ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់យកចង្ហាន់​ទៅប្រគេនព្រះសង្ឃ​ ចោរគាស់ទូដែក​យកគ្រឿង​អលង្ការ​និងលុយសរុប​ជិត៣ម៉ឺនដុល្លារ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ យានដ្ឋានយីហោ ​ធារុន ហេង ហេង ​មួយកន្លែង​ស្ថិតនៅតាមបណ្តោយវិថី​ ម៉ុង រិទ្ឋី ​ក្នុងភូមិបាយ៉ាប ​សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ ​បានត្រូវក្រុមចោរ​គាស់ជញ្ជំាង​ និង ​បង្អួច​ចូលវាយ​បំបែក​ទូដែក ​យកគ្រឿង​អលង្ការ​និងលុយ​សរុបជិត៣ម៉ឺនដុល្លារ​អាមេរិក​ ខណៈម្ចាស់​រវល់យកចង្ហាន់​ទៅប្រគេនព្រះសង្ឃក្នុងថ្ងៃចូលឆ្នាំថ្មី​ថ្ងៃទី២ ។

ហេតុការណ៏នេះ ​បង្កឲ្យមានការ​ភ្ញាក់ផ្អើល​កាលពីម៉ោង១១និង៣០នាទី​ថ្ងៃត្រង់ថ្ងៃទី១៥​ មេសា ​២០១៤ ។ ​

បើតាមអ្នកឆ្លើយឆ្ល​ង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សំដី ​លោក អ៊ឹម រិទ្ឋី​ ម្ចាស់យានដ្ឋាន​ខាងលើឲ្យដឹងថា​ នៅមុនពេលកើតហេតុ ​ពោលគឺនៅវេលាព្រឹក​ថ្ងៃអង្គារម្សិលមិញ​ រូបលោក​និងភរិយា​បាន​​ធ្វើ​ចង្ហាន់យកទៅ​ប្រគេនព្រះសង្ឃ​នៅវត្តអង្គតាភោគ ​ស្ថិតក្នុងស្រុកបាទី​ ខេត្តតាកែវ​ ដោយទុកកម្មករ​និងអ្នកបើកបរម្នាក់​ឲ្យនៅចំាយាម​យានដ្ឋាន​ ប៉ុន្តែកម្មករឈ្មោះ ​សាន កុសល ​និង​អ្នកបើរ​រវល់ទៅដើរ​លេង ​លុះមកដល់ផ្ទះវិញ​ក៏ស្រាប់តែឃើញ​ជញ្ជាំង​និងបង្អួច​ត្រូវបានចោរគាស់ ​ក៏ទូរស័ព្ទបា្រប់លោក​ ខណៈលោកវិលត្រឡប់​មកជិតដល់ផ្ទះ​ដែរនោះ ​បង្កឲ្យមានការ​ភ្ញាក់ផ្អើលតែម្តង ។

បើតាមម្ចាស់យានដ្ឋាន​គ្រឿងអលង្ការ​និងលុយដែលចោរ​ប្រមូលយកទៅនោះ ​មានក្រវិលមួយ​គូទម្ងន់១ជី ​ខ្សែកមាស​មួយខ្សែទម្ងន់៥ជី​ ផ្លាកដៃមាន​ដំាត្បូងទម្ងន់៥ជី ​ខ្សែកម៉ូដ​ច្រវ៉ាក់ឆាប​ទម្ងន់១តម្លឹង ៤ជី មាសដុំទម្ងន់​ ១០តម្លឹង​ និង ​លុយដុល្លារ​ចំនួន២០០០ដុល្លារ ។

នៅពេលនេះ​ សមត្ថកិច្ច​កំពុងស្រាវជ្រាវ​រកមុខសញ្ញា​ដើម្បីចាប់យកមកផ្តន្ទា​ទោសតាម​ច្បាប់ ៕