ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មានបន្ថែមពី​ការលិចនាវាចម្លង​នៅកូរ៉េខាងត្បូង​អ្នកស្លា.ប់កើ​នដល់០៩នាក់ ​សង្គ្រោះបាន១៧៩នាក់ ​និង​បាត់ខ្លួន​២៨៧នាក់

10 ឆ្នាំ មុន

កូរ៉េខាងត្បូង ​៖ចំនួនមនុស្សស្លា.ប់​ដោយសារ​ការលិចនាវាចម្លង​របស់កូរ៉ខាងត្បូង​ គិតត្រឹមព្រឹកថ្ងៃទី១៧​ មេសា ​២០១៤ ​បានកើនដល់០៩នាក់ហើយ ​ក្នុ​ងនោះ១៧៩នាក់​បានត្រូវសង្គ្រោះ ​និង​បាត់ខ្លួន២៨៧នាក់ ។

យោងតាម​ទីភ្នាក់ងារព័ត៌មាន​ NHK​ របស់ជប៉ុន​បានឲ្យដឹងទៀតថា ​នៅពេលនេះ​ក្រុមទាហាន និង ឆ្មាំការពារឆ្នេរសមុទ្រ​កំពុងបន្តប្រតិបត្តិការ​ជួយសង្គ្រោះ និង ស្វែងរកអ្នកបាត់ខ្លួន ក៏ដូចជា​បើកការ​​ស៊ើប​

កូរ៉េខាងត្បូង ​៖ចំនួនមនុស្សស្លាប់​ដោយសារ​ការលិចនាវាចម្លង​របស់កូរ៉ខាងត្បូង​ គិតត្រឹមព្រឹកថ្ងៃទី១៧​ មេសា ​២០១៤ ​បានកើនដល់០៩នាក់ហើយ ​ក្នុ​ងនោះ១៧៩នាក់​បានត្រូវសង្គ្រោះ ​និង​បាត់ខ្លួន២៨៧នាក់ ។

យោងតាម​ទីភ្នាក់ងារព័ត៌មាន​ NHK​ របស់ជប៉ុន​បានឲ្យដឹងទៀតថា ​នៅពេលនេះ​ក្រុមទាហាន និង ឆ្មាំការពារឆ្នេរសមុទ្រ​កំពុងបន្តប្រតិបត្តិការ​ជួយសង្គ្រោះ និង ស្វែងរកអ្នកបាត់ខ្លួន ក៏ដូចជា​បើកការ​​ស៊ើប​អង្កេតពី​មូលហេតុ​នៃការលិចនាវា​។

គួរបញ្ជាក់ថា​ នាវាចម្លងមួយ​គ្រឿ​ងនេះ​បានផ្ទុកមនុស្ស៤៧៥នាក់​ ដែលព័ត៌មាន​ជំហានដំបូងថា ​មនុស្ស៤៧០នាក់​ ​បានលិចនៅម៉ោង៩ព្រឹក​ ​ម៉ោងក្នុង​ប្រទេស​​កូរ៉េខាងត្បូង ​​ថ្ងៃទី១៦​ ​មេសា ​​២០១៤ ។

បើតាមមន្រ្តីកូរ៉េខាងត្បូង​ ​ក្នុងចំណោមមនុស្ស៤៧៥នាក់​ ​ដែលនៅលើនាវានោះ​​ គឺមានសិស្ស​វិទ្យាល័យ​ចំនួន៣០០នាក់​ ​និង ជនជាតិបរទេស​ចម្រុះជាតិសាសន៏៣នាក់ ។

នាវានេះ​​​បានបាត់សញ្ញា​ពីប្រព័ន្ឋ​​​រ៉ាដា​នៅចម្ងាយ ​២០គីឡូម៉ែត្រពីកោះ​​ ​Jindo ​​​ខេត្តJeolla ​​​ភាគខាងត្បូង​​ ​ស្ថិតនៅភាគ​និរតី​​នៃប្រទេស​កូរ៉ខាងត្បូង ។

ក្រុមមន្រ្តី​បាននិយាយថា​​​ នាវានេះ​លិចទំនង​​ដោយសារបញ្ហាអាកាសធាតុ​​ ​ព្រោះបើតាមឆ្មាំ​​សមុទ្រ​គឺនៅជុំវិញ​កោះJindo​កាលពីព្រឹកថ្ងៃម្សិលមិញ​ ​​​មានចុះអ័ព្ទខ្លំាង​ ប៉ុន្តែព័ត៌មាន​នៅ​ថ្ងៃព្រហស្បតិ៍​​នេះ​បាន​បញ្ជាក់ថា ​នាវានេះអាច​​ប៉ះទង្គិច​ជាមួយផ្ទាំងដុំថ្ម ៕