ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់ថ្ងៃចូលឆ្នាំថ្ងៃទី១ ​ចោរគាស់ឃ្លំាង​រោងចក្រ​យកខោអាវ ​គិតជាទឹកប្រាក់​ជាង១៧ម៉ឺនដុល្លារ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ឃ្លំាងរោងចក្រកាត់ដេរ​មួយកន្លែង​មានយីហោ ​ជា វៃ ​ស្ថិតក្នុងភូមិត្រពំាងថ្លឹង​ សង្កាត់ចោមចៅ ​ខណ្ឌពោធិ៍សែនជ័យ​ បានត្រូវចោរ​ធ្វើកម្មភាព​ចូលកាត់សោ​រួចប្រមូលយក​ខោអាវប្រមាណ២០០០កាតុង ​គិ​តជាបា្រក់​ជាង​១៧ម៉ឺនដុល្លារ ។

ហេតុការណ៏​នេះ បានកើតឡើងនៅ​ម៉ោង១០និង៣០នាទី​យប់ថ្ងៃទី១៤​ មេសា ​២០១៤ ​ដែលជាថ្ងៃចូលឆ្នាំទី១ ។

រាជធានីភ្នំពេញ​៖ ឃ្លំាងរោងចក្រកាត់ដេរ​មួយកន្លែង​មានយីហោ ​ជា វៃ ​ស្ថិតក្នុងភូមិត្រពំាងថ្លឹង​ សង្កាត់ចោមចៅ ​ខណ្ឌពោធិ៍សែនជ័យ​ បានត្រូវចោរ​ធ្វើកម្មភាព​ចូលកាត់សោ​រួចប្រមូលយក​ខោអាវប្រមាណ២០០០កាតុង ​គិ​តជាបា្រក់​ជាង​១៧ម៉ឺនដុល្លារ ។

ហេតុការណ៏​នេះ បានកើតឡើងនៅ​ម៉ោង១០និង៣០នាទី​យប់ថ្ងៃទី១៤​ មេសា ​២០១៤ ​ដែលជាថ្ងៃចូលឆ្នាំថ្ងៃទី១ ។

បើតាមសេចក្តីរាយការណ៏​ពីភ្នាក់ងារ​យ​កព័ត៌មាន​កោះសន្តិភាព​បានស្រង់សំដី​សមត្ថកិច្ចឲ្យដឹងថា ​នៅយប់ថ្ងៃកើតហេតុនោះ​ គឺតាមការបែងចែក​វេណយាម​ មានសន្តិសុខ​ (ក្រុមហ៊ុន​ឯកជនឈ្មោះ ​CISS ) ចំនួន២នាក់​ប្រចំាការ ​ដែលមានឈ្មោះ ​ម៉ៅ កោហេង ​ជាប្រធានប៉ុស្តិ៍ប្រចំាការ ​និងម្នាក់ទៀត​​មិនស្គាល់​ឈ្មោះ​បានអវត្តមាន​ ប៉ុន្តែក្រោយមានការ​ធ្វើសកម្មភាព​លួចគាស់ឃ្លំាង​នោះរួចមក​ឈ្មោះ ម៉ៅ កោ​ហេង បានគេចខ្លួនបាត់ ​។

សមត្ថកិច្ច​បានដាក់ការសង្ស័យថា ​ករណីនេះ​អាចមានមនុស្ស​ធ្វើសកម្មភាព​លើសពី៣នាក់ ​ហើយនិងមាន​រថយន្តកូរ៉េ២គ្រឿ​ងសម្រាប់ជួយដឹកជញ្ជូន​ និងមានផែនការ​គ្រោងទុកជាមុន ។

នៅពេលនេះ ​សមត្ថកិច្ច​កំពុងបន្តស្រាវជ្រាវ​រកមុខសញ្ញា ​និងមេខ្លោង ​ដើម្បីចាប់ជនសង្ស័យ​យកមកផ្តន្ទាទោស​តាមច្បាប់ ៕