ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​រូ​ជម្លៀស​មនុស្ស​4.000​នាក់​ចេញ​ពី​ជិត​ភ្នំ​ភ្លើង​មួយ​​

9 ឆ្នាំ មុន

អាជ្ញា​ធរ​ប៉េ​រូ​ចាប់​ផ្តើម​ កាល​ពី​ថ្ងៃ​ទី​១៧​ មេសា ជម្លៀស​​មនុស្ស​ជិត​៤.០០០​នាក់​ ដែល​រស់​នៅ​ក្បែរ​ភ្នំ​ភ្លើង​ UBINAS ក្រោយ​ពី​កំណត់​ឃើញ​ពី​ការ​បង្កើន​សកម្ម​ភាព​នៃ​ភ្នំ​ភ្លើង​នោះ​មក​។ រដ្ឋ​មន្ត្រី​កសិ​កម្ម​ និង​ធរា​សាស្ត្រ​ប៉េ​រូ​លោក​ JUAN MANUEL BANITES បាន​ចេញ​ពី​ទី​ក្រុង​លី​មា៉​ទៅ​​កាន់​ទី​ក្រុង​អារី​គី​បា៉​ជា​ទី​ក្រុង​ធំ​ជាង​គេ​ទី​២​របស់​ប្រទេស​ដើម្បី​តាម​ដាន​មើល​ដំណើរ​ការ​នៃ​ការ​ជម្លៀស​មនុស្ស​ចេញ

អាជ្ញា​ធរ​ប៉េ​រូ​ចាប់​ផ្តើម​ កាល​ពី​ថ្ងៃ​ទី​១៧​ មេសា ជម្លៀស​​មនុស្ស​ជិត​៤.០០០​នាក់​ ដែល​រស់​នៅ​ក្បែរ​ភ្នំ​ភ្លើង​ UBINAS ក្រោយ​ពី​កំណត់​ឃើញ​ពី​ការ​បង្កើន​សកម្ម​ភាព​នៃ​ភ្នំ​ភ្លើង​នោះ​មក​។ រដ្ឋ​មន្ត្រី​កសិ​កម្ម​ និង​ធរា​សាស្ត្រ​ប៉េ​រូ​លោក​ JUAN MANUEL BANITES បាន​ចេញ​ពី​ទី​ក្រុង​លី​មា៉​ទៅ​​កាន់​ទី​ក្រុង​អារី​គី​បា៉​ជា​ទី​ក្រុង​ធំ​ជាង​គេ​ទី​២​របស់​ប្រទេស​ដើម្បី​តាម​ដាន​មើល​ដំណើរ​ការ​នៃ​ការ​ជម្លៀស​មនុស្ស​ចេញ​ពី​ជិត​ភ្នំ​ភ្លើង​នេះ​ ។

សត្វ​ពាហនៈ​ប្រមាណ​ជា​៣០.០០០​ក្បាល​ក៏​ត្រូវ​ដឹក​ទៅ​កាន់​កន្លែង​មាន​សុវត្ថិ​ភាព​នានា​ដែរ ​។ភ្នំ​ភ្លើង​ UBINAS ស្ថិត​នៅ​ចម្ងាយ​១.២០០​គ.ម​ ភាគ​ខាង​ត្បូង​រដ្ឋ​ធាន​ី​លី​មា៉​ក្នុង​តំបន់​ MOQUEGUA បច្ចុ​ប្បន្ន​ជា​ភ្នំ​ភ្លើង​សកម្ម​បំផុត​នៅ​ប៉េ​រូ​ ៕