ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេស​ចរ​មក​លេង​កម្សាន្ត​នៅ​ខេត្ត​មណ្ឌល​គិរី​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះកើន​ឡើង​

9 ឆ្នាំ មុន

​ខេត្ត​មណ្ឌល​គិរី​ ៖ លោក​ងិន សុវិមាន ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​បាន​ឱ្យ​ដឹង​ថា រយៈ​ពេល​បី​ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ខ្មែរ​​នៅ​ខេត្ត​មណ្ឌល​គិរី​ ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​មក​កម្សាន្ត​មាន​ចំនួន​កើន​ឡើង​ជាង​ឆ្នាំ​ទៅ​មិញ​ ពោល​គឺ​មាន​ចំនួន​១១.៨៥០​នាក់​ កើន​៤៩៦​នាក់​ ស្មើ​នឹង​៤.៣៦%។

ខេត្ត​មណ្ឌល​គិរី​ជា​ខេត្ត​សំបូរ​ទៅ​ដោយ​រម​ណីយ​ដ្ឋាន​ធម្ម​ជាតិ​ជា​ច្រើន​ក​ន្លែង​ ប៉ុន្តែ​ចំពោះ​រម​ណីយ​ដ្ឋាន​ដែល​ភ្ញៀវ​ទេស​ចរ​និយម​ទៅ​លេង​កម្សាន្ត​មាន​តែ​ទឹក​ជ្រោះ​ដំណាក់​ស្តេច​ សមុទ្រ​ឈើ​ ភ្នំ​ដោះ​ក្រមុំ​ ភូមិ​ជន​ជាតិ​ជា​ដើម​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព