ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃចូលឆ្នាំទី១ ​៖ ម៉ូតូវីវ៉ា​បើកជែង​រថយន្តជ្រុល​ទៅបុកម៉ូតូ C125 ​បណ្តាលឲ្យស្លា.ប់២ ​របួសធ្ងន់ម្នាក់​នៅក្រុងប៉ៃលិន

9 ឆ្នាំ មុន

ខេត្តប៉ៃលិន​៖ មានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយបានកើតឡើង​ដោយម៉ូតូវីវ៉ាបើកបរ​ក្នុងល្បឿនលឿន​វ៉ារថយន្តមួយគ្រឿង​​ជ្រុលទៅ​បុកម៉ូតូ​ឌ្រីមមួយ​​គ្រឿងទៀត​ដែល​បើកបរក្នុង​ទិសដៅច្រាសគ្នា ​បណ្តាលឱ្យអ្នកបើកបរទាំងសងខាងស្តាប់​ភ្លាមៗនៅនឹងកន្លែងកើតហេតុ ​និងអ្ន​ករួមដំណើរ​​​ម្នាក់ទៀតរងរបួសធ្ងន់ ​។ ឧបទ្ទវហេតុនេះ

ខេត្តប៉ៃលិន​៖  មានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយបានកើតឡើង​ដោយម៉ូតូវីវ៉ាបើកបរ​ក្នុងល្បឿនលឿន​វ៉ារថយន្តមួយគ្រឿង​​ជ្រុលទៅ​បុកម៉ូតូ​ឌ្រីមមួយ​​គ្រឿងទៀត​ដែល​បើកបរក្នុង​ទិសដៅច្រាសគ្នា ​បណ្តាលឱ្យអ្នកបើកបរទាំងសងខាងស្តាប់​ភ្លាមៗនៅនឹងកន្លែងកើតហេតុ ​និងអ្ន​ករួមដំណើរ​​​ម្នាក់ទៀតរងរបួសធ្ងន់ ​។ ឧបទ្ទវហេតុនេះ បាន​កើត​ឡើងកាលពីម៉ោង​៧និង១៥នាទីយប់ ​ថ្ងៃទី១៤ ​​មេសា​ ២០១៤ ​ស្ថិតនៅបណ្តោយ​ផ្លូ​វជាតិលេខ៥៧ ​ត្រង់ចំណុចស្តេចកន​ ក្នុងភូមិអូរបេង​ ឃុំស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ។

  បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​បញ្ជាក់ឲ្យដឹងទៀតថា​ អ្នកបើកបរម៉ូតូវីវ៉ាពណ៌ខ្មៅ​ ពាក់ស្លាកលេខ ​ប៉ៃលិន ​1A-8211 ​ដែលស្លាប់ ​ឈ្មោះ គឹម ចាន់ ភេទប្រុស អាយុ២១ឆ្នាំ ​ជាកសិករ ​រស់នៅភូមិដូង ​ឃុំស្ទឹងកាច់ ​ស្រុកសាលាក្រៅ ​។ ចំណែកអ្នកបើកបរ​ម៉ូតូម៉ាកឌ្រីម ​ពាក់ស្លាកលេខ​ ប៉ៃលិន 1A-8267 ជនរងគ្រោះ ឈ្មោះ អ៊ីម ​រស្មី​ ភេទប្រុស​  អាយុ៣៤ឆ្នាំ ​ជាកសិករ ​ស្លាប់នៅនឹងកន្លែង​ដូចគ្នា ​និងអ្នករួមដំណើរ​ម្នាក់ទៀត ឈ្មោះ អ៊ឹម រក្សា​ពៅ ភេទប្រុស ​អា​យុ៣០ឆ្នាំ ​ជាកសិករ រងរបួសធ្ងន់ ​ទាំងពីរនាក់​រស់នៅភូមិទឹកចេញ​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ 

                   ក្រោយកើតហេតុ​សមត្ថកិច្ចបានប្រគល់ស​ពជូនក្រុមគ្រួសារ​ធ្វើបុណ្យតាមប្រពៃណី​ និងអ្នករបួសធ្ងន់​បញ្ជូនទៅសង្គ្រោះបន្ទាន់នៅ​មន្ទីរពេទ្យ​​បង្អែកខេត្ត​ចំណែកម៉ូតូទំាងពីរគ្រឿង ​ត្រូវបានបញ្ជូន​យកមករក្សាទុក​នៅការិយាល័យ​ចរាចរណ៏ជើង​គោកខេត្ត ​រង់ចាំដោះស្រាយ​តាមនីតិវិធីច្បាប់ ៕