ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៤នាក់ របួស​ធ្ងន់-ស្រាល​៤២​នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍​​​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំក្នុង​​ខេត្តបន្ទាយមានជ័យ​

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ យោងតាម​របាយការណ៍របស់​ការិយាល័យនគរបាល​ចរាចរណ៍ជើងគោក​ខេត្តបន្ទាយ​មានជ័យ​បានឱ្យ​ដឹង​ថា ក្នុងរយៈពេល​ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ មេសា ២០១៤ នេះ នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ មាន​គ្រោះ​ថ្នាក់ចរាចរណ៍​ចំនួន១៨​ករណី ក្នុងនោះ​ប្រភេទធ្ងន់ចំនួន១៥ករណី, ស្រាលចំនួន៣ករណី បណ្តាលឱ្យ​មនុស្សស្លា.ប់៤នាក់ (ស្រី​

ខេត្ត​បន្ទាយ​មានជ័យ ៖ យោងតាម​របាយការណ៍របស់​ការិយាល័យនគរបាល​ចរាចរណ៍ជើងគោក​ខេត្តបន្ទាយ​មានជ័យ​បានឱ្យ​ដឹង​ថា ក្នុងរយៈពេល​ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ មេសា ២០១៤ នេះ នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ មាន​គ្រោះ​ថ្នាក់ចរាចរណ៍​ចំនួន១៨​ករណី ក្នុងនោះ​ប្រភេទធ្ងន់ចំនួន១៥ករណី, ស្រាលចំនួន៣ករណី បណ្តាលឱ្យ​មនុស្សស្លាប់៤នាក់ (ស្រី​៣​នាក់) របួសធ្ងន់២៥នាក់ (ស្រី៧នាក់), របួសស្រាល១៧នាក់ (ស្រី៥នាក់)​, ម៉ូតូខូចធ្ងន់ចំនួន១២គ្រឿង​ និងស្រាលចំនួន៧គ្រឿង,​រថយន្តខូចធ្ងន់​ចំនួន៣គ្រឿង និងស្រាលចំនួន៥គ្រឿង, គោយន្តកន្ត្រៃ១គ្រឿង ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព