ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​ប្រឆាំង​មូល​ដ្ឋាន​​យោធា​មួយ​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន​​​ស្លា.ប់​ច្រើន​​នាក់​

10 ឆ្នាំ មុន

ជម្លោះ​ដែល​ផ្ទុះ​​កាល​ពី​​ថ្ងៃ​ទី​១៧ មេសា​ រវាង​ពួក​សកម្ម​ជន​សិ្នទ្ធ​រុស្ស៊ី​ និង​កង​យោធា​​​អ៊ុយ​​ក្រែន​ ​នៅ​ឯ​មូល​ដ្ឋាន​យោធា​មួយ​កន្លែង​​​ក្នុង​តំបន់​ដូណេត​​​​ស្ក៍ ភាគ​ខាង​កើត​​​អ៊ុយ​ក្រែន​ បណ្តាល​​ឱ្យ​មនុស្ស​ស្លា.ប់​ជា​ច្រើន​នាក់​ ។ ​រដ្ឋ​មន្ត្រី​​មហា​​ផ្ទៃ​អ៊ុយ​ក្រែន​​ លោក អាសេន​ អាវ៉ា​កូវ​ គូស​បញ្ជាក់​ថា ពួក​ឧទ្ទាម​យ៉ាង​តិច​៣​នាក់​បាន​ត្រូវ​ស្លា.ប់ ហើយ​១៣​នាក់​ទៀត​​ ត្រូវ​របួស​ ពេល​បាតុករ​សិ្នទ្ធ​រុស្ស៊ី​​១​ក្រុម​ មាន​គ្នា​​៣០០​

ជម្លោះ​ដែល​ផ្ទុះ​​កាល​ពី​​ថ្ងៃ​ទី​១៧ មេសា​ រវាង​ពួក​សកម្ម​ជន​សិ្នទ្ធ​រុស្ស៊ី​ និង​កង​យោធា​​​អ៊ុយ​​ក្រែន​ ​នៅ​ឯ​មូល​ដ្ឋាន​យោធា​មួយ​កន្លែង​​​ក្នុង​តំបន់​ដូណេត​​​​ស្ក៍ ភាគ​ខាង​កើត​​​អ៊ុយ​ក្រែន​ បណ្តាល​​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​ ។ ​រដ្ឋ​មន្ត្រី​​មហា​​ផ្ទៃ​អ៊ុយ​ក្រែន​​ លោក អាសេន​ អាវ៉ា​កូវ​ គូស​បញ្ជាក់​ថា ពួក​ឧទ្ទាម​យ៉ាង​តិច​៣​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​១៣​នាក់​ទៀត​​ ត្រូវ​របួស​ ពេល​បាតុករ​សិ្នទ្ធ​រុស្ស៊ី​​១​ក្រុម​ មាន​គ្នា​​៣០០​នាក់​ វាយ​ប្រហារ​​លើ​មូល​ដ្ឋាន​យោធា​​​ម៉ារីអ៊ូ ប៉ូល​ ជាមួយ​ការ​គប់​ដប​សាំង​ដុត​​ និង​​ការ​ប្រើ​កាំភ្លើង​ ។​

កង​យោធា​​អ៊ុយ​ក្រែន​ បាន​បញ្ចេញ​ប្រតិ​កម្ម​​តប​ត​វិញ​ ដំបូង​បាន​បាញ់​​ព្រមាន​​​​មុន​ពេល​បាញ់​ប្រហារ ខណៈ​ការ​វាយ​ប្រហារ​នៅ​បន្ត​ទៀត​ ។ រដ្ឋ​មន្ត្រី​​រូប​នោះ​បន្ត​ថា ពុំ​មាន​ទាហាន​ណា​ម្នាក់​ត្រូវ​ស្លាប់​ឡើយ​ រួច​បាតុករ​៦៣​នាក់​ត្រូវ​ចាប់​ខ្លួន ។ ​ការ​ប៉ះ​ទង្គិច​គ្នា​នោះ​កើត​មាន​ប៉ុន្មាន​ម៉ោង​​ប៉ុណ្ណោះ​​ មុន​ពេល​អ្នក​ការ​ទូត​ជាន់​ខ្ពស់​​អ៊ុយ​ក្រែន រុស្ស៊ី​ សហ​ភាព​អឺរ៉ុប​ និង​សហ​រដ្ឋ​អា​មេរិក​ ជួប​ពិភាក្សា​គ្នា​នៅ​ក្រុង​ហ្សឺណែវ​ ស្តី​ពី​វិបត្តិ​​​បច្ចុប្បន្ន​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន ៕