ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើន​សមត្ថ​ភាព​ផ្តល់​កំណើត​ដោយ​ការ​ទទទួល​ទាន​អា​ហារ​ 7 ប្រ​ភេទ​

10 ឆ្នាំ មុន

អា​ហារ​គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំ​ខាន់​ជួយ​បង្កើន​​​កម្លាំង​​សមត្ថ​ភាព​ផ្តល់​កំណើត​ចំពោះ​បុគ្គល​​ដែល​ចង់​បាន​កូន ។ ក្រុម​អ្នក​ជំ​នាញ​បាន​និយាយ​​ថា មាន​អា​ហារ​មួយ​ចំ​នួន​ដែល​សម្បូរ​ដោយ​សារ​ធាតុ​ចិញ្ចឹម​អាច​ជួយ​បង្កើន​ឱកាស​មាន​ផ្ទៃ​ពោះ​ ។ អា​ហារ​ទាំង​នោះ​មាន​ដូចជា ៖

អា​ហារ​គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំ​ខាន់​ជួយ​បង្កើន​​​កម្លាំង​​សមត្ថ​ភាព​ផ្តល់​កំណើត​ចំពោះ​បុគ្គល​​ដែល​ចង់​បាន​កូន ។ ក្រុម​អ្នក​ជំ​នាញ​បាន​និយាយ​​ថា មាន​អា​ហារ​មួយ​ចំ​នួន​ដែល​សម្បូរ​ដោយ​សារ​ធាតុ​ចិញ្ចឹម​អាច​ជួយ​បង្កើន​ឱកាស​មាន​ផ្ទៃ​ពោះ​ ។ អា​ហារ​ទាំង​នោះ​មាន​ដូចជា ៖

១- សាច់​គ្មាន​ខ្លាញ់ ៈ
បណ្តា​សាច់​មាន់​ សាច់​ទា​និង​សាច់​ជ្រូក​គ្មាន​ខ្លាញ់​ផ្ទុក​ទៅ​ដោយ​រ៉ែ ស័ង្កសី ដែក និង​ប្រូ​តេអុីន​ដែល​មាន​សារសំ​ខាន់​ចំពោះ​រាង​កាយ​ស្ត្រី ។ ចូរ​ទទួល​ទាន​សាច់​ទាំង​នេះ​ក្នុង​កម្រិត​មួយ​សមរម្យ​ ។​

២- គ្រាប់​ផ្លែ​អាល់​ម៉ុន ៈ
ក្រៅ​ពី​មាន​រសជាតិ​ឈ្ងុយ​មិន​ចាញ់​គ្រាប់​ស្វាយ​ចន្ទី​ គ្រាប់​អាល់​ម៉ុន​ផ្ទុក​ទៅ​ដោយ​វី​តា​មីនE ។ វា​ជួយ​ការ​ពារ​មេជី​វិត​ឈ្មោល​និង​ DNA ពង​ ក៏​ដូចជា ជួយ​ដល់​សុខ​ភាព​មេ​ជី​វិត​ឈ្មោល​ផង​ដែរ ។ គ្រាប់​អាល់​ម៉ុន​បច្ចុប្បន្ន​បាន​ក្លាយ​ទៅ​ជា​អា​ហារ​សម្រន់​ផ្តល់​អត្ថ​ប្រ​យោជន៍​ចំ​ពោះ​សុខ​ភាព​សម្រាប់​ស្ត្រី​ដែល​មាន​គម្រោង​យក​កូន ។

៣- ងាវ ៈ​
បើ​ទោះ​បី​ ងាវ​ជា​រឿយ​ៗ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ថ្នាំ​សម្រើប​តណ្ហា​​ ​តែ​វា​ក៏​ជា​អា​ហារ​ដែល​ផ្តល់​អត្ថ​ប្រ​យោជន៍​ចំពោះ​អ្នក​ចង់​បាន​កូន​ផង​ដែរ ។ វា​ផ្ទុក​ទៅ​ដោយ​រ៉ែ ស័ង្ក​សី វី​តា​មីន B12​& វីតា​មីន D ។ ​​វីតា​មីន Dសំ​ខាន់ខ្លាំង​​ណាស់​សម្រាប់​​ស្ត្រី​​ពី​ព្រោះ​វា​អាចជួយ​សម្រួល​ដល់​គ្លុយ​កូស​ ជួយ​ឱ្យ​ស្បូន​រឹង​មាំ​ ងាយ​ស្រួល​ឆ្លង​ទន្លេ ។ ចំពោះ​រ៉ែ​ស័ង្ក​សី​ផ្តល់​អត្ថ​ប្រ​យោជន៍​ចំពោះ​បុរស​ដោយ​វា​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​គុណភាព​ទឹកកាម ។

៤- បណ្តា​បន្លែ​ស្លឹក​ពណ៌​បៃ​តង ៈ
បន្លែ​ទាំង​នេះ​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ចិញ្ចឹម​មួយ​ចំ​នួន​​ដែល​ផ្តល់​ផល​ល្អ​​ចំពោះ​សុខ​ភាព ។ វីតា​មីន Aមាន​គុណ​ប្រ​យោជន៍​ជួយ​Ovarian folliclesអភិ​វឌ្ឍ​ខ្លួន​និង​កែ​លំ​អ​គុណ​ភាព​វត្ថុ​រាវ​មាត់​ស្បូន ។

៥- ចេក​ទុំ ៈ
ផ្លែចេក​ទុំ​ជំនួយ​ដល់​ការរំ​លាយ​អា​ហារ​ កាត់​បន្ថយ​ការ​ហើម​​ ជួយ​ឱ្យ​បណ្តា​អ័រ​ម៉ូន​បំពេញ​មុខ​ងារ​របស់​ខ្លួន​បាន​ទៀង​ទាត់​និង​ត្រឹម​ត្រូវ​ ព្រម​ទាំង​ជួយ​លើក​កម្លាំង​ចិត្ត​ផងដែរ ។ វត្ត​មាន​ដ៏​លើស​​លប់​នៃ​វី​តា​មីន B6 បាន​ប្រែក្លាយ​ចេក​ទុំ​ជា​ផ្លែ​ឈើ​ដ៏​មាន​គុណ​តម្លៃ​ចំពោះ​សុខ​ភាព​ ជា​ពិ​សេស​សម្រាប់​បណ្តា​ស្ត្រី​និង​បុរស​ដែល​ចង់​បាន​កូន ។

៦-ត្រីសូ​ម៉ុង​និង​គ្រាប់​ធញ្ញ​ជាតិ ៈ​
ដោយសា​រសម្បូរ​ដោយ​អា​ស៊ីត​ខ្លាញ់​និង​រ៉ែ​សេលី​ញ៉ូម​ នាំ​ឱ្យ​សូ​ម៉ុង​ក្លាយ​ជា​អា​ហារ​មាន​អត្ថ​ប្រ​យោជន៍​ចំពោះ​សមត្ថ​ភាព​ផ្តល់​កំណើត ។ ចំណែក​ឯគ្រាប់​ធញ្ញជាតិ​មាន​ដូចជា ស្រូវ​សាឡី ស្រូវ​អូក… ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អា​ហារ​ជំ​រុញ​ដល់​សមត្ថ​ភាព​ផ្តល់​កំណើត ។
ស្ត្រី​មាន​គម្រោង​យក​កូន​​គួរ​រក្សា​កម្រិត​ស្ករ​ក្នុង​ឈាម​ឱ្យ​បាន​ឋេរ ដ្បិត​កម្រិត​អាំង​ស៊ុយ​លីន​ខ្ពស់​អាច​រំ​ខាន​ដល់​អ័រ​ម៉ូន​បន្ត​ពូជ ។ ការ​ទទួល​ទាន​គ្រាប់​ធញ្ញ​ជាតិ​ដូច​បាន​រៀប​រាប់​ខាង​លើ​នឹង​ជួយ​រក្សា​អាំង​ស៊ុយ​លីន​ក៏​ដូចជា កម្រិត​ស្ករ​ក្នុង​ឈាម​នៅ​ឋេរ​(មិន​ឡើង​ឬ​ចុះ​) ៕​