ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​​យុ​វជន​ម្នាក់​និង​ម៉ូតូនៅក្នុង​រណ្តៅ​ដី​ជម្រៅ​៤០​ម៉ែត្រ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​​យុ​វជន​ម្នាក់​ត្រូវគេ​​ប្រទះ​ឃើញដេកស្លា.ប់​នៅ​ក្បែរ​ម៉ូតូគុប​មួយ​គ្រឿង ​​​ក្នុង​រណ្តៅ​ដី​​​មួយ​​កន្លែង​ជម្រៅ៤០​ម៉ែត្រ​ ខណៈ​ពេល​​ដើរ​កម្សាន្ត​​និង​ថត​រូប​លេង ។ ហេតុ​ការ​ណ៏​​ប្រ​ទះ​ឃើញ សព​នេះ​ កើត​ឡើង​​​​កាល​ពី​វេលា​ម៉ោង ៤និង​៣០​នាទី រសៀល ថ្ងៃ​ទី​​១៧ ​មេសា ២០១៤ នៅ​ចំណុច​រណ្តៅ​​ដី​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិព្រៃ​ស​លិច​ សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ។

រាជធានី​ភ្នំពេញ ៖ ​​យុ​វជន​ម្នាក់​ត្រូវគេ​​ប្រទះ​ឃើញដេកស្លាប់​នៅ​ក្បែរ​ម៉ូតូគុប​មួយ​គ្រឿង ​​​ក្នុង​រណ្តៅ​ដី​​​មួយ​​កន្លែង​ជម្រៅ៤០​ម៉ែត្រ​ ខណៈ​ពេល​​ដើរ​កម្សាន្ត​​និង​ថត​រូប​លេង ។ ហេតុ​ការ​ណ៏​​ប្រ​ទះ​ឃើញ សព​នេះ​ កើត​ឡើង​​​​កាល​ពី​វេលា​ម៉ោង ៤និង​៣០​នាទី រសៀល ថ្ងៃ​ទី​​១៧ ​មេសា ២០១៤ នៅ​ចំណុច​រណ្តៅ​​ដី​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិព្រៃ​ស​លិច​ សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ។

ជនរង​គ្រោះ​មាន​ឈ្មោះ ជ្រេច ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ជា​ចុង​ភៅ​ម្អូប​ការ រស់​នៅ​ក្នុង​ភូមិ​កំរ៉ែង សង្កាត់​សាក់​សំ​ពៅ​។ម៉ូតូ​ជនរង​គ្រោះ​ម៉ាក គុប​ពណ៌ខៀវ ពាក់ស្លាក​លេខ​ភ្នំពេញ 1AH-8270។

ប្រ​ភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ យុវ​ជន​រង​គ្រោះ​ បាន​សុំ​លុយ​ម្តាយ បាន​៣​មឺុន​រៀល​​ទិញ​ស្រា​មក​ផឹក​ជា​មួយ​បង​ប្អូន នៅ​ផ្ទះ លុះ​ផឹក​អស់​ស្រា​ហើយ ជនរង​គ្រោះ​បាន​ឡើង​ទៅ​លួច​លុយ​ម្តាយ​នៅលើ​ផ្ទះ​ចំនួន  ២០​មឺុន​រៀល ហើយ​ស្លៀក​ពាក់ ខោ​អាវ​ថ្មី ទើប​និង​ទិញ​ រួច​ជិះ​ម៉ូតូ គុប​ជ្រុង ចេញ​ទៅ​ក្រៅ​បាត់​មួយ​យប់ ស្រាប់តែ​ស្អែក​ឡើង វេលា​ម៉ោង ៤​និង​៣០​នាទី​រសៀល​ ថ្ងៃ ទី១៧ មេសា ២០១៤ ក៏​ប្រទះ​ឃើញ សព ស្លាប់​ក្បែរ​ម៉ូតូ​ក្នុង​រណ្តៅ ដី​ជម្រៅ ៨០​ម៉ែត្រ ។

ក្រោយ​ពេល​កើត​ហេតុ​ សមត្ថ​កិច្ច​បាន​ចុះ​មក​ពិនិត្យ និង​ធ្វើ​កោ​សល្យ​វិច័យ​ ហើយ​បញ្ជាក់​ថា​ យុ​វជន​ស្លាប់ដោយ​បែក​ថ្លើម​ និង​ក្បាល មុខ ផង​ដែរ​ ។ សព​ត្រួវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​​ ប្រ​ពៃណី។