ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​កាំ​ភ្លើង​AK​បា.ញ់​សម្លា.ប់​ប្ដីរួច​ភ្ជង់​ប្រពន្ធ​ប្លន់​យក​មាស​ប្រាក់​និង​ម៉ូតូ​ជិះ​ចេញ​ដោយ​សុវត្ថិ​ភាព ​

10 ឆ្នាំ មុន

ខេត្ត​​បាត់​​ដំបង​​ ​៖ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ២​នាក់​ ប្រើ​កាំ​ភ្លើង​អាការ​បា.ញ់​ចំនួន២​គ្រាប់​ ត្រូវ​ចំដើម​ទ្រូង​​បណ្ដាល​​ឲ្យ​ស្លា.ប់​​ភ្លាមៗ​នៅ​ក្បែរកាំ​ជណ្ដើរ​ រួចភ្ជង់​ស្រ្តី​ប្រពន្ធ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​អស់​គ្មាន​សល់​ និង​យកម៉ូតូ១​គ្រឿង​​ជិះ​ចេញ​​ទៅ​ដោយ​​សុវត្ថិ​​ភាព ​កាលពី​វេលា​ម៉ោង​ជាង៧​យប់ថ្ងៃ​ទី១៦​មេសា​២០១៤​ នៅក្នុង​ភូមិចុង​ពរ ​ឃុំព្រៃ​ត្រឡាច​ ស្រុក​រុក្ខ​គិរី​។​

 

ខេត្ត​​បាត់​​ដំបង​​ ​៖ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ២​នាក់​ ប្រើ​កាំ​ភ្លើង​អាការ​បាញ់​ចំនួន២​គ្រាប់​ ត្រូវ​ចំដើម​ទ្រូង​​បណ្ដាល​​ឲ្យ​ស្លាប់​​ភ្លាមៗ​នៅ​ក្បែរកាំ​ជណ្ដើរ​ រួចភ្ជង់​ស្រ្តី​ប្រពន្ធ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​អស់​គ្មាន​សល់​ និង​យកម៉ូតូ១​គ្រឿង​​ជិះ​ចេញ​​ទៅ​ដោយ​​សុវត្ថិ​​ភាព ​កាលពី​វេលា​ម៉ោង​ជាង៧​យប់ថ្ងៃ​ទី១៦​មេសា​២០១៤​ នៅក្នុង​ភូមិចុង​ពរ ​ឃុំព្រៃ​ត្រឡាច​ ស្រុក​រុក្ខ​គិរី​។​

ជន​រង​គ្រោះ​ដែល​ត្រូវ​ចោរបាញ់​សម្លាប់​នោះ​ឈ្មោះវិត​ ពឿត​ អាយុ​៤៤​ឆ្នាំ ​រីឯភរិយា​របស់គាត់​ដែល​ត្រូវ​ចោរ​ភ្ជង់​ឈ្មោះ​នឿន​ ធី ​អាយុ​៤២​ឆ្នាំ ​ រស់​នៅ​ក្នុង​ភូមិ​ ឃុំ​ខាង​លើ​។ ​សត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​ដៃដល់​មានគ្នា​២នាក់​ប្រដាប់​ដោយ​កាំភ្លើង​វែងខ្លី​គ្រប់​ដៃ ​ បាន​​ចូល​ទៅបាញ់​សម្លាប់​ជនរង​គ្រោះ​ជាប្ដី​ និង​ភ្ជង់ស្រ្តី​ជាប្រពន្ធ​ប្លន់យក​ទ្រព្យ​សម្បត្តិ​​បុរស​ជា​ស្វាមី​ត្រូវជន​​ដៃដល់​​ប្រើ​ប្រាស់​​កាំ​​ភ្លើង​អាការ​បាញ់​ចំដើម​ទ្រូង​ចំនួន២​គ្រាប់​និង១​គ្រាប់ទៀត​បាញ់​​គំរាម​អ្នកភូមិ​​ដែល​ព្យាយាម​​ចូល​ជួយអន្ត​រាគមន៏​​ពេល​​កើត​​ហេ​តុ​​។​

ជុំវិញ​ករណី​នេះសមត្ថ​កិច្ចនូវ​មិនទាន់​ហ៊ាន​ធ្វើការ​សន្និដ្ធាន​បែបណា​នៅ​ឡើយ​ទេ ​ តែ​គេអាច​សន្និដ្ធាន​ជាបឋម​ថា ជន​ប្រព្រិត្ត​អាច​ជាមនុស្ស​ដែល​ធ្លាប់ចេញ​ចូល​ក្នុងភូមិ​នោះ​ និងអាច​ស្គាល់​គ្រួសារ​ជនរង​គ្រោះ​ទៀត​ផង ព្រោះ​ជន​សង្ស័យ​ម្នាក់​ត្រូវ​ស្រ្តីរង​គ្រោះ​ឃើញប្រើម៉ាស់​បិតមុខ​។ សមត្ថកិច្ច​​និយាយថា ជន​សង្ស័យ​ទាំង២​នាក់​អាច​មាន​បក្ស​ពួក​ជាអ្នក​ដឹកមក​ទម្លាក់​នៅ​កន្លែង​ណា​មួយ រួច​ដើរចូល​ទៅផ្ទះ​ជនរង​គ្រោះ​ធ្វើសកម្មភាព​ប្លន់​តែម្ដង​។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូន​​នៅ​លើ​ទំព័រ​កា​សែត​កោះ​សន្តិ​ភាព​