ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កំពុង​តាមចាប់​ខ្លួនជន​សង្ស័យ​០២​នាក់​ដែល​ប្លន់​សម្លា.ប់​យុវជន​ម្នាក់​នៅ​ស្រុក​កំរៀង ​

10 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​៖ សមត្ថកិច្ច​បាន​អះ​អាង​ថា​ គេអាច​មាន​តម្រុយ​ខ្លះៗ​ហើយ ​ អំពី​មុខ​​សញ្ញា​ជន​ដៃ​​ដល់​ដែល​បាន​​វាយ​សម្លា.ប់​​យុវ​​ជន​​​ម្នាក់​ប្លន់​យក​ម៉ូតូ​និង​គ្រឿង​អល័​ង្កា កាល​ពីចុង​សប្ដាហ៏​មុន​នៅក្នុង​ ឃុំបឹង​រាំង ​ស្រុក​កំរៀង ​ ហើយ​សមត្ថកិច្ច​​ក៏កំពុង​​តាម​ប្រ​​មាញ់​​យ៉ាង​ប្រគិត​ទៀត​ផង ​ដែល​គេសង្ស័យ​ថា ​ជន​ដៃ​ដល់នោះ​គឺជា​មិត្ត​ភក្ដ័ជន​រងគ្រោះ​​តែ​ម្ដង។​

ខេត្ត​បាត់​ដំបង​៖ សមត្ថកិច្ច​បាន​អះ​អាង​ថា​ គេអាច​មាន​តម្រុយ​ខ្លះៗ​ហើយ ​ អំពី​មុខ​​សញ្ញា​ជន​ដៃ​​ដល់​ដែល​បាន​​វាយ​សម្លាប់​​យុវ​​ជន​​​ម្នាក់​ប្លន់​យក​ម៉ូតូ​និង​គ្រឿង​អលង្ការ កាល​ពីចុង​សប្ដាហ៏​មុន​នៅក្នុង​ ឃុំបឹង​រាំង ​ស្រុក​កំរៀង ​ ហើយ​សមត្ថកិច្ច​​ក៏កំពុង​​តាម​ប្រ​​មាញ់​​យ៉ាង​ប្រគិត​ទៀត​ផង ​ដែល​គេសង្ស័យ​ថា ​ជន​ដៃ​ដល់នោះ​គឺជា​មិត្ត​ភក្ដ័ជន​រងគ្រោះ​​តែ​ម្ដង។​

ទាំង​មន្រ្តី​នគរ​បាល ​ ទាំង​ម​ន្រ្តី​កង​រាជអាវុ​ធហត្ថ ​សុទ្ធតែ​បានអះ​​អាង​ដូចៗ​គ្នា​ថា ​ជន​ដៃដល់​​ដែល​បាន​សម្លាប់​​យុវជន​ម្នាក់​​ប្លន់​យក​​ទ្រព្យ​សម្ប​ត្តិនោះ​អាច​មាន​ពន្លឺខ្លះៗ​ហើយ​។ មន្រ្តី​​នានា​​និយា​យ​ថា ​ជន​​ដៃដល់​​មាន​​បក្ស​ពួក​​២នាក់​​ និង​​ជាមនុស្ស​​ស្និត​​​ជា​​​មួយ​​​ជន​​រង​​គ្រោះ​​ ធ្លាប់​​ដើរ​​លែង​ជាមួយ​គ្នាទៀត​ផង​ ហើយ​ពេលនេះ​ជន​សង្ស័យ​ទាំង២​នាក់នោះ​មិនមាន​មុខ​នៅក្នុង​មូល​ដ្ធាន​ទេ ​ដែល​​សមត្ថកិច្ច​កំពុង​តាម​អង្កេត​យ៉ាង​សកម្ម​បំផុ​ត។

សូម​បញ្ជាក់​ថា​ យុវជន​ឈ្មោះ​លី ​សុវណ្ណា​រិទ្ធ ​អាយុ​២២ឆ្នាំ ​នៅ​ភូមិ​ដូង​ ឃុំបឹ​ងរាំង​ ស្រុក​កំរៀង ត្រូវ​ជន​មិន​ស្គាល់មុខ​ព្រូត​​គ្នា​វាយ​​សម្លាប់​រួចប្លន់​យក​ទ្រព្យ​សម្បត្តិ​ ដែល​គេដឹ​ងថា​ បានកើត​ឡើងនា​​វេលា​រំលងអា​ធ្រាត្រ ឈាន​ចូល​ថ្ងៃទី​១៣មេសា​២០១៤​។ សមត្ថកិច្ច​និយាយ​ថា នៅ​វេលា​ម៉ោង១២​ថ្ងៃត្រង់​ថ្ងៃ​ដដែលទើប​គេ​ប្រទះ​​ឃើញ​​សាកសព​​ជនរង​គ្រោះ​​នៅ​ក្នុង​ទឹក​ស្រះ​​ ក្បែរ​វត្ត​មួយ ​ក្នុងភូមិ ឃុំខាងលើ។ ជនរង​គ្រោះត្រូវជន​ដៃដល់​​យ៉ាង​តិច២​នាក់​​ប្រើ​ដំបង​ និង​ដុំថ្ម​វាយ​សំពង​លើ​ផ្ទៃមុខ​ និងក្បាល​​ផ្នែក​​ខាង​​ក្រោយ​​បណ្ដាល​ឲ្យ​​ស្លាប់​ រួច​​អូស​​ទម្លាក់​ក្នុង​ទឹក​ស្រះ​​ក្បែរ​​នោះ​​ និងបា​ន​ប្លន់​​យក​​ម៉ូតូ១​​គ្រឿង​​ ខ្សែ​ក​មាស​១​តម្លឹង​ខ្សែ​ដៃ​មាស១ខ្សែ​ និងចិញ្ជៀនពេជ្រ១​វង់។ ជនរង​គ្រោះគឺជា​កូនអ្នក​មាន​ទ្រព្យ​ស្ដុក​ស្ដម្ភ​ម្នាក់​ក្នុងស្រុក​កំរៀង​។

តាម​កា​របំភ្លឺ​ពីសា​ក្សី​និយាយ​ថា​ នៅ​មុន​ពេល​កើត​ហេតុ​បន្តិច​នាយប់​នោះ ​ គេ​បាន​ឃើញ​​ជន​រង​​គ្រោះ​ជិះ​​ម៉ូតូ​ឌុប​​គ្នា៣​នាក់​​ចូល​​ក្នុង​​វត្តក្បែរ​នោះ​ ហើយ​បានជិះ​ចេញពី​ក្នុងវត្ត​វិញភ្លាមៗ​ដែរ ​តែគេ​មិន​បាន​ចាប់អារម្មណ៏​ថា​ ពួក​គេជិះ​ចេញ​វិញ​​ទាំង៣នា​ក់​ឬ​​យ៉ាង​ណា​នោះទេ​ លុះស្អែក​ឡើង​ស្រាប់​តែមនុស្ស​ផ្អើលឆោ​ឡោ​ពេញភូមិ​ ដោយសារ​​តែគេ​​ប្រទះ​ឃើញ​​មានមនុស្ស​ស្លាប់​​ក្នុង​​ទឹកស្រះ​ក្បែរ​វត្ត​។

ជុំវិញ​ករណី​នេះ​អធិកា​រស្រុក​កំរៀង​ លោក​ឈឹម​ គឹមហុង​ បាននិយាយ​ថា ​ ក្រោយ​ពីធ្វើការ​ស្រាវ​​ជ្រាវ​រយះពេល​​ប៉ុន្មាន​​ថ្ងៃកន្លង​ទៅ​នេះ ​ សមត្ថកិច្ច​របស់លោក​អាចមានតម្រុយ​អំពីមុខ​សញ្ញាជន​ដៃដល់ខ្លះៗ​ហើយ​។ លោកអធិការ​រូបនេះ​បញ្ជាក់ថា​ ជន​​សង្ស័យ​​អាច​ជាមិត្តភក្ដិ​ជនរង​គ្រោះ ​ ដែល​កម្លាំង​ជំនាញ​របស់​លោកកំពុង​តាមប្រមាញ់​យ៉ាង​សកម្ម ​តាំងពី​ថ្ងៃកើតហេតុ​​រហូត​​មក​ដល់​ពេល​នេះ​ ។