ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ Aspirin 1គ្រាប់​រាល់​ថ្ងៃ​អាច​ជួយ​​​ជា​ប្រ​យោជន៍​ដល់​អ្នក​ជំ​ងឺ​​​ទើប​វះ​កាត់​រួច

9 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ប្រ​ទេស​ហូ​ឡង់​បាន​អះ​អាង​ថា បុគ្គ​ល​ដែល​បាន​ឆ្លង​កាត់​ការ​ព្យា​បាល​មហារីក​ពោះ​វៀន​អាច​នឹង​ជួប​ឱកាសធូរ​ស្រាល​ច្រើន​ជាង​មុន​ ប្រ​សិន​ជា​ពួក​គេ​លេប​ថ្នាំ​គ្រាប់​បំ​បាត់​ការ​ឈឺ​ចុក​ចាប់ Aspirin ។ ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ Leiden University Medical Centre បាន​រក​ឃើញ​ថា បណ្តា​អ្នក​ជំ​ងឺ​ដែល​លេប​ថ្នាំ​Aspirin​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ប្រ​ទេស​ហូ​ឡង់​បាន​អះ​អាង​ថា បុគ្គ​ល​ដែល​បាន​ឆ្លង​កាត់​ការ​ព្យា​បាល​មហារីក​ពោះ​វៀន​អាច​នឹង​ជួប​ឱកាសធូរ​ស្រាល​ច្រើន​ជាង​មុន​ ប្រ​សិន​ជា​ពួក​គេ​លេប​ថ្នាំ​គ្រាប់​បំ​បាត់​ការ​ឈឺ​ចុក​ចាប់ Aspirin ។ ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ Leiden University Medical Centre បាន​រក​ឃើញ​ថា បណ្តា​អ្នក​ជំ​ងឺ​ដែល​លេប​ថ្នាំ​Aspirin​ទៀង​ទាត់​​ក្រោយ​ការ​វះ​កាត់​រួច​គឺ​ប្រ​ឈម​នឹង​ការ​ស្លាប់​ពី​មហារីក​ពោះ​វៀន​តិច​ជាង​៥០​ភាគ​រយ ។ អត្ថ​ប្រ​យោជន៍​បែប​នេះ​ ពីព្រោះ​ Aspirinទំ​នង​ជា​ជួយ​កាត់​បន្ថយ​ការ​ឆ្លង​រាល​ដាល​របស់​មហារីក​ ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ពន្យល់​ថា Aspirin​ចូល​​ទៅ​បិទ​ចោល​ (blocks)ប្រ​សិទ្ធ​ភាព​អង់​ហ្ស៊ីម​ COX(ជា​ប្រូ​តេអុីន​ចង្រៃ​នាំ ឱ្យ​រលាក​និង​​ឆ្លង​រាល​ដាល​មហារីក​) ហើយ​បញ្ឈប់​បណ្តា​កោ​សិ​កា​ដុំ​សាច់​ពី​ការ​សាយ​ទៅ​បង្កើត​និង​អភិ​វឌ្ឍ​ទៅ​ជា​មហារីក​នៅ​កន្លែង​ផ្សេង​ៗ​ក្នុង​រាង​កាយ​របស់​អ្នក​ជំ​ងឺ​ ។ អំ​ឡុង​ការ​ពិ​សោធ​រយៈ​ពេល​៦​ឆ្នាំ​លើ​អ្នក​ជំ​ងឺ​មហារីក​ពោះ​វៀន​ដំ​ណាក់​កាល​ទី​៣​ប្រ​មាណ​៩៩៩​នាក់​​បង្ហាញ​ថា អ្នក​ជំ​ងឺ​១៨,២​ភាគ​រយ​ដែល​ប្រើ​ថ្នាំ Aspirin​​ អត្រា​ស្លាប់​របស់​ពួក​គេ​គឺ​មាន​ត្រឹម​៣៨​ភាគ​រយ​ប៉ុណ្ណោះ​ខណៈ​អ្នក​មិន​ប្រើ​  អត្រា​ស្លាប់​ពី​ជំ​ងឺ​កើន​ដល់​ ៤៨,៥​ភាគ​រយ ។ ប្រៀប​ធៀប​គ្នា អ្នក​ជំ​ងឺ​ដែល​លេប​ថ្នាំ​គ្រាប់ Aspirin​ក្រោយ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​មហារីកពោះ​វៀន​ឃើញ​ថា មាន​អត្រា​រស់​រាន​ជី​វិត​ល្អ​ប្រ​សើរ​ជាង​ក្រុម​មិនបាន​​លេប​ប្រ​មាណ​ជា ៥៣​ភាគ​រយ ។​

ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​ JAMA Internal Medicine វេជ្ជ​បណ្ឌិត Gerrit Jan Liefersអ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា ៖«ទិន្នន័យ​របស់​យើង​អាច​នឹង​បណ្តាល​ឱ្យ​មាន​ភាព​ស្មុគ​ស្មាញ​ទាំង​លើ​កម្រិតដូស​​​និង​ទាំង​លើ​ពេល​វេលា​នៃ​ការ​ប្រើ​ប្រាស់ថ្នាំ aspirin ក្នុង​នាម​ជា​ភ្នាក់​ងារ​ប្រ​ឆាំង​ជំ​ងឺ​មហារីក »។ លោក​វេជ្ជ​បណ្ឌិត​បាន​បន្ថែម​ថា ដូស​នៃ​ការ​ប្រើ​ប្រាស់​ប្រ​​ចាំ​ថ្ងៃ​កម្រិត​ទាប​ប្រហែល​ជា​​អាច​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ចំពោះ​អ្នក​ជំ​ងឺ​មហារីក​ពោះ​វៀន​ស្ថិត​ក្នុង​ដំ​ណាក​់​​កាល​​ដំ​បូង ៕