើក​ប៉ុន្មាន​ឆ្នាំ​មុន​ ប៉ុន្តែ​ត្រូវ​បាន​អាក់​ខាន​ទៅ​វិញ​ក្រោយ​មិន​ចុះ​សម្រុង​លើ​និតិ​វិធី​ធ្វើ​តេស្ត​ឈាម ។

យ៉ាង​ណា​ក៏​ដោយ នៅ​ចំពោះ​មុខ ប៉ាក់​គី​អាវ​មាន​បំណង​ប្រាថ្នា​ដ៏ធំ​មួយ​ទៀត​នោះ​ គឺ​ប្រ​កួត​សង​សឹក​ជា​មួយ​ចូ​អាន​ ម៉ា​នូ​អែល ម៉ាក​ហ្គេស​ ។ ការ​ជួប​គ្នា​ចំ​នួន​៤លើក​ ប៉ាក់​គី​អាវ​ ធ្វើ​មិន​បាន​ល្អ​ទេ​នៅ​​មួយ​លើក​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​២០១២ ។ គេ​បាន​សន្លប់​ក្រោម​កណ្តាប់​ដៃ​ម៉ាក​ហ្គេស​ ហើយ​បាន​រង​នូវ​ការ​រិះ​គន់​ និង​បាក់​មុខ​យ៉ាង​ខ្លាំង៕