ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យករថយន្ត​កាមរី​បាឡែន​មួយគ្រឿង​ទៅ​ប្លុងចោល​ក្នុងដីឡូត៍​នៅស​ង្កាត់ភ្នំពេញថ្មី​ រួចនំាសង្សារទៅ​សម្លា.ប់នៅ​ស្រុកឈូក

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ​​៖ ទីបំផុត​ករណីយករថយន្តកាម​រីបាឡែន​ទៅប្លុងចោល​នៅក្នុងដីឡូត៍​មួយកន្លែងស្ថិត​ក្នុងភូមិបាយ៉ាប ​សង្កាត់ភ្នំពេញថ្មីនោះ​ គឺបុរសម្នាក់ក្រោយពីប្លុង​រថយន្តរួចបាននំា​សង្សារយកទៅ​សម្លា.ប់​ចោលនៅក្នុង​ឃុំ​តាកែន​កោះស្លា ​ស្រុកឈូក ​ខេត្តកំពត ។

រាជធានីភ្នំពេញ ​​៖ ទីបំផុត​ករណីយករថយន្តកាម​រីបាឡែន​ទៅប្លុងចោល​នៅក្នុងដីឡូត៍​មួយកន្លែងស្ថិត​ក្នុងភូមិបាយ៉ាប ​សង្កាត់ភ្នំពេញថ្មីនោះ​ គឺបុរសម្នាក់ក្រោយពីប្លុង​រថយន្តរួចបាននំា​សង្សារយកទៅ​សម្លាប់​ចោលនៅក្នុង​ឃុំ​តាកែន​កោះស្លា ​ស្រុកឈូក ​ខេត្តកំពត ។

ជន​សង្ស័យដែល​សម្លាប់​នារី​ជា​សង្សារ​ឈ្មោះ​យ៉ុន ប៉ុន្នី អាយុ​៣៣ឆ្នាំ ជា​វេជ្ជ​បណ្ឌិត​ពេទ្យ​ធ្មេញ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ដំរី​លេង ឃុំ​ទទុង​ ស្រុក​ដង​ទង់ ខេត្ត​កំពត​ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ​កែវ ស្រី​មុំ អាយុ​២៨​ឆ្នាំ​ ជា​អ្នក​រាប់​លុយ​ឱ្យ​គេ​នៅ​ផ្សារ​ទួល​ទំពូង​ និង​ផ្សារ​បឹង​កេង​កង​ រស់​នៅ​ភូមិ​៤ ក្រុម​ទី​២២ ផ្លូវ​៤៦០ រាជ​ធានី​ភ្នំពេញ​។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ជន​សង្ស័យ​បាន​សារភាព​ថា រូប​គេ​ពិត​ជា​បាន​សម្លាប់​នារី​រង​គ្រោះ​មែន គឺ​ដោយ​យក​ខ្សែ​កាត​សម្រាប់​ពាក់​ចូល​ធ្វើ​ការ​រឹត​.ក​សម្លាប់ រួច​ដឹក​យក​ទៅ​ប្លុង​ចោល​នៅ​ក្រោម​ស្ពាន​ចារិក​ ក្នុង​ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​។ ជន​សង្ស័យ​សារភាព​ទៀត​ថា រូប​គេ​មិន​បាន​ស្រឡាញ់​នារី​រង​គ្រោះ​ទេ តែ​​​នាង​ចេះ​តែ​តាម​រំខាន​ មិន​បាន​ធ្វើ​ការ​អ្វី​ទាំង​អស់​ មិន​តែ​ប៉ុណ្ណោះ​នាង​បាន​ទូរ​ស័ព្ទ​មក​គំរាម​សម្លាប់​រូប​គេ​ទៀត​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉ៅ ច័ន្ទ​មធុរិទ្ធ​ ស្នង​ការ​រង​មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ស្អែកនេះ សមត្ថ​កិច្ច​នឹង​ធ្វើ​សន្និ​សីទ​កាសែត​បង្ហាញ​មុខ​ជន​សង្ស័យ​សម្លាប់​នារី​ជា​សង្សារ​។

គួររំលឹកថា​ រថយន្តកាមរីបាឡែន​​មួយគ្រឿង​​ ព៌ណទឹកបា្រក់ ​​ពាក់ស្លាកលេខ​​ភ្នំពេញ ​​2Y 3477​ ​ត្រូវបានប្រជាការពារ​​ក្រឡេកឃើញ​​នៅក្នុងដីឡូត៍​មួយកន្លែង​ប្រមាណ៣០ម៉ែត្រ​​ពីផ្លូវភ្នំពេញ​-ហាណូយ​ ស្ថិតក្នុង​​ភូមិបាយ៉ាប​​​ សង្កាត់ភ្នំពេញថ្មី​ ​ខណ្ឌ​សែន សុខ​ ​បង្កឲ្យមានការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង៧​ព្រឹកថ្ងៃទី១៦​​ មេសា​ ​២០១៤ ។

បើតាមអ្នកឆ្លើយឆ្លង​​ព័ត៌មាន​​កោះសន្តិភាព​​បានស្រង់សំដី​ប៉ូលិស​ការិយាល័យ​​បច្ចេកទេស​បញ្ជាក់​ឲ្យដឹងទៀតថា​​ នៅក្នុងរថយន្ត​​គេឃើញកូន​សោ​រថយន្ត​នៅជាប់នោះ​ ​ហើយមាន​​កាបូបខោអាវ​​ ទឹកផ្លែឈើ ទឹកក្រូច ​​និងឃើញសក់ស្រ្តី​​ជ្រុះនៅខាងមុខ​​រាយប៉ាយ​ក្បែរ​ចង្កូត​រថយន្តនោះ​ថែមទៀត ។ ​

ភ្លាមៗសមត្ថកិច្ច​​បានដាក់ការសង្ស័យថា​​ រថយន្តនេះ​ទំនង​ជាទើប​មកពីដើរលេង​​នៅខេត្តណាមួយ​​ ហើយកើតមាន​ជម្លោះ​បង្ក​ជាអំពើហិង្សា​​ ​ទើបមានសក់ជ្រុះ​​ទំាងដុំៗយ៉ាងដូច្នេះ ។

ក្រោយមក​រ​​ថយន្តត្រូវបានសមត្ថកិច្ច​បើកយកមក​រក្សាទុក​នៅ​ការិយាល័យ​​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃស្នងការដ្ឋាន​​នគរបាល​រាជធានីភ្នំពេញ​​ រង់ចំាស្រាវជ្រាវ​រកម្ចាស់ ។

សេចក្តីរាយការណ៏ចុងក្រោយ ​គឺរថយន្តខាងលើ​ ត្រូវសមត្ថកិច្ច​ខេត្តកំពត​នាំយកទៅខេត្តកំពតវិញហើយ ដើម្បីបន្តស៊ើបអង្កេត ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕