ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

០២នាក់ស្លា.ប់ ៣៧០នាក់ត្រូវបានសង្គ្រោះ និង បាត់ខ្លួន៩៨នាក់ ដោយសារលិចនាវានៅកូរ៉េខាងត្បូង

10 ឆ្នាំ មុន

កូរ៉េខាងត្បូង​ ៖ នាវាមួយគ្រឿ​ងរបស់កូរ៉េខាងត្បូង​ផ្ទុកមនុស្ស៤៧០នាក់ ​បានលិចនៅម៉ោង៩ព្រឹក ​ម៉ោងក្នុង​ប្រទេស​កូរ៉េខាងត្បូង ​ថ្ងៃទី១៦​ មេសា ​២០១៤ ។

នេះបើយោងតាម​ឆ្មំាការពារ​ឆ្នេរសមុទ្រ​របស់កូរ៉េខាងត្បូង​ដែលត្រូវបាន​ NHK World ​របស់ជប៉ុនស្រង់​សំដីចេញផ្សាយ​នៅថ្ងៃពុធនេះ ។

ប្រភពដដែល​បានឲ្យដឹងថា​ មនុស្ស០២នាក់​ បានត្រូវគេរាយការណ៏​ជំហានដំបូងថាបានស្លាប់​ ក្នុងនោះ៣៧០នាក់​បានត្រូវសង្គ្រោះ ​និង ​មនុស្ស៩៨នាក់​បាត់ខ្លួន ។ 

សេចក្តីរាយការណ៏​បានបញ្ជាក់ឲ្យដឹង​ទៀតថា ​ក្នុងចំណោមមនុស្ស៤៧០នាក់​ ដែលនៅលើនាវានោះ​ គឺមានសិស្សវិទ្យាល័យ​ចំនួន៣០០នាក់​ ដែលធ្វើដំណើរកម្សាន្ត ។

នាវានេះ​បានបាត់សញ្ញាពីប្រព័ន្ឋ​រ៉ាដា​នៅចម្ងាយ២០គីឡូម៉ែត្រពីកោះ​ Jindo ​ខេត្តJeolla ​ភាគខាងត្បូង​ ស្ថិតនៅភាគនិរតី​នៃប្រទេសកូរ៉ខាងត្បូង ។

ក្រុមមន្រ្តីបាននិយាយថា​ នាវានេះលិចទំនង​ដោយសារបញ្ហាអាកាសធាតុ​ ព្រោះបើតាមឆ្មាំ​សមុទ្រគឺនៅជុំវិញ​កោះJindo ​មានចុះអ័ព្ទខ្លំាង ។

សេចក្តីរាយការណ៏​បានស្រង់សំដី​មន្រ្តីឆ្មំាការពារ​ឆ្នេរសមុទ្រឲ្យដឹងទៀតថា ​នៅពេលនេះកិច្ចជួយ​សង្គ្រោះកំពុងតែបន្តធ្វើ ​ដោយមានឧទ្ឋម្ភាគ​ចក្រ និង នាវាដឹកប្រេង​ជាច្រើនគ្រឿង​កំពុង​​បើកប្រតិបត្តិការ​​សង្គ្រោះ ៕