ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​ទ​ទួល​ទាន​ផ្សិត​ពិត​ជា​អាច​ទប់​ស្កាត់​មហារីក​មាត់​ស្បូន​បាន​មែន​ទេ ?

9 ឆ្នាំ មុន

គ្រប់ៗ​គ្នា​ធ្លាប់​តែ​ដឹង​ថា ផ្សិត​ជា​អា​ហារ​ដែល​សម្បូរ​ដោយ​សារ​ធាតុ​ចិញ្ចឹម​និង​មាន​កាឡូ​រី​ទាប​ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អា​មេរិក​បាន​ពិ​សោធ​ឃើញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា វា​ក៏​អាច​ប្រើ​ប្រ​ឆាំង​នឹង​ជំ​ងឺ​មហារីក​បាន​ផងដែរ ។ សារ​ធាតុ​​ដែល​ចម្រាញ់​ពី​ផ្សិត​ឈ្មោះ​«ស៊ីអុី​តាកិ»នៅ​ប្រ​ទេស​ជប៉ុន​បាន​បង្ហាញនូវ​ប្រ​សិទ្ធ​ភាព​របស់​ខ្លួន​ក្នុង​ការ​សម្លា.ប់​មេរោគ​ HPV​ដែល​អាច​បង្ក​ឱ្យ​ទៅ​ជា​មហារីក​មាត់​ស្បូន ។

គ្រប់ៗ​គ្នា​ធ្លាប់​តែ​ដឹង​ថា ផ្សិត​ជា​អា​ហារ​ដែល​សម្បូរ​ដោយ​សារ​ធាតុ​ចិញ្ចឹម​និង​មាន​កាឡូ​រី​ទាប​  ប៉ុន្តែ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អា​មេរិក​បាន​ពិ​សោធ​ឃើញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា វា​ក៏​អាច​ប្រើ​ប្រ​ឆាំង​នឹង​ជំ​ងឺ​មហារីក​បាន​ផងដែរ ។ សារ​ធាតុ​​ដែល​ចម្រាញ់​ពី​ផ្សិត​ឈ្មោះ​«ស៊ីអុី​តាកិ»នៅ​ប្រ​ទេស​ជប៉ុន​បាន​បង្ហាញនូវ​ប្រ​សិទ្ធ​ភាព​របស់​ខ្លួន​ក្នុង​ការ​សម្លាប់​មេរោគ​ HPV​ដែល​អាច​បង្ក​ឱ្យ​ទៅ​ជា​មហារីក​មាត់​ស្បូន ។

HPVជា​ប្រភេទ​មេរោគ​ដែល​អត្រា​ឆ្លង​មាន​កម្រិត​ខ្ពស់​បំ​ផុត​ ។ វា​វាយ​ប្រ​ហារ​ទៅ​លើ​ស្បែក និង ភ្នាស​សើម​ៗ​ផ្នែក​ខាង​ក្នុង​​​រាង​កាយ​ក្នុង​នោះ​មាន​ដូចជា  មាត់​ស្បូន មាត់​និង​បំពង់​ក​ជា​ដើម ។ ស្ត្រី​ច្រើន​ជាង​៣/៤​ឆ្លង​មេរោគ​នេះ​អំ​ឡុង​ជី​វិត​រស់​នៅ​  ហើយ​ក្នុង​ចំណោម​នោះ​ ​មួយ​ចំ​នួន​បាន​កើត​មហារីក​មាត់​ស្បូន ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​​វេជ្ជ​សាស្ត្រតិច​សាស់​ សហរដ្ឋ​អា​មេរិក​បាន​ពិសោធ​​​ឃើញ​ថា សមាស​ធាតុ​សកម្ម AHCC​មាន​​នៅ​ក្នុង​​ផ្សិត​​«ស៊ីអុីតាកិ»ដើរតួនា​ទី​យ៉ាង​សំ​ខាន់​ក្នុង​​ការ​ទប់​ស្កាត់​ជំ​ងឺ​មហារីក​ដែល​បង្ក​ដោយ​មេរោគ HPV ។ វា​ធ្វើ​ការ​ក្នុង​នាម​ជា Immunotherapy គឺ​ជា​វិធី​ព្យា​បាល​ដែល​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ការ​ពារ​ផ្ទាល់​របស់​រាង​កាយ​វាយ​ប្រ​ហារ​​ប្រ​ឆាំង​នឹង​ជំ​ងឺ ។ សមាស​ធាតុ​សកម្ម​ AHCC​ នេះ​​គឺ​ជា​​ឱសថ​អា​ហារូបត្ថម្ភ​មួយ​ប្រ​ភេទ​បាន​មក​ពី​អា​ហារ​ ហើយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​គិត​ថា វា​អាច​ប្រើ​ជំ​នួស​វ៉ាក់​សាំង​ HPVបាន ។

សមា​ជិក​ក្រុម​ស្រាវ​ជ្រាវ​វេជ្ជ​បណ្ឌិត​ Judith Smithបាន​ថ្លែង​ថា ៖«លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​យ៉ាង​ធំ​ធេង ។  ការ​សិក្សា​ដែល​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០០៨​បង្ហាញ​ថា  ត្រឹម​តែ​ AHCCតែ​ម្នាក់​ឯង​គឺ​មាន​កម្លាំង​គ្រប់​គ្រាន់​ព្យា​​បាល​ជំ​ងឺ​ឆ្លង​បង្ក​ដោយ​មេរោគ HPV »។ ក្រៅ​ពី​មហារីក​មាត់​ស្បូន មេរោគ HPV ក៏​អាច​បង្កឱ្យ​កើត​មហារីក​ផ្សេង​ៗ​ទៀត​ក្នុង​នោះ​ មហារីក​រន្ធគូទ ៩៥​ភាគ​រយ  មហា​​រីក​បំពង់ក ៦០​ភាគ​រយ​ មហារីក​មាត់​ស្បូន ៦៥​ភាគ​រយ … ៕