ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​បញ្ចេញ​ប្រាក់​អុីរ៉ង់​ផ្អឹបទុក​450​លាន​ដុល្លារ​

10 ឆ្នាំ មុន

ក្រសួង​ការ​បរទេស​អាមេរិក​ រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៧​ មេសា​ ថា​ សហ​រដ្ឋ​អាមេរិក​ បាន​ចាត់​វិធាន​ការ​នានា​ដើម្បី​បញ្ចេញ​ប្រាក់​៤៥០​លាន​ដុល្លារ​ ពី​ក្នុង​ចំណោម​មូល​និធិ​អុីរ៉ង់​ ដែល​ផ្អឹប​ទុក​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​បណ្តោះ​អាសន្ន​មួយ​ស្តីពី​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​ក្រុង​តេហេ​រ៉ង់​ ។​

សហ​រដ្ឋ​អាមេរិក​ចាត់​វិធាន​ការ​នេះ​ ក្រោយ​ពី​របាយ​ការណ៍​មួយ​របស់​ភ្នាក់​ងារ​ថាម​ពល​បរមាណូ​អន្តរ​ជាតិ​ ដែល​អះ​អាង​ថា​ អុីរ៉ង់​ បាន​បង្ហើយ​ការ​យក​អ៊ុយ​រ៉ានីញ៉ូម​ ចម្រាញ់​កម្រិត​២០%​ ទៅ​រំលាយ​ជា​មួយ​ទឹក​ក្នុង​ចំនួន​ដែល​បាន​ព្រម​ព្រៀង​គ្នា​ មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​ ដែល​ចុះ​ហត្ថ​លេខា​ជាមួយ​បណ្តា​មហា​អំណាច​ពិភព​លោក​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ ។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​ លោក​ស្រី​ MARIE HARF ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​គូស​បញ្ជាក់​ថា​ ដរាប​ណា​អុីរ៉ង់​ គោរព​បណ្តា​កិច្ច​សន្យា​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​ នោះ​សហ​រដ្ឋ​អាមេរិក​ និង​បណ្តា​ដៃគូ​ នឹង​បន្ត​គោរព​តាម​កិច្ច​សន្យា​ទាំង​ឡាយ​របស់​ផង​ខ្លួន​ដែរ​ ។​ យោង​តាម​កិច្ច​ព្រម​ព្រៀង​ដែល​សម្រេច​បាន​ជាមួយ​សហ​រដ្ឋ​អាមេរិក​ អង់​គ្លេស​ បារាំង​ ចិន​ រុស្សុី​ និង​អាល្លឺ​ម៉ង់​ អុីរ៉ង់​ ត្រូវ​បញ្ឈប់​កម្ម​វិធី​នុយ​ក្លេអ៊ែរ​ ដ៏​ចម្រូង​ចម្រាស់​ ជា​ថ្នូរ​នឹង​ការ​សម្រាល​ទណ្ឌ​កម្ម​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​របស់​ខ្លួន​ ៕​