ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​​ទាន​អា​ហារ​ពេល​​ល្ងាច​មុន​​ម៉ោង​7 និង​អា​ហារ​ពេល​​ព្រឹក​ ក្រោយ​​ម៉ោង​ 7 បន្តិច​អាច​​ទប់​ស្កាត់​ការ​​ឡើង​​ទម្ងន់

10 ឆ្នាំ មុន

មនុស្ស​មួយ​ចំ​នួន​​​ជា​ពិ​សេសស្ត្រី​តែង​កាត់​បន្ថយ​ការ​ទទួល​ទាន​អា​ហារ​ដើម្បី​បញ្ចៀស​ការ​ឡើង​ទម្ងន់​​ ប៉ុន្តែ​ទង្វើ​នោះ​អាច​មិន​ត្រឹម​ត្រូវ​នោះ​ទេ​ដ្បិត​ តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា គន្លឹះ​សំ​ខាន់​គឺ​ស្ថិត​នៅ​លើ​ពេល​វេលា​ដែល​គេ​ចាប់​ទទួល​ទាន​អា​ហារ​ទាំង​៣​ពេល។

មនុស្ស​មួយ​ចំ​នួន​​​ជា​ពិ​សេសស្ត្រី​តែង​កាត់​បន្ថយ​ការ​ទទួល​ទាន​អា​ហារ​ដើម្បី​បញ្ចៀស​ការ​ឡើង​ទម្ងន់​​ ប៉ុន្តែ​ទង្វើ​នោះ​អាច​មិន​ត្រឹម​ត្រូវ​នោះ​ទេ​ដ្បិត​ តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា គន្លឹះ​សំ​ខាន់​គឺ​ស្ថិត​នៅ​លើ​ពេល​វេលា​ដែល​គេ​ចាប់​ទទួល​ទាន​អា​ហារ​ទាំង​៣​ពេល។

យោងតាម​ការ​ស្រាវ​ជ្រាវ​ធ្វើ​ឡើង​ដោយ​ក្រុម​​​ហ៊ុន​របប​អា​ហារ​ Forza Supplements ឱ្យ​ដឹង​ថា ដើម្បី​ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​ខ្លួន​ដែល​បណ្តាល​មក​ពី​ការ​ទទួល​ទាន​អា​ហារ​ក្នុង​មួយ​ថ្ងៃ​៣​​ពេល​ គេ​ចាំ​បាច់​ត្រូវ​លៃ​ពេល​ទទួល​ទាន​ ។ ពេល​​​វេលា​ល្អ​បំ​ផុត​សម្រាប់​ទទួល​ទាន​អា​ហារ​ពេល​​ព្រឹក​គឺ​ក្រោយ​ម៉ោង​៧​បន្តិច​ មានន័យ​ថា អាច​ម៉ោង​៧និង​១១នា​ទី ។ ចំណែក​ពេល​វេលា​សម្រាប់​អា​ហារ​ថ្ងៃ​ត្រង់​គឺ​នៅ​ម៉ោង ១២ និង​៣៨​នា​ទី ពោល​គឺ​ចន្លោះ​ពី​ម៉ោង​១២និង​៣០​នា​ទី​ទៅម៉ោង​១ ។ ឯពេលល្អ​បំ​ផុត​សម្រាប់​ទទួល​ទាន​អា​ហារ​ពេល​ល្ងាច​គឺ​ចន្លោះពី​ម៉ោង​៦​ទៅ​ម៉ោង ៦និង​៣០​នា​ទី ។

ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ទៀត​ថា ៨៤​ភាគ​រយ​នៃ​អ្នក​ជំ​នាញ​ខាង​របប​អា​ហារ​គិត​ថា ការ​កំណត់​ពេល​វេលា​ទទួល​ទាន​អា​ហារទាំង​៣ពេល​គឺ​ពិត​ជា​មានសារសំ​ខាន់​បំ​ផុត​សម្រាប់​អ្នក​ដែល​មិន​ចង់​ឡើងទម្ងន់​ខ្លួន ។​នា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Forza Supplements លោក Lee Smithថ្លែង​ថា ៖«រឿង​​​សំ​ខាន់​សម្រាប់​អ្នក​ជំ​នាញ​របប​អា​ហារ​ភាគ​ច្រើន​គឺ​មិន​មែន​ស្ថិត​នៅ​លើ​រយៈ​ពេល​ដែល​ពួក​គេ​ទទួល​ទាន​នោះ​ទេ តែ​គឺ​ស្ថិត​នៅ​លើ​ ថា​តើ​​ចាប់​ផ្តើម​នៅ​ពេល​ណា ។ យើង​បាន​រក​ឃើញ​ថា ពេល​ដែលល្អ​ប្រ​សើរ​បំ​ផុត​សម្រាប់​អា​ហារ​ពេល​ព្រឹក​គឺ ម៉ោង ៧.១១នា​ទី​ អា​ហារ​ថ្ងៃ​ត្រង់ ម៉ោង ១២.៣៨​នា​ទី​ខណៈ​ម៉ោង ៦.១៤​នា​ទី​ជា​ពេល​ល្អ​បំ​ផុត​សម្រាប់​ទទួល​ទាន​អា​ហារ​ពេល​ល្ងាច ។ ប៉ុន្តែ តាម​ពិត​ទៅ គឺ​គ្មាន​អ្នក​ណា​អាច​ប្រតិបត្តិ​តាម​ពេល​ពេលា​នោះ​ដោយ​ឥតល្អៀង​នោះ​ទេ »។

លោក Smith បន្ត​ថា វិធី​សាស្ត្រ​ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​ដ៏​ជោគជ័យ​មួយ​ផ្សេង​ទៀត​គឺ​មិន​ត្រូវ​គេចវេះ​អា​ហារ​ណា​មួយ​ក្នុង​ចំណោម​ទាំង​៣ពេលជា​ពិ​សេស​អា​ហារ​ពេល​ព្រឹក ។ លោក​ថា ៖«លទ្ធផល​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា អា​ហារ​ពេល​ព្រឹក​សំ​ខាន់​ជាង​គេ​ក្នុង​ចំណោម​អា​ហារ​ទាំង​៣​ពេល​ ។ ការ​គេច​វេះ​​​​ទទួលទាន​អាហារ​ពេល​ព្រឹក​នឹង​រឹតតែ​ធ្វើ​ឱ្យ​អ្នក​ឃ្លាន​ខ្លាំង​ ហើយ​បង្កើន​ការ​ទទួល​ទាន​អា​ហារ​ថ្ងៃ​ត្រង់​និង​ពេល​ល្ងាច​ ។

សារ​សំ​ខាន់​បង្កប់​នៅ​ក្នុង​ការរក​ឃើញ​លើក​នេះ​គឺ​ថា គេ​មិន​ត្រូវ​គេចវេះ​មិន​ទទួល​ទាន​អា​ហារ​ណា​មួយ​ក្នុង​ចំណោម​ទាំង​៣​ពេល​ឬ​ទទួល​ទាន​អា​ហារ​ពេលល្ងាច​ខក​​ពេល​យប់​ជ្រៅ​នោះ​ទេ​ ។ ការ​ទទួល​ទាន​កៀក​​ពេល​ចូល​ដេកពិត​ជា​​ធ្វើ​ឱ្យ​កម្រិត​ស្ករ​ក្នុង​ឈាម​និង​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន​កើន »៕​