ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាបឆេះ​រថយន្ត​កាមរី​មួយគ្រឿងខណៈ​កំពុងបើកបរ សំណាង​ល្អ​បា.ញ់​ពន្លត់ទាន់

9 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ រថយន្ត​កាមរី​១គ្រឿង ​ស៊េរី​ឆ្នាំ​១៩​៩០ ពាក់ស្លាកលេខច 0911-ភព2 ខណៈពេល​កំពុង​បើកបរ​ ស្រាប់តែឆេះត្រង់​ម៉ា​ស៊ីន​ផ្នែក​ខាងមុខបាន​បន្តិច ត្រូវបានរថយន្តពន្លត់​​អគ្គិភ័យរបស់​ស្នងការដ្ឋាននគរ​បាលខេត្ត​មួយ​គ្រឿង ចេញមក​ជួយ​អន្តរា​គមន៍​បា.ញ់​​ពន្លត់ទាន់​ពេល​វេលា ។

ខេត្ត​កំពង់​ចាម ៖ រថយន្ត​កាមរី​១គ្រឿង ​ស៊េរី​ឆ្នាំ​១៩​៩០ ពាក់ស្លាកលេខច 0911-ភព2 ខណៈពេល​កំពុង​បើកបរ​ ស្រាប់តែឆេះត្រង់​ម៉ា​ស៊ីន​ផ្នែក​ខាងមុខបាន​បន្តិច ត្រូវបានរថយន្តពន្លត់​​អគ្គិភ័យរបស់​ស្នងការដ្ឋាននគរ​បាលខេត្ត​មួយ​គ្រឿង ចេញមក​ជួយ​អន្តរា​គមន៍​បាញ់​​ពន្លត់ទាន់​ពេល​វេលា ។

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​​កាល​ពី​វេលាម៉ោង៣ និង៥០នាទី​រសៀលថ្ងៃទី១៦ មេសា ២០១៤ ស្ថិត​ត្រង់មុខមន្ទីរ​អភិឌ្ឈន៍​ជន​បទ​ខេត្ត ​​ក្នុងវភូមិទី៧ សង្កាត់កំពង់​ចាម  ក្រុងកំពង់​ចាម ដោយ​ករណីនេះ​​មិនបង្ក​ឱ្យ​មាន​អ្នក​រងគ្រោះ​នោះទេ ។

​ប្រភព​បានឱ្យ​ដឹងថា ម្ចាស់​រថយន្ត​ឈ្មោះ​ឆេង ពៅ ភេទស្រី​ អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ក្របៅ ឃុំព្រែកក្របៅ ស្រុកកង​មាស ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព