ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់៣៨នាក់​ របួសជាង៣០០នាក់ ​ដោយគ្រោះថ្នា​ក់ចរាចរណ៏រ​យៈពេល៣ថ្ងៃ​ក្នុងឱកាសចូលឆ្នាំខ្មែរ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ អ្នកនំាពាក្យ​អគ្គស្នងការ​នគរបាលជាតិ​ក្រសួងមហាផ្ទៃ​ លោកនាយឧត្តមសេនីយ៏ ​គៀត ច័ន្ទថារិទ្ឋ​ បានត្រូវ​គេហទំព័រប៉ូលិសជាតិ​ស្រង់ប្រសាសន៏​ឲ្យដឹងនៅថ្ងៃទី១៧​ មេសា ​២០១៤ថា​គ្រោះថ្នាក់​ចរាចរណ៏​នៅទូទំាងប្រទេស​ក្នុងរយៈពេល ៣ថ្ងៃ ​នៃពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ​បានកើតមាន​ឡើងចំនួន ​១៤៨លើក​ បណ្តាលឲ្យស្លា.ប់ ​៣៨នាក់ ​និងរបួស ៣០៦នាក់ ។

រាជធានីភ្នំពេញ ​៖ អ្នកនំាពាក្យ​អគ្គស្នងការ​នគរបាលជាតិ​ក្រសួងមហាផ្ទៃ​ លោកនាយឧត្តមសេនីយ៏ ​គៀត ច័ន្ទថារិទ្ឋ​ បានត្រូវ​គេហទំព័រប៉ូលិសជាតិ​ស្រង់ប្រសាសន៏​ឲ្យដឹងនៅថ្ងៃទី១៧​ មេសា ​២០១៤ថា​គ្រោះថ្នាក់​ចរាចរណ៏​នៅទូទំាងប្រទេស​ក្នុងរយៈពេល ៣ថ្ងៃ ​នៃពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ​បានកើតមាន​ឡើងចំនួន ​១៤៨លើក​ បណ្តាលឲ្យស្លាប់ ​៣៨នាក់ ​និងរបួស ៣០៦នាក់ ។

បើតាមអ្នកនំាពាក្យ​អគ្គស្នងការ​នគរបាលជាតិ ​គ្រោះថ្នាក់ចរាចរណ៏​រយៈពេល៣ថ្ងៃ​ក្នុងឱកាសចូលឆ្នាំខ្មែរនេះដែរ ​បើប្រៀបធៀបទៅនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំ២០១៣ ​គឺកើនឡើង ​៣២លើក ​តែចំនួន​អ្នក​ស្លាប់​មានការថយចុះ​ចំនួន១១នាក់ ​ហើយថាគ្រោះថ្នាក់​ចរាចរណ៏​ដែលបណ្តាលមកពី​ការបើកបរក្រោម​ឥទ្ឋិពលជាតិស្រវឹង​ក៏ថយចុះដែរ ។

លោកនាយឧត្តមសេនីយ៏ ​គៀត ច័ន្ទថារិទ្ឋ ​បានឲ្យដឹងទៀតថា ​គ្រោះថ្នាក់ចរាចរណ៍​នៅឆ្នាំនេះ បានកើតមានច្រើន​នៅក្នុងខេត្តបន្ទាយមានជ័យ ​តាកែវ ​កំពង់ចាម ​កំពង់ឆ្នាំង ​កំពត​​ និង​ខេត្តបាត់ដំបង ហើយថា​ផ្លូវដែលកើត​មាន​គ្រោះថ្នាក់​ច្រើនជាងគេ​ គឺ កំណាត់ផ្លូវជាតិលេខ៥ ​លេខ៣ ​និង លេខ៧។

បើតាមអ្នកនាំពាក្យ​អគ្គស្នងការ​នគរបាលជាតិដដែល ​គ្រោះថ្នាក់ចរាចរណ៏ភា​គច្រើន​កើតឡើងដោយសារ​ ការមិនគោរពច្បាប់​ចរាចរណ៏ ​ការបើកបរ​លើសល្បឿន​កំណត់​ បើកជែង បើក​មិន​គោរព​ភ្លើងសញ្ញា ​និង មិនផ្តល់ភ្លើង​សញ្ញាជាដើម ៕