ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ព្រម​ព្រៀង​ខាង​ការ​ទូត​មួយ​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​អ៊ុយ​ក្រែន​

9 ឆ្នាំ មុន

ក្រោយ​កើត​មាន​ភាព​ចលា​​ចល​រយៈ​ពេល​ជាង​១ខែ​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន​មក កិច្ច​ប្រជុំ​ខាង​ការ​ទូត​កម្រិត​ខ្ពស់​មួយ​ដោយ​មាន​វត្ត​មាន​របស់​រុស្សុី​ អ៊ុយ​ក្រែន​ សហ​រដ្ឋ​អាមេរិក​ និង​សហ​ភាព​អឺរ៉ុប​ សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​មួយ​ស្តីពី​ដំណាក់​កាល​ទាំង​ឡាយ​សម្រាប់​ដោះ​ស្រាយ​វិបត្តិ​អ៊ុយ​ក្រែន​ ។​

ក្រោយ​កើត​មាន​ភាព​ចលា​​ចល​រយៈ​ពេល​ជាង​១ខែ​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន​មក កិច្ច​ប្រជុំ​ខាង​ការ​ទូត​កម្រិត​ខ្ពស់​មួយ​ដោយ​មាន​វត្ត​មាន​របស់​រុស្សុី​ អ៊ុយ​ក្រែន​ សហ​រដ្ឋ​អាមេរិក​ និង​សហ​ភាព​អឺរ៉ុប​ សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​មួយ​ស្តីពី​ដំណាក់​កាល​ទាំង​ឡាយ​សម្រាប់​ដោះ​ស្រាយ​វិបត្តិ​អ៊ុយ​ក្រែន​ ។​

កិច្ច​ព្រម​ព្រៀង​នោះ​ចែង​ពី​ការ​រំសាយ​អាវុធ​ពី​បណ្តា​ក្រុម​ប្រដាប់​អាវុធ​ខុស​ច្បាប់​ ដែល​កំពុង​មាន​សកម្ម​ភាព​ខ្លាំង​នៅ​អ៊ុយ​ក្រែន​នា​ពេល​នេះ​ ហើយ​ដក​ពួក​មនុស្ស​ទាំង​ឡាុយ​ចេញ​ពី​បណ្តា​អគារ​រដ្ឋ​ដែល​ពួក​គេ​លុក​ចូល​កាន់​កាប់​ ។​ យោង​តាម​ក្រុង​គៀវ​ថា​ ជន​ប្រដាប់​អាវុធ​ទាំង​នេះ​ដែល​មាន​វត្ត​មាន​ក្នុង​ទីក្រុង​ចំនួន​១០​នា​ភាគ​ខាង​កើត​អ៊ុយ​ក្រែន​ ជា​កង​ទាហាន​នៃ​កង​កម្លាំង​ពិសេស​រុស្សុី​ មក​ពី​តំបន់​គ្រីមេ​ ដែល​ការ​អះ​អាង​បែប​នេះ​ត្រូវ​បាន​ប្រធានា​ធិបតី​រុស្សុី​ លោក​វ៉ា្លឌីមៀរ​ ពូទីន​ បដិសេធ​ជា​ថ្មី​ក្នុង​សុន្ទរ​កថា​មួយ​ កាល​ពី​ថ្ងៃ​ទី​១៧​ មេសា​ ។​

កិច្ច​ព្រម​ព្រៀង​នោះ​ស្នើ​ឱ្យ​បញ្ចប់​អំពើ​ហិង្សា​ អំពើ​សម្លុត​បំភ័យ​ ឬ​អំពើ​បង្ក​ហេតុ​នានា​ ។​ ការ​លើក​លែង​ទោស​ត្រូវ​ផ្តល់​ដល់​ពួក​បាតុ​ករ​ស្និទ្ធ​រុស្សុី​ ដែល​ចូល​រួម​ក្នុង​ការ​បះ​បោរ​ លើក​លែង​តែ​ពួក​អ្នក​ដែល​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​ ។​ បេសក​កម្ម​ត្រួត​ពិនិត្យ​របស់​អង្គ​ការ​សន្តិ​សុខ​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​នៅ​អឺរ៉ុប​ OSCE នឹង​ទទួល​បន្ទុក​ជួយ​ដល់​អាជ្ញា​ធរ​អ៊ុយ​ក្រែន​ ក្នុង​ការ​អនុវត្ត​វិធាន​ការ​ទាំង​នេះ​ ។​

ចំណែក​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្សុី​ លោក​ស័រ​ហ្គេយ​ ឡាវ​រ៉ូវ​ ដែល​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​នា​ទីក្រុង​ហ្សឺណែវ​ អះ​អាង​ថា​ ភាគី​ទាំង​៤​ នឹង​ខិត​ខំ​បង្កើត​ការ​ចរចា​កម្រិត​ជាតិ​យ៉ាង​ទូលំ​ទូលាយ​មួយ​ ដើម្បី​ធានា​ដល់​កិច្ច​ការ​ពារ​សិទ្ធិ​របស់​ពល​រដ្ឋ​អ៊ុយ​ក្រែន​ ។​ ពុំ​មាន​ភាព​លម្អិត​ណា​មួយ​ត្រូវ​បាន​ផ្តល់​ទាក់​ទិន​ដល់​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​២៥​ ឧសភា​ ខាង​មុខ​នេះ​ ដែល​ក្រុង​មូស្គូ​ ចាត់​ទុក​ថា​ ខុស​ច្បាប់​នោះ​ឡើយ​ ។​

រុស្សុី​ផ្តោត​លើ​ប្រការ​ដែល​ថា​ អ៊ុយ​ក្រែន​កំពុង​ស្ថិត​លើ​មាត់​ជ្រោះ​នៃ​សង្គ្រាម​សុីវិល​មួយ​ ហើយ​ស្នើ​ឱ្យ​សើរើ​រដ្ឋ​ធម្ម​នុញ្ញ​ដែល​នឹង​ផ្តល់​ស្វ័យ​ភាព​កាន់​តែ​ទូលាយ​ដល់​បណ្តា​តំបន់​មាន​ពល​រដ្ឋ​និយាយ​ភាសា​រុស្សុី​ភាគ​ច្រើន​នា​ភាគ​ខាង​កើត​អ៊ុយ​ក្រែន​ ។​ លោក​ឡាវ​រ៉ូវ​ អះ​អាង​ថា​ រុស្សុី​គ្មាន​ចេតនា​ណា​មួយ​ទន្ទ្រាន​យក​តំបន់​ភាគ​ខាង​កើត​អ៊ុយ​ក្រែន​ឡើយ​ ៕​