ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្តវិធី​ ​​6ចំណុច​ជួយ​ទប់​ស្កាត់​ការ​ជ្រុះ​សក់​​

10 ឆ្នាំ មុន

មនុស្ស​មួយ​ចំ​នួន​ធំ​បាន​ជួប​នឹង​បញ្ហា​ជ្រុះ​សក់​ជា​ប្រ​ចាំ​ក្នុង​ជី​វិត​រស់​នៅ​របស់​ខ្លួន ។ ថ្វី​បើ​ហ្សែន​តំណពូជ​ជា​ចំណែក​មួយ​សំ​ខាន់​ក្នុង​បញ្ហា​នេះ ប៉ុន្តែ​មាន​កត្តា​ច្រើន​យ៉ាង​ផ្សេង​ទៀត​ដែល​បណ្តាល​ឱ្យ​សក់​ជ្រុះ​ ក្នុង​នោះ​មាន​ដូចជា របប​អា​ហារ ការ​ខ្វះ​ខាត​សារ​ធាតុ​រ៉ែ​​ជា​ដើម ។ យ៉ាង​ណា​ក៏​ដោយ គេ​អាច​កាត់​បន្ថយ​បញ្ហា​នេះ​បាន​ដោយ​អនុវត្ត​វិធី​សាស្ត្រ​មួយ​ចំ​នួន​ដូច​តទៅ ៖

មនុស្ស​មួយ​ចំ​នួន​ធំ​បាន​ជួប​នឹង​បញ្ហា​ជ្រុះ​សក់​ជា​ប្រ​ចាំ​ក្នុង​ជី​វិត​រស់​នៅ​របស់​ខ្លួន ។ ថ្វី​បើ​ហ្សែន​តំណពូជ​ជា​ចំណែក​មួយ​សំ​ខាន់​ក្នុង​បញ្ហា​នេះ ប៉ុន្តែ​មាន​កត្តា​ច្រើន​យ៉ាង​ផ្សេង​ទៀត​ដែល​បណ្តាល​ឱ្យ​សក់​ជ្រុះ​ ក្នុង​នោះ​មាន​ដូចជា របប​អា​ហារ ការ​ខ្វះ​ខាត​សារ​ធាតុ​រ៉ែ​​ជា​ដើម ។ យ៉ាង​ណា​ក៏​ដោយ គេ​អាច​កាត់​បន្ថយ​បញ្ហា​នេះ​បាន​ដោយ​អនុវត្ត​វិធី​សាស្ត្រ​មួយ​ចំ​នួន​ដូច​តទៅ ៖

១- ទទួលអា​ហារ​សម្បូរ​ដោយ​វី​តា​មីន ៈ
ដើម្បី​ដុះ​លូត​លាស់ សក់​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​សារ​ធាតុ​ចិញ្ចឹម​ ។ ប្រ​ភព​ដ៏​សំ​ខាន់​របស់​សារ​ធាតុ​ចិញ្ចឹម​គឺ​វី​តា​មីន ។ ចូរ​ធា​នា​ថា ​អា​ហារ​របស់​លោក​អ្នក​ផ្ទុក​ទៅ​ដោយ​វីតា​មីន B6,B12 និង​វី​តា​មីន D ។ វីតា​មីន​ទាំង​នេះ​មិន​ត្រឹម​តែ​ជួយ​ផ្គត់​ផ្គង់​សារ​ធាតុ​ចិញ្ចឹម​ចាំ​បាច់​ដល់​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ ថែម​ទាំង​ជួយ​រាង​កាយ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​តុល្យ​ភាព​អ័រ​ម៉ូន​ទៀត​ផង ។

២- កាត់​បន្ថយ​កម្រិត Stress ៈ
លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញ​ថា Stressកម្រិត​ខ្ពស់​បណ្តាល​ឱ្យ​ជ្រុះ​សក់​ ។ នេះ​​ពី​​ព្រោះនៅ​ពេល​បុគ្គល​ម្នាក់ជួប​នឹង​​ប​ញ្ហា​​ Stress​ខ្លាំង​ ការ​ផលិត​អ័រ​ម៉ូនឈ្មោះ Cortisolក៏​មាន​កាន់​តែ​ច្រើន​ដែរ ។ ចូរ​កាត់​បន្ថយ Stressតាម​រយៈ​ការ​ហាត់​ប្រាណ​និង​ចំណាយ​ពេល​ជជែក​លេង​កំ​សាន្ត​ជា​មួយ​មិត្ត​ភក្តិ​ឬ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ក្នុង​ពេល​ទំនេរ​ពី​ការ​ងារ ។

៣- ជៀស​វាង​ប្រើ​ផលិត​ផល​ ដូចជា ស្ព្រៃយ៍​​​បាញ់​សក់​ឬ​ថ្នាំ​លាប​ ៈ
យោង​តាម​អ្នក​ជំ​នាញ​ផ្នែក​សក់​ ផលិត​ផល​ព្យា​បាល​និង​កាច់​ម៉ូដ​សក់​ ធ្វើ​ឱ្យ​សក់​ជំ​ពាក់​ជាប់​គ្នា​នាំ​ទៅ​រក​ការ​ជ្រុះ​ ។ ត្រូវ​ធ្វើ​ឱ្យ​ប្រា​កដ​ថា សក់​លោក​អ្នក​ជា​សក់​ពី​កំណើត​ដោយ​ជៀស​វាង​ការ​ប្រើ​ស្ព្រៃយ៍​បាញ់​ពង្រឹង​និង​ថ្នាំ​លាប​ដែល​មាន​លាយ​ធាតុ​គីមី ។
ជំ​នួស​ឱ្យ​ការ​ប្រើ​ផលិត​ផល​ទាំង​នេះ គេ​គួរ​ប្រើ​ប្រេង​បន្ទន់​សក់​និង​សាប៊ូ​កកក់​សក់​ដែល​មាន​សារ​ធាតុ​ផ្សំពី​ធម្ម​ជាតិ​ ។

៤- ការ​ពារ​សក់​ពី​អំបិល​និង​ក្លរីន​ ៈ
​​ភស្តុ​តាង​វិទ្យា​សាស្ត្រ​​បានបង្ហាញ​ថា សារ​ធាតុ​គី​មី​ទាំង​២​ប្រ​ភេទ​នេះ​អាច​បំ​ផ្លាញ​ដល់​ឫស​សក់​នាំ​ឱ្យ​ទំ​ពែក​មុន​អា​យុ ។ ក្លរីន​ត្រូវ​គេ​ប្រើ​ជា​ថ្នាំ​សម្លាប់​មេរោគ​ក្នុង​ទឹក​ម៉ា​ស៊ីន​និង​ក្នុង​អាង​ហែល​ទឹក ។ ដូច្នេះ​ ដើម្បី​ការ​ពារ​សក់​ គេ​គួរ​ពាក់​មួក​ប្លាស្ទិក​ក្នុង​ពេល​ហែល​ទឹក ។
ចំពោះ​អំ​បិល​ គេ​គួរ​ការ​ពារ​ដោយ​ការ​លាង​ជម្រះ​នឹង​ទឹក​សាប​ជា​ពិ​សេស​ក្រោយ​ពេល​ហែល​ទឹក​សមុទ្រ​រួច ។​

៥- ពិនិត្យ​មើល​លើ​ការ​ផ្លាស់​ប្តូរ​របប​អា​ហារ ៈ
របប​អា​ហារ​ដែល​ផ្តល់​នូវ​សុខ​ភាព​គឺ​ជា​កត្តា​សំ​ខាន់​នៅ​ពី​ក្រោយ​សុខ​ភាព​សក់ ។ ប្រូ​តេអុីន​គឺ​ជា​ធាតុ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ផលិត​ Keratin​   (​ប្រូ​តេអុីន​គ្មាន​ពណ៌​កើត​ពី​ធម្ម​ជាតិ​មាន​នា​ទី​បង្កើត​សក់ ស្នែង​ ក្រចក​…) ។ ចូរ​ផ្តោត​លើ​​អា​ហារ​ដែល​សម្បូរ​ប្រូ​តេអុីន​ក្នុង​នោះ​មានដូចជា ត្រី សាច់​មាន់ ស៊ុត ផលិត​ផល​ទឹក​ដោះ​គោ​ បណ្តា​​​​​​ផ្លែ​ឈើ​និង​បន្លែ​បៃ​តង ។

៦- ជៀស​វាង​ការ​ជក់​បា​រី​និង​ផឹក​ស្រា ៈ
រហូត​មក​​ទល់​នឹង​​បច្ចុប្បន្ន​​នេះ​អ្នក​វិទ្យា​សាស្ត្រ​រក​មិន​ឃើញ​ទាល់​តែ​សោះ​ពីអត្ថ​ប្រ​យោជន៍​សុខ​ភាព​របស់​បា​រី​ ។ ផ្ទុយ​មក​វិញ​ គេ​បែរ​ជា​រក​ឃើញ​ថា បា​រី​ធ្វើ​ឱ្យ​មនុស្ស​ឆាប់​ស្លាប់​ទៅ​វិញ ។ ការរក​ឃើញ​មួយ​បាន​បង្ហាញ​ថា កា​បូន​ម៉ូ​ណូ​អុក​ស៊ីត​ក្នុង​ផ្សែង​បា​រី​ដែល​គេ​ហឺត​ស្រូប​ចូល​បាន​រំ​ខាន​ដល់​ដំណើរ​អុក​ស៊ី​សែន​ក្នុង​ឈាម ជា​ហេតុ​ធ្វើ​ឱ្យ​អា​ហារ​ចិញ្ចឹម​នានា​មិន​អាច​ទៅ​​​ចិញ្ចឹម​ឫសសក់​បាន​ ។ ចំណែក​ផល​អាក្រក់​​​​គ្រឿង​ស្រ​វឹងវិញ​គឺ​ ៖
-ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ស្រូប​យក​សារ​ធាតុ​ស័ង្ក​សី​របស់​រាង​កាយ 
-បណ្តាល​ឱ្យ​បាត់​បង់​ជាតិ​ទឹក​ដែល​ជា​យ​ថា​ហេតុ​រំ​ខាន​ដល់​ការ​ស្រូប​យក​​សារ​ធាតុ​ចិញ្ចឹម
– ធ្វើ​ឱ្យ​សក់​ស្រួយ បង្កើន​ការ​ជ្រុះ​កាន់​តខ្លាំង ៕​