ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្តកាមរី​បាឡែនមួយគ្រឿង ​ត្រូវគេយកមក​ប្លុងចោលក្នុងដីឡូត៍​នៅសង្កាត់ភ្នំពេញថ្មី

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ រថយន្តកាមរីបាឡែន​មួយគ្រឿង​ ព៌ណទឹកបា្រក់ ​ពាក់ស្លាកលេខ​​ភ្នំពេញ ​2Y 3477​ ត្រូវបានប្រជាការពារ​ក្រឡេកឃើញ​នៅក្នុងដីឡូត៍មួយកន្លែងប្រមាណ៣០ម៉ែត្រ​ពីផ្លូវភ្នំពេញ-ហាណូយ​ ស្ថិតក្នុង​ភូមិបាយ៉ាប​​ សង្កាត់ភ្នំពេញថ្មី ​ខណ្ឌ​សែន សុខ ​បង្កឲ្យមានការ​ភ្ញាក់ផ្អើល​កាលពីម៉ោង៧​ព្រឹកថ្ងៃទី១៦​ មេសា ​២០១៤ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សំដី​ប៉ូលិសការិយាល័យ​បច្ចេកទេស​បញ្ជាក់ឲ្យដឹងទៀតថា​ នៅក្នុងរថយន្ត​គេឃើញកូន​សោរថយន្ត​នៅជាប់នោះ ​ហើយមាន​កាបូបខោអាវ​ ទឹកផ្លែឈើ ទឹកក្រូច ​និងឃើញសក់ស្រ្តី​ជ្រុះនៅខាងមុខ​រាយប៉ាយ​ក្បែរចង្កូត​រថយន្តនោះថែមទៀត ។ ​

សមត្ថកិច្ច​បានដាក់ការសង្ស័យថា​ រថយន្តនេះទំនង​ជាទើបមកពីដើរលេង​នៅខេត្តណាមួយ​ ហើយកើតមាន​ជម្លោះបង្ក​ជាអំពើហិង្សា​ ​ទើបមានសក់ជ្រុះ​ទំាងដុំៗយ៉ាងដូច្នេះ ។

បច្ចុប្បន្ន​រ​​ថយន្តត្រូវបានសមត្ថកិច្ច​បើកយកមករក្សាទុក​នៅការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ រង់ចំស្រាវជ្រាវ​រកម្ចាស់ ៕