ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ចតរថយន្ត​ Vigo ​មុខផ្ទះគេចេញចូលមិនកើត​ រួចទៅដេកផ្ទះស្រី​ស្នេហ៏ បង្កការភ្ញាក់ផ្អើល

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ បុរសមិនស្គាល់អ​ត្តសញ្ញាណម្នាក់​ បានបើករថយន្ត​ទៅចតនៅមុខផ្ទះលេខ ​៤៥K ​ផ្លូវលេខ៣៧១ ​ស្ថិតក្នុងភូមិបឹងឈូក ​សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រួចទៅដើរទៅ​ដេកផ្ទះស្រីស្នេហ៏​ ធ្វើឲ្យ​ម្ចាស់ផ្ទះ​ចេញចូលមិនរួច​ ដោយសារ​ជាប់ហ្វ្រំាងដៃ ។

ហេតុការណ៏នេះ​បង្កការភ្ញាក់ផ្អើល​ដល់ម្ចាស់ផ្ទះ​នៅម៉ោង៧និង៣០នាទី​ព្រឹកថ្ងៃទី១២ ​មេសា​ ២០១៤ ​និងបាន​ផ្តល់ព័ត៌មាន​ដល់សមត្ថកិច្ច​នៅម៉ោងជាង១០ព្រឹកថ្ងៃដដែលនេះ​ បង្កឲ្យមានការ​ភ្ញាក់ផ្អើល​​ស្មានតែ​មានចោរលួច​រថយន្តយកមក​ប្លុងចោល ។ ​

បើតាមម្ចាស់ផ្ទះ​ក៏ដូចជាសាក្សី​បានឲ្យដឹងថា​ រថយន្ត Vigoនោះ ​ព៌ណស ​ពាក់ស្លាកលេខភ្នំពេញ​ 2G 8768​ ត្រូវម្ចាស់រថយន្ត​យកមកចតតំាងពី​យប់ថ្ងៃទី១១​មេសា ​រហូតដល់វេលាថ្ងៃត្រង់​ទើប​ប្រើស្រី​ស្នេហ៏​ឲ្យមកយក ​៕