ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរជាង៥ម៉ឺននាក់ទៅកម្សាន្តនៅខេត្តព្រះសីហនុក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

10 ឆ្នាំ មុន

ខេត្តព្រះសីហនុ​ ៖ ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​ប្រមាណ​​ជាងប្រាំ​ម៉ឺន​នាក់ ​បាន​ចូលមក​​កម្សាន្តក្នុង​​ទឹកដី​​ខេត្តព្រះសីហនុ​នាឱកាស​​បុណ្យចូលឆ្នាំថ្មី​ ប្រពៃណី​​ជាតិខ្មែរ រយៈពេល​​៣​ថ្ងៃ ​​​បើទោះបីជា​តម្លៃម្ហូបអាហារ ​និង ​ផ្ទះសំណាក់ ​សណ្ឋាគារ​បានឡើងថ្លៃ​កប់ពពក​យ៉ាង​ក៏ដោយ ​​ចំនួន​នេះមានការ​កើនឡើង​ច្រើន​ បើ​ប្រៀបធៀប រយៈពេល​ដូចគ្នា ​កាលពី​ចូល​ឆ្នាំ​២០១៣​កន្លងទៅ​។​

ខេត្តព្រះសីហនុ​ ៖ ភ្ញៀវទេសចរ​ជិតឆ្ងាយប្រមាណ​​ជាងប្រាំម៉ឺននាក់បានចូលមក​​កម្សាន្តក្នុង​​ទឹកដី​​ខេត្តព្រះសីហនុ​នាឱកាស​​បុណ្យចូលឆ្នាំថ្មី​ ប្រពៃណី​ជាតិខ្មែរ រយៈពេល​​ថ្ងៃ​​បើទោះបីជា​តម្លៃម្ហូបអាហារ ​និង ​ផ្ទះសំណាក់ ​សណ្ឋាគារ​បានឡើងថ្លៃ​កប់ពពកយ៉ាងក៏ដោយ ​ចំនួននេះមានការ​កើនឡើងច្រើន​ បើប្រៀបធៀប រយៈពេលដូចគ្នាកាលពីចូល​ឆ្នាំ​២០១៣​កន្លងទៅ
    
          នេះបើយោងតាម​ប្រធាន​មន្ទីរ​​ទេសចរណ៍​​​ខេត្តព្រះសីហនុ​   ​លោក​សេង ខា ​​ដែលប្រាប់កោះសន្តិភាព​​ឱ្យដឹងនៅថ្ងៃទី១៧​ មេសា ​២០១៤ ​​។ លោកបន្តថា​ក្នុង​រយៈពេលបី​ថ្ងៃ​នៃ​ឱកាស​បុណ្យ​​ចូលឆ្នាំថ្មី ​​ប្រពៃណី​ជាតិខ្មែរឆ្នាំមមី ឆស័កពុទ្ធសករាជ២៥៥៨កន្លងទៅនេះនៅ​ទូទាំង​ខេត្ត​ព្រះសីហនុមាន​ភ្ញៀវទេសចរ​ជិត​ឆ្ងាយចូលមក​កម្សាន្ត​ប្រហាក់ប្រហែល​៥៥០០០នាក់​ ហើយថា​ចំនួននេះ​​បើធៀប​ទៅនឹងរដូវចូលឆ្នាំថ្មី​ប្រពៃណីខ្មែរដូចគ្នា​កាលពីឆ្នាំ២០១៣ ​មានការកើន​ឡើង៤%។ យ៉ាងណា​ក៏ដោយលោកប្រធានមន្ទីរទេសចរ​បានបញ្ជាក់​ទៀតថាសំរាប់ឆ្នាំថ្មី​ប្រពៃណីខ្មែរនាឆ្នាំនេះ​ ចំនួនភ្ញៀវហាក់​មានការថយ​ចុះជាងពិធី​បុណ្យនានា ជាពិសេស​ពិធីបុណ្យ​ឆ្លង​ឆ្នាំសកលនា​​ពេលកន្លងមក​ ព្រោះតែឆ្នាំនេះ ​នៅខេត្តសៀមរា​ប​​មានការរៀបចំកម្មវិធី​មហាសង្ក្រានដ៏ធំ ​ដែលជាហេតុធ្វើ​ឲ្យភ្ញៀវមួយចំនួនបង្វែរទិសដៅទៅ​ខេត្ត​សៀមរាបវិញ។

        លោក សេង ខា​ បានបន្ថែមដែរ​ថា​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ​ដែរ​ប្រជាពលរដ្ឋក៏ដូចភ្ញៀវ​ទេសចរហាក់​មានការត្អូញត្អែរ​យ៉ាងខ្លាំង​ជុំវិញត​ម្លៃ​ម្ហូបអាហារ​​ថា​មាន​​តម្លៃ​ខ្ពស់ទ្វេរដងស្ទើរ​តែពុំអាចទទួល​យកបានលើសពីនេះទៅទៀត​ តម្លៃផ្ទះសំណាក់ ​សណ្ឋាគារ ​មានតម្លៃកើនឡើង​១គុណ៥ដង​ នៃតម្លៃធម្មតា ​ដែលកត្តាទាំងនេះវាអាច​ធ្វើ​អោយ​​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៏​នៅខេត្តព្រះសីហនុ​នាថ្ងៃ​​​អនាគត។

          ដោយឡែបញ្ហា​សន្តិសុខ ​សណ្តាប់ ​សារធារណៈ​រយៈពេល៣ថ្ងៃ​នៅក្រុងព្រះសីហនុមានលក្ខណៈ​ល្អប្រសើរ​ជាងឆ្នាំមុនៗទាំងអស់ ​ឯករណីគ្រោះ​ថ្នាក់​ចរាចរ​ណ៏​​​គឺ​​កើត​ឡើងតែ១ករណី​​​តែប៉ុណ្ណោះ និង​​ពុំមានជនរងគ្រោះ​​បាត់បង់​ជីវិត​ឡើយ ៕